កាលពីថ្ងៃទី១៧ តុលា
អ្នកសារព័ត៌មានឥណ្ឌូនេស៊ីរាប់រយនាក់ទូទាំងប្រទេស
បានធ្វើបាតុកម្មនៅមុខទីតាំងសំខាន់ៗ
របស់រដ្ឋាភិបាលក្នុងទីក្រុងហ្សាការតា
និងទីក្រុងជាច្រើនផ្សេងទៀត
ដើម្បីប្រឆាំងទៅនឹងក្រុមទាហានឥណ្ឌូនេស៊ី
វាយប្រហារទៅលើអ្នកសារព័ត៌មាន៦នាក់
ពេលដែលកំពុងបំពេញបេសកកម្មយកព័ត៌មាន ។
ហេតុការណ៍កើតឡើងពេលដែលអ្នក
សារព័ត៌មានទៅកាន់កន្លែងកើតហេតុ ដើម្បីយកព័ត៌មានស្ដីអំពីយន្ដហោះ
ចម្បាំង Hawk 200 ធ្លាក់កាលពីថ្ងៃទី១៦ តុលា
នៅតំបន់ប៉ាកាន់បារ៉ូ ខេត្ដរ៉ាវ ។
យន្ដហោះដែលជួបគ្រោះថ្នាក់នោះស្ថិត
ក្នុងចំណោមយន្ដហោះទាំង៣២គ្រឿង
ដែលអង់គ្លេសបានផ្ដល់ឱ្យឥណ្ឌូនេស៊ី នៅ ឆ្នាំ១៩៩៤ ។
នៅពេលដែលយន្ដហោះ ជួបគ្រោះថ្នាក់នោះមិនទាន់ត្រូវបានគេរុះ រើ
ក្រុមអ្នកសារព័ត៌មានខិតខំផ្ដិតយករូប ភាពដើម្បីផ្សព្វផ្សាយ
ក៏ដូចជាស្វែងរក មូលហេតុបង្កឱ្យមានការគ្រោះថ្នាក់ ។
អ្នកសារព័ត៌មានរូបថត១រូបរបស់
បណ្ដាញព័ត៌មាន Riau Pos លោក Didik Herwanto
ជាមនុស្សដំបូងគេបង្អស់ត្រូវ បានមេទ័ពនៅទីនោះចាប់សង្កត់ចុះដី
ពេលដែលព្យាយាមថតរូបភាពសាក សពយន្ដហោះ ។ ចំណែកអ្នកសារព័ត៌មាន
៥រូបផ្សេងទៀតរងការវាយប្រហារយ៉ាង ចាស់ដៃពីក្រុមទាហានផងដែរ ។
ក្នុងថ្ងៃជាមួយគ្នានោះ
អ្នកសារព័ត៌ មានរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅ មុខក្រសួងនយោបាយ
យុត្ដិធម៌ និងសន្ដិ សុខ នៅទីក្រុងហ្សាការតា ប្រឆាំងទៅនឹង
ហេតុការណ៍វាយប្រហារខាងលើ ។ ដើម្បី ធ្វើឱ្យពលរដ្ឋស្ងប់អារម្មណ៍
អគ្គមេបញ្ជា ការកងទ័ពអាកាសឥណ្ឌូនេស៊ី លោក Marshall Imam Sufaat
បានសុំទោស ដោយលើកនូវមូលហេតុថា “យន្ដហោះ
នោះបាននាំអាវុធសម្ងាត់ បានជាមិនចង់ ឱ្យនរណាចូលទៅក្បែរ”។
ប៉ុន្ដែមូលហេតុខាងលើមិនអាចធ្វើ
ឱ្យ ពលរដ្ឋស្ងាប់អារម្មណ៍បានឡើយ ។ សារ
ព័ត៌មានហ្សាការតាប៉ុស្ដិ៍ បានដកស្រង់ សម្ដីលោក Basri Marzuki
ប្រធាន សមាគមអ្នកសារព័ត៌មានបានរិះគន់
យ៉ាងខ្លាំងទៅលើក្រុមទាហានដែលធ្វើទុក្ខ
បុកម្នេញលើអ្នកសារព័ត៌មាន ជាសកម្ម
ភាពបំពានច្បាប់សេរីភាពសារព័ត៌មាន យ៉ាងធ្ងន់ធ្ងរ
ដែលបានអនុម័តកាលពីឆ្នាំ ១៩៩៩ ។ សារព័ត៌មានឥណ្ឌូនេស៊ីបាន
ជំរុញឱ្យរដ្ឋាភិបាលត្រូវតែនាំអ្នកប្រព្រឹត្ដ
បទល្មើសមកកាត់ទោសតាមផ្លូវច្បាប់ ៕