Saturday, October 20, 2012

មេដឹកនាំប្រទេស​​​ ជាប់ភូមិផង របងជាមួយ វៀតណាម ថៃ និងឡាវ​​​ មកគោរពវិញ្ញាណក្ខន្ធ សម្តេចឪ

Photo by DAP-NEWSនំពេញៈ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង និងនាយករដ្ឋមន្រ្តីឡាវ លោក ថងស៊ីង ថាំម៉ាវង់ មានការសោកស្តាយខ្លាំ
ង ជាពនពេកចំពោះការសោយទិវង្គត របស់ព្រះវរបិតាជាតិខ្មែរ គឺព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ហើយអ្នកទាំងពីរសូមចូលរួម រំលែកមរណទុក្ខ នេះជាមួយប្រជាជនកម្ពុជា ។
មានប្រសាសន៍ទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននារសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្នុងកិច្ចជំនួបដោយឡែកពីគ្នា លោកអ៊ាង សុផល្លែតបានមាន ប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចជំនួបនោះថា នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង និងប្រជាជន របស់លោកទាំងអស់ មានការសោកស្តាយ បន្ទាប់ពីបានដឹងថា ព្រះមហាវីរក្សត្រខ្មែរ ព្រះអង្គទ្រង់សោយទិវង្គត។
លោកអ៊ាង សុផល្លែត បានបន្តដោយស្រង់សម្តី លោក ង្វៀន តាន់យុងថា "រដ្ឋាភិបាលប្រជាជនថ្នាក់ដឹកនាំ វៀតណាម ទាំងអស់មានសេចក្តីក្រៀមក្រំ និងសោកស្តាយឥតឧបមាចំពោះព្រះវរបិតា ជាតិកម្ពុជា ហើយក៏ជា មហាមិត្តរបស់វៀតណាម"។
ដោយឡែក នាយករដ្ឋមន្រ្តីឡាវ លោក ថងស៊ីង ថាំម៉ាវង់ ក៏មានការសោកស្តាយ ផងដែរ ចំពោះមហាទុក្ខ ដ៏ក្រៀមក្រំចំពោះប្រទេស និងប្រជាជនកម្ពុជានាពេលនេះ។
នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង និងនាយករដ្ឋមន្រ្តីឡាវ លោក ថងស៊ីង ថាំម៉ាវង់ បានមកដល់ប្រទេសកម្ពុជានារសៀលថ្ងៃនេះ ។ អ្នកទាំងពីរបានដឹកនាំគណៈប្រតិភូរបស់ខ្លួន មកកម្ពុជា ដើម្បី គោរពព្រះវិញ្ញាណក្ខន្ធសម្តេច ព្រះបាទនរោត្តម សីហនុ ដែលព្រះអង្គទ្រង់សោយទិវង្គតកាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះដោយព្រះជរាពាធ។
លោក ង្វៀន តាន់យុង និង លោក ថងស៊ីង ថាំម៉ាវង់ បានសម្តែងទឹកមុខដ៏ក្រៀមក្រំ និងសូមជួយរំលែក ទុក្ខជាមួយរាជរដ្ឋាឋាភិបាល ខ្សែរាជវង្សានុវង្ស ប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងមានទុក្ខដ៏សោកសៅនេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែនបានថ្លែងអំណគុណដល់ ថ្នាក់ដឹកនាំទាំងពីរ ដែលបានដឹកនាំ គណ ប្រតិភូរបស់ខ្លួន ដើម្បីមកគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរនាពេលនេះ។
នៅរសៀលម៉ោង២ថ្ងៃនេះផងដែរ នាយករដ្ឋមន្ត្រីថៃ លោកស្រី យីង ឡាក់ បានដឹកនាំគណប្រតិភូរបស់ខ្លួន ជិត២០នាក់មក គោរពវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រខ្មែរ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ។ លោកស្រីបាន ដឹកនាំគណប្រតិភូទៅគោរពវិញ្ញាណក្ខន្ធនៅបរមរាជវាំងនៅវេលាម៉ោងជាង៣រសៀល៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname