Thursday, October 25, 2012

ចាប់ឃាតក​​ និង បក្ខពួក សរុប៤នាក់ ជាប់ ពាក់ព័ន្ធ និង ការសម្លាប់កញ្ញាឯក ស្រាស្ពាយ៍ និង ជាកូនស្រីថៅកែ ទិញលក់រថយន្ដ


www.dap-news.com- នារីរងគ្រោះ និងនារីជាឃាតក ស្គាល់គ្នាតាមប្រព័ន្ធ ទំនាក់ទំនងហ្វេសប៊ុក
ភ្នំពេញក្រោយពីមានការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន យ៉ាងយកចិត្ដទុកដាក់ នោះ កម្លាំងនគរបាល រាជធានីភ្នំពេញ បានឈានទៅដល់ការឃាត់ខ្លួន ស្ដ្រីជាឃាតក និងបក្ខពួកសរុប ចំនួន ៤នាក់ ក្នុងនោះស្ដ្រីពីរនាក់ ជាប់ពាក់ព័ន្ធ នឹងការរៀបចំ គម្រោងជំរិតទារលុយ និងសម្លាប់កញ្ញាឯក ឆ្នាំ២០១២ របស់ក្រុមហ៊ុន ស្រាស្ពាយ៍ និងត្រូវជាកូនស្រីច្បងរបស់ពាណិជ្ជកររកស៊ី ទិញនិង លក់រថយន្ដ នៅម្ដុំផ្សារដើមគ ខណ្ឌទួល គោក ហើយដឹកសពនារីរងគ្រោះយកទៅ ទម្លាក់ចោលនៅ ក្នុងប្រឡាយ ស្ថិតនៅក្នុង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ហើយត្រូវបានគេប្រទះឃើញសាកសព កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះ គឺស្រ្តីរងគ្រោះ និងស្រ្តីជាឃាតក បានទាក់ទងស្គាល់គ្នា តាមបណ្តាញទំនាក់ទំនងសង្គមហេ្វសប៊ុក។
ក្រោយពីការឃាត់ខ្លួន ស្ដ្រីជាឃាតក និងបក្ខពួករួចមក កម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជេត ខេមរា និងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានចុះទៅឆែកឆេរលំនៅដ្ឋានរបស់ស្ដ្រីជាឃាតក ដែលជាកន្លែង សម្លាប់នារីរងគ្រោះ ស្ថិតនៅផ្ទះលេខ១១៤AI ផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលគឺស្ថិតនៅខាងត្បូងប៉ែកខាងក្រោយ ក្រសួងរៀបចំដែនដី បង្កឱ្យមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋនៅម្ដុំនោះ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ។
ស្នងការរងនគរបាល និងជាប្រធាន ការិយាល័យកណ្ដាលយុត្ដិធម៌ លោក ជួន ណារិន្ទ ដែលដឹកនាំកម្លាំងសមត្ថកិច្ចស្រាវជ្រាវករណីនេះ និងឈានទៅដល់ ការឃាត់ខ្លួន ក្រុមឃាតកនោះ បានប្រាប់ក្រុមអ្នកយកព័ត៌មានពេលកំពុងចុះឆែកឆេរថា សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួន ស្ដ្រីជាឃាតកមានឈ្មោះ ស៊ុន គឹមហេង អាយុ ២៣ឆ្នាំ រួមទាំងជនសង្ស័យ៣នាក់ផ្សេងទៀត ស្ថិតក្រោមការសាកសួរនៅឡើយ ក្នុងនោះ គេស្គាល់អត្ដសញ្ញាណនារីម្នាក់ឈ្មោះ ហ៊ូ លីង សៀង អាយុ ២៥ឆ្នាំ ។
លោកជួន ណារិន្ទ បានបន្ដថា នៅព្រឹកថ្ងៃ ទី២៣ ខែតុលា ស្ដ្រីជាឃាតកបានទូរស័ព្ទទាក់  ទងនារីរងគ្រោះ ដែលពួកគេទាំងពីរ នាក់នេះ ស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយណាត់ជួបគ្នានៅម្ដុំផ្សារសុវណ្ណា ក្នុងគោលបំណង ពិភាក្សារឿងរកស៊ី រួចហើយស្ដ្រី ជាឃាតក រួមទាំងបក្ខពួកបានល្បួង នារីរងគ្រោះមកកាន់ លំនៅឋានរបស់ខ្លួន ដែលមានទីតាំងខាងលើ ដោយត្រៀមឧប ករណ៍សម្លាប់រួចជាស្រេច រួមមានខ្សែពួ និង ស្កុតជាដើម ។ បន្ទាប់មក ខណៈដែលនារី រងគ្រោះកំពុងអង្គុយមើលទូរទស្សន៍ នៅក្នុងផ្ទះនោះ ស្ដ្រីជាឃាតក បានយកខ្សែពួ រិតករហូតដល់ស្លាប់រួចមក បានដឹកនារីរងគ្រោះដោយមានរុំស្កុតតាមរថយន្ដហាយឡែនឌ័រ ពណ៌កណ្ដុរល្មែះ ពាក់ ស្លាកលេខភ្នំពេញ 2N-8566 យកទៅទម្លាក់ចោលនៅក្នុងប្រឡាយ ស្ថិតនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។
បើតាមលោកជួន ណារិន្ទ ក្រោយពីស្ដ្រី ជាឃាតកបានយកសពនារីរងគ្រោះទៅទម្លាក់ចោល នៅចំណុចកើតហេតុខាងលើនេះរួចហើយ ស្ដ្រីឃាតក បានទាក់ទងមកក្រុមគ្រួសារ ដើម្បីជំរិតទារលុយចំនួន៥ម៉ឺនដុល្លារ ប៉ុន្ដែ បន្ទាប់ពីចរចា ពីសំណាក់ក្រុមគ្រួសារ ក៏បានធ្លាក់តម្លៃ មកនៅត្រឹម ១៦.០០០ដុល្លារ។
ក្រោយពីចរចាតម្លៃគ្នាត្រូវរ៉ូវហើយនោះ ក្រុម គ្រួសាររបស់នារីរងគ្រោះ បានប្រាប់ឱ្យស្ដ្រីជាឃាតកទៅបើកលុយ ពីធនាគារមួយនៅក្នុងខណ្ឌ៧មករា ហើយក៏ត្រូវ សមត្ថកិច្ចចាប់ខ្លួនតែម្ដង បន្ទាប់ពីមានពាក្យបណ្ដឹងរបស់សាច់ញាតិនារីរងគ្រោះ ។

យ៉ាងណាក៏ដោយស្ដ្រីជាឃាតកឈ្មោះ ស៊ុន គឹមហេង និងត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ខណៈដែលជនសង្ស័យ៣នាក់ផ្សេងទៀត ស្ថិត ក្រោមការសាកសួរនៅឡើយ ថាតើមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះពិតប្រាកដ ឬមួយយ៉ាងណា ។
គួរបញ្ជាក់ថា កញ្ញាឯកប្រចាំក្រុមហ៊ុន ស្រាស្ពាយ៍ ឈ្មោះលឹមស្រីពេជ្រ អាយុ១៩ ឆ្នាំ ដែលទើបរៀបការកាលពីដើមឆ្នាំ២០១២ មានប្ដីឈ្មោះ ម៉េង ឌីយ៉ាម៉ឺន អាយុ ២៦ឆ្នាំ ហើយមានឪពុកឈ្មោះ លឹម អៀងស អាយុ ៤២ឆ្នាំ ម្ដាយឈ្មោះ ដា ដានី អាយុ ៣៩ឆ្នាំ មានមុខរបរជាពាណិជ្ជកររក ស៊ីទិញលក់រថយន្ដនៅ ផ្ទះរបស់ ខ្លួនយីហោ ដាដានី  បានស្លាប់ដោយក្រុមឃាតករិតក ហើយយកសពទៅទម្លាក់ចោលនៅស្រុក គងពិសី ខេត្ដកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី ២៣ ខែតុលា ៕(DAPNEWS)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
www.dap-news.com
Photo by DAP-NEWS
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
Photo by DAP-NEWS
Photo by DAP-NEWS
www.dap-news.com
www.dap-news.com
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname