ខេត្តឧត្ដរមានជ័យៈ ថ្ងៃទី ១៨
ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១៣ និង ១០ នាទី
មានករណីគ្រោះថ្នាក់អគ្គីភ័យមួយកើតឡើងនៅផ្ទះលក់គ្រឿងក្លែម និង
បញ្ចូលហ្គាស ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍
ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ
បណ្ដាលមកពីផ្ទុះធុងហ្គាសធំៗចំនួន៣ធុង
ធ្វើឲ្យឆេះផ្ទះអស់ចំនួន៣ខ្នងខូចខាតទាំងស្រុង១ខ្នង
ស្លាប់ក្មេងប្រុសម្នាក់ ឈ្មោះ តាន់ គិមលែង អាយុ ១២ ឆ្នាំ
និងរបួសធ្ងន់ម្នាក់ឈ្មោះ តាន់ ឈីឈៀង ភេទប្រុស អាយុ៦ឆ្នាំ ។
ករណីអគ្គីភ័យនេះបង្ក្រាបបាន១០០
ភាគរយ នៅម៉ោង២រសៀល ដោយប្រើប្រាស់ទឹកអស់២រថយន្តរបស់ក្រុមហ៊ុន
រីសតសាញ៉ាំ១គ្រឿង និង រថយន្តឯកជនដឹកទឹកលក់១គ្រឿង ។
ចំណែកការខូចខាតទ្រព្យសម្បត្តិសមត្ថកិច្ចពុំទាន់ដឹងច្បាស់នៅឡើយ ៕