សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញសាលក្រមផ្ដន្ទាទោសលោក ម៉ម
សូណង់ដូ នៅថ្ងៃទី១ ខែតុលា ឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ
និងពិន័យប្រាក់ ១០លានរៀល។
សវនាការជំនុំជម្រះរឿងក្ដីលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានតុលាការប្រកាសសាលក្រមហើយ នៅថ្ងៃទី១ ខែតុលា ដោយសម្រេចផ្ដន្ទាទោសឲ្យលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លានរៀល។
អ្នកស្រី ចាំង ស៊ីណាត ប្រធានប្រឹក្សាជំនុំជម្រះបានប្រកាសសាលក្រមយ៉ាងនេះ ក្រោយពីសហចៅក្រម ២នាក់ផ្សេងទៀត ចំណាយពេលជាង ៣ម៉ោង ដើម្បីអានសំអាងហេតុរបស់ខ្លួនដែលមានជាង ៣០ទំព័រ។
នៅក្នុងសាលក្រមដដែល អ្នកស្រី ចាំង ស៊ីណាត ក៏បានប្រកាសសាលក្រមកំបាំងមុខដោយផ្ដន្ទាទោសឲ្យលោក ប៊ុន រដ្ឋា ជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ខេត្តក្រចេះ។
ក្រៅពីលោក ម៉ម សូណង់ដូ និងលោក ប៊ុន រដ្ឋា នៅមានជនជាប់ចោទចំនួន ១២នាក់ផ្សេងទៀត ដែលតុលាការរកឃើញពិរុទ្ធភាពនៃការបង្កើតតំបន់អបគមន៍ ក៏ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី ១០ខែ ដល់ ១៥ឆ្នាំ និងខ្លះពិន័យប្រាក់ចំនួន ៨លានរៀល។
ទោះជាយ៉ាងណា សាលក្រមនោះត្រូវបានអ្នកស្រី ចាំង ស៊ីណាត ប្រកាសព្យួរទោសទាំងស្រុង និងខ្លះទៀតអនុវត្តទោសក្នុងថេរវេលាជាប់ឃុំឃាំងបណ្ដោះអាសន្ន និងត្រូវព្យួរទោសដែលនៅសេសសល់។ តែការព្យួរទោសទាំងនោះ ត្រូវបានគេសំគាល់ឃើញថា កើតឡើងតែលើជនជាប់ជាប់ដែលបានចូលសារភាពតាមការប្រកាសរបស់ រដ្ឋាភិបាលប៉ុណ្ណោះ។ រីឯជនជាប់ចោទ ៣នាក់ រួមមាន ភ័ណ្ឌ ស្រឿន ត្រូវជាប់ពន្ធនាគារ ១០ខែ លោក ទូច រីម ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងឈ្មោះ ខាន់ សុវណ្ណ ជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។ អ្នកទាំង ៣នាក់ មិនត្រូវបានតុលាការព្យួរទោសនោះទេ ដោយសំអាងហេតុថា ពួកគេមិនសហការល្អជាមួយមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីតុលាការ។
លោក សុក សំអឿន មេធាវីការពារក្តីលោក ម៉ម សូណង់ដូ ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្រៅរបងតុលាការក្រុងភ្នំពេញ ដោយបដិសេធមិនបញ្ចេញទស្សនៈចំពោះការសម្រេចសាលក្រមរបស់តុលាការនោះ ទេ។
តែលោកថា យុត្តិធម៌ ឬមិនយុត្តិធម៌ គឺអាស្រ័យទៅលើជនជាប់ចោទដោយខ្លួនឯង៖ «រឿងថា យុត្តិធម៌ ឬមិនយុត្តិធម៌ ខ្ញុំមិននិយាយទេ ស៊ីសងលើជនជាប់ចោទខ្លួនឯង ពីព្រោះហេតុពិតម៉េចៗមិនមែនខ្ញុំអ្នកដឹងទេ គឺគេដឹងខ្លួនឯង»។
លោក សុក សំអឿន បញ្ជាក់ថា ការសម្រេចប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ ឬអត់នោះ អាស្រ័យទៅលើជនជាប់ចោទ។ តែថា គាត់អស់ភារកិច្ចជាមេធាវីឲ្យលោក ម៉ម សូណង់ដូ ទៀតហើយ ប្រសិនបើរឿងក្តីនេះឡើងទៅសាលាឧទ្ធរណ៍។
បើទោះជាលោក ម៉ម សូណង់ដូ ដែលត្រូវជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ និងពិន័យប្រាក់ ១០លានរៀល លោកពុំបានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានឡើយ នៅពេលដែលត្រូវគេនាំអោយឡើងឡានចេញពីតុលាការត្រឡប់ទៅពន្ធនាគារ ព្រៃសវិញ ជុំវិញការសម្រេចរបស់តុលាការ។
លោក ម៉ម សូណង់ដូ គ្រាន់តែបញ្ជាក់ថា លោកសប្បាយចិត្ត និងមានមោទនភាពដែលបានជួយខ្មែរ៖ «សប្បាយចិត្តដែលខ្ញុំបានជួយខ្មែរ ខ្ញុំសប្បាយចិត្ត ខ្ញុំមានមោទនភាពជួយខ្មែរតទៅទៀត អូខេ...»។
នៅពេលដែលអ្នកកាសែតចោទជាសំណួរថា តើគាត់នឹងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ទេ? លោក ម៉ម សូណង់ដូ បញ្ជាក់ជំហរមិនទាន់ច្បាស់លាស់នៅឡើយ ហើយថា ចាំពិភាក្សាជាមួយមេធាវីរបស់លោកជាមុនសិន។
ទោះជាយ៉ាងណា អ្នកស្រី ឌិន សុផាណារ៉ា ភរិយារបស់លោក ម៉ម សូណង់ដូ វិញ បញ្ជាក់ថា អ្នកស្រីនឹងដាក់ពាក្យប្ដឹងទាស់ចំពោះការសម្រេចសាលក្រមនេះ។
អ្នកស្រីបន្តថា សាលក្រមរបស់តុលាការអយុត្តិធម៌មិនអាចទទួលយកបាន៖ «អ្នកដែលគេពាក់ព័ន្ធគេសុទ្ធតែធូរស្រាលទាំងអស់ គាត់ដែលអត់មានជាប់ពាក់ព័ន្ធ ជាប់ធ្ងន់ជាងគេ»។
តាមសំអាងហេតុរបស់ចៅក្រមបានបង្ហាញថា តុលាការមានភស្តុតាងបញ្ជាក់ថា ឈ្មោះ ប៊ុន រដ្ឋា និងបក្ខពួក មានបំណងចង់បង្កើតតំបន់អបគមន៍ដោយតាំងខ្លួនជាអាជ្ញាធរបែងចែក ដីធ្លី ផ្លាស់ប្ដូររចនាសម្ព័ន្ធភូមិ ឃុំ និងបង្កើតភូមិ ឃុំថ្មី ព្រមទាំងបំផុសបំផុលឲ្យមានការបង្កើតអាវុធច្នៃប្រឆាំងសមត្ថកិច្ច។
ក្នុងសំអាងហេតុដដែល ដែលអានដោយសហចៅក្រមក៏បានបញ្ជាក់ថា លោក ម៉ម សូណង់ដូ ពិតជាមានជាប់ពាក់ព័ន្ធនឹងឈ្មោះ ប៊ុន រដ្ឋា និងបក្ខពួក ប៊ុន រដ្ឋា ដោយពេលប្រជុំនៅភូមិប្រម៉ា ឈ្មោះ ប៊ុន រដ្ឋា និងបក្ខពួក បានប្រកាសថា ខ្លួនជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន ព្រមទាំងមានបង្ហាញរូបថតលោក ម៉ម សូណង់ដូ ក្នុងពេលប្រជុំថែមទៀត។
សហចៅក្រមក៏បានប្រកាសបន្តថា លោក ម៉ម សូណង់ដូ ធ្វើឲ្យកើតមានកុបកម្មដែលមានខ្នងបង្អែកជាមួយលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ តុលាការថា មានសក្ខីកម្មច្បាស់លាស់ដែលបញ្ជាក់ពីទំនាក់ទំនងរវាងលោក ម៉ម សូណង់ដូ ជាមួយលោក សួន សេរីរដ្ឋា មិនមែនលោក ម៉ម សូណង់ដូ មានទំនាក់ទំនងត្រឹមជាអ្នកសារព័ត៌មានដូចដែលគាត់បានលើកឡើងប្រាប់ អង្គសវនាការកន្លងមកនោះទេ។
ទំនាក់ទំនងបន្តកន្ទុយគ្នាដូចជាសម្លកំពឹសនេះហើយ ទើបធ្វើឲ្យតុលាការសម្រេចផ្ដន្ទាទោសលោក ម៉ម សូណង់ដូ ដែលបច្ចុប្បន្នមានអាយុ ៧១ឆ្នាំទៅហើយនោះ ឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។
ប្រតិកម្មចំពោះការផ្ដន្ទាទោសលោក ម៉ម សូណង់ដូ
ក្នុងពេលដែលតុលាការដំណើរការកាត់ទោសលោក ម៉ម សូណង់ដូ នៅថ្ងៃនេះដែរ មានប្រជាពលរដ្ឋអ្នកគាំទ្រជាច្រើនដែលមកប្រមូលផ្ដុំគ្នានៅក្រៅ តុលាការ បានស្រែកថា ការកាត់ក្ដីរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ចំពោះទោសលោក ម៉ម សូណង់ដូ នេះ មិនយុត្តិធម៌ទេ។
ពលរដ្ឋទាំងប្រុសស្រី ក្មេងចាស់រាប់រយនាក់ ស្រែកទ្រហោយំកងរំពងនៅបរិវេណទីតាំងតវ៉ាជិតនាងគង្ហីង បន្ទាប់ពីពួកគេបានទទួលដំណឹងពីក្នុងតុលាការថា លោក ម៉ម សូណង់ដូ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ២០ឆ្នាំ។
ពលរដ្ឋស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោកស្រី តេង សាវ៉ន មានប្រសាសន៍ថា តុលាការកាត់ទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ឃុំ ២០ឆ្នាំ ធ្វើឲ្យអ្នកភូមិមិនសុខចិត្តឡើយ។ លោកស្រីបន្តថា លោកស្រីស្នើសុំរដ្ឋាភិបាល និងតុលាការ ផ្ដល់យុត្តិធម៌ជាថ្មីជូនលោក ម៉ម សូណង់ដូ និងអ្នកជាប់ឃុំទាំងអស់។
លោកស្រី តេង សាវ៉ន យល់ឃើញថា បើសិនជាមានសហគមន៍អន្តរជាតិជួយជំរុញទើបលោក ម៉ម សូណង់ដូ នឹងអាចរួចពីជាប់ពន្ធនាគារបាន៖ «អត់យុត្តិធម៌ទេ តា សូណង់ដូ អត់មានកំហុសអីទេ បើសិនគាត់មានកំហុសគាត់មិនមកស្រុកខ្មែរវិញទេ អត់នៅសុខទេ បាតុកម្មអត់ឈប់ទេ»។
លោកស្រី តេង សាវ៉ន បន្តថា ទោះបីជាលំបាកយ៉ាងណា លោកស្រីនឹងបន្តតវ៉ាទាមទារឲ្យដោះលែងលោក ម៉ម សូណង់ដូ ឲ្យទាល់តែបាន។
ទន្ទឹមនឹងនេះ ពលរដ្ឋរស់នៅខេត្តកណ្ដាល លោក ថោង ថុន មានប្រសាសន៍ថា ការសម្រេចរបស់តុលាការមិនមានយុត្តិធម៌ឡើយ។ លោកបន្តថា ក្រុមរបស់លោកនឹងបន្តទាមទារទៅគ្រប់ស្ថាប័នមានសមត្ថកិច្ច ដើម្បីឲ្យអន្តរាគមន៍លើកលែងទោសលោក ម៉ម សូណង់ដូ។
លោក ថោង ថុន ពន្យល់ថា មន្ត្រីរដ្ឋាភិបាលមួយចំនួនធ្វើបាបពលរដ្ឋតែត្រូវរួចទោសផ្ទុយពី លោក ម៉ម សូណងដូ ដែលខិតខំជួយពលរដ្ឋបែរត្រូវជាប់ឃុំ៖ «ចុះអ្នក ធ្វើកំហុសលើពលរដ្ឋដូច ឈូក បណ្ឌិត នៅខេត្តស្វាយរៀង តើលោក ម៉ម សូណង់ដូ មានទោសកំហុសអ្វីចំពោះជាតិ? សំណូមពរទៅព្រះមហាក្សត្រជាទីសក្ការៈរបស់ខ្មែរហ្នឹង ឲ្យជួយអន្តរាគមន៍លើកលែងទោសលោក ម៉ម សូណង់ដូ»។
ទោះយ៉ាងណាក្តី តុលាការរាជធានីភ្នំពេញ បានសម្រេចរួចទៅហើយឲ្យលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ គិតពីថ្ងៃចាប់ខ្លួន ដោយទុកពេលប្ដឹងឧទ្ធរណ៍រយៈពេល ៣០ថ្ងៃ ក្នុងកំណត់ច្បាប់។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកគិតថា រឿងរ៉ាវរបស់លោក ម៉ម សូណង់ដូ ជារឿងនយោបាយ។ លោកបន្តថា លោកសោកស្ដាយយ៉ាងខ្លាំងចំពោះស្ថាប័នតុលាការដែលនៅតែឈរនៅលើឆន្ទៈ នយោបាយ។
លោក អ៊ូ វីរៈ បញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងនៅតែតាមដានរឿងក្តីចោទប្រកាន់លើលោក ម៉ម សូណង់ដូ បន្តទៀត៖ «ខ្ញុំមើលសរសេរហ្នឹងដោយអ្នកនយោបាយតែម្ដង សរសេរហ្នឹងខ្ញុំសោកស្តាយតែម្តង។ ខ្ញុំសង្ឃឹមថា នឹងដាក់ទៅឧទ្ធរណ៍ ហើយសូមអំពាវនាវឲ្យមានការតាមដានតទៅទៀត»។
តុលាការបានចោទប្រកាន់លោក ម៉ម សូណង់ដូ ក្នុងបទល្មើស ៤ករណី រួមមាន៖ ទី១- បទផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២- ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ទី៣- ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងទី៤- ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ។
សង្គមស៊ីវិល និងអ្នកតាមដានសវនាការកាត់ទោសលោក ម៉ម សូណង់ដូ ឲ្យដឹងថា ឆ្លងតាមសវនាការរយៈពេលកន្លងទៅ ភាគីខាងព្រះរាជអាជ្ញាមិនបានបង្ហាញភស្តុតាងណាមួយច្បាស់លាស់ ដើម្បីដាក់បន្ទុកលោក ម៉ម សូណង់ដូ ឡើយ។ ប៉ុន្តែតុលាការទាញការចោទប្រកាន់ថា លោក ម៉ម សូណង់ដូ ជាប់ពាក់ព័ន្ធនឹងចលនាអំណាចប្រជាពលរដ្ឋរបស់លោក សួន សេរីរដ្ឋា៕(RFA)