Saturday, October 20, 2012

ម្ចាស់ផ្សារ ស៊ីធីម៉ុល រងការរិះគន់ ថាបើកពិធី រាំច្រៀង ខណៈ ប្រជារាស្ដ្រ រាប់លាន នាក់កំពុង កាន់ទុក្ខ

Photo by DAP-Newsភ្នំពេញ៖ ម្ចាស់ផ្សារ ទំនើបស៊ីធីម៉ល ដែលមានទីតាំង នៅក្នុងទឹកដី ខណ្ឌ៧មករា រាជធានី ភ្នំពេញ រងការិះគន់ថា បើកកម្មវិធីសប្បាយ ច្រៀងរាំយ៉ាងគគ្រឹងគគ្រេង ហើយពេលអាជ្ញាធរ និងសមត្ថកិច្ចចុះទៅបិទ បែរជាម្ចាស់ ផ្សារស៊ីធីម៉ល មិនសហការជាមួយ ហើយបន្ត បើកដដែល ពេលអាជ្ញាធរ និងសមត្ថកិច្ច ចេញមកវិញនោះ។
សេចក្ដីរាយការណ៍ឲ្យ ដឹងថា នៅរសៀល ថ្ងៃទី១៧ ខែតុលា វេលាម៉ោង០៣និង១៥នាទី ខណៈ ព្រះរាជបរមសព សម្ដេចឪ សម្ដេចតា សម្ដេចតាទួត កំពុងរំកិលពីព្រះទីនាំង យន្ដហោះ ហើយប្រជារាស្ដ្រ របស់ព្រះអង្គ រាប់សែននាក់ កំពុងរង់ ចាំទទួល ដង្ហែជាមួយ នឹងការក្ដុកក្ដួល ក្រៀមក្រំរកទីបំផុតគ្មានោះ ស្រាប់តែ នៅឯផ្សារស៊ីធីម៉ល ជាន់ទី៣ឯណោះវិញ មានកម្មវិធីច្រៀង រាំ យ៉ាងគគ្រឹកគគ្រេង។
ចំណែក លោក យិន សាន អធិការនគរបាល ខណ្ឌ៧មករា បានឆ្លើយប្រាប់ អ្នកកាសែត ក្នុងស្រុកតាម ទូរស័ព្ទថា នៅរសៀលថ្ងៃកើត ហេតុនោះថា លោកមិនបានដឹងទេ ហើយ បានបង្វែរសំណួរ អ្នកកាសែតឲ្យ សួរទៅលោកអភិបាលខណ្ឌ៧មករា វិញ ទើបដឹងច្បាស់។ លោកអធិការរូបនេះ បន្ដថា តើអស់លោក អ្នកកាសែតដឹងរឿង នេះពីណាមក។
ទាក់ទិនដល់ផ្សារស៊ីធីម៉ុល បើកការប្រគុំតន្ដ្រីនេះដែរ ភ្នាក់ងារសាព័ត៌មាន មិនអាចសុំការបំភ្លឺ បានទេពី លោក សោម សុវណ្ណ អភិបាលខណ្ឌ៧មករា ព្រោះលោកមិនលើកទូរស័ព្ទ។
ទោះជាយ៉ាងណា គេសង្កេតឃើញ វត្ដមានមន្ដ្រីកងរាជអាវុធ ហត្ថខណ្ឌ៧មករា និង នគរបាលប៉ុស្តិ៍ សង្កាត់វាលវង់ បានទៅកាន់ផ្សារស៊ីធីម៉ល នៅវេលាម៉ោង ប្រមាណជា០៥ រសៀល ក្នុងគោលបំណង ឲ្យបិទពីធីសប្បាយនេះ ប៉ុន្ដែមេការផ្សារ ស៊ីធីម៉ុល បានចេញ មុខមក អះអាងថា អាជ្ញាធរមិនចាំបាច់ ភ័យទេគ្រាន់តែ រឿងប៉ុណ្ណឹងនោះ។
ប្រភពបាន រាយការណ៍ថា ទំនងជាមាន ទំនាក់ទំនង ល្អរវាងម្ចាស់ផ្សារ ស៊ីធីម៉ល និងអាជ្ញាធរខណ្ឌ ៧មករាហើយ ទើបគ្រាន់តែប៉េអឹម និងនគរបាលខណ្ឌ៧មករា ចេញផុត ក្រុមអ្នកសប្បាយ លើផ្សារ ស៊ីធីម៉ល បន្ដវិញលើសដើម រហូតដល់ម៉ោង០៧យប់ ហើយ ពេលដែលនគរបាល ខណ្ឌ៧មករា ទៅហាមម្ដងទៀត ទើបពួកគេឈប់ជាផ្លូវការ ទាំងនូវមិនទាន់ អស់សេចក្ដី សប្បាយរបស់ ពួកគេផង៕
Photo by DAP-News

Comments system

Disqus Shortname