Thursday, October 11, 2012

ក្រុមប៉ូលិស​ បាញ់​ឧស្ម័ន​ទឹកភ្នែក​អំឡុង​​​​តវ៉ា​ការងារ​នៅ​បារាំង

FRANCE-02
ក្រុង​ប៉ារីស: ប៉ូលិស​ប្រ​ឆាំង​កុប​កម្ម​បារាំង​ បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ក្រុម​អ្នកតវ៉ា​នៅ​ខាង​ក្រៅ ​ការិយាល័យ​តាំង​បង្ហាញ​រថយន្តក្រុង​ប៉ារីស​ កាលពី​ថ្ងៃ​ពុធ​ ខណៈ​មនុស្ស​ម្នារបានដើរ​ក្បួន​ទូទាំង​ប្រទេស​ដើម្បី​ថ្កោល​ទោស​​ភាព​លំបាក​ និង​ការ​បាត់​បង់​ ការ​ងារ​នៅ​ក្នុង​ប្រទេស​មួយ ​ដែល អត្រា​គ្មាន​ការ​ងារ​ធខ្ពស់​បំផុត​តាំង​ពី​ឆ្នាំ​១៩៩៩​ និង​​កំណើន​សេដ្ឋ​កិច្ច​​ លែង​ដើរ​។
ឧបទ្ទវ​ហេតុ​នេះ ​បាន​កើត​ឡើង​ នៅ​ពេល​​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ឆ្លើយ​តបចំពោះ​​ការ​អំពាវ​នាវ​របស់​សហ​ ជីព CGT ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​បារាំងឲ្យ​មាន​ការ​តវ៉ា​ទូទាំង​ប្រទេស​លើក​ ទីមួយ​តាំង​ពី​ប្រធានា​ធិបតី​សង្គម​និយម​ លោក ហ្វ្រង់​កូស​ ហូឡង់​ បាន​ឡើង​កាន់​អំណាច​កាល​ពី​ខែ​មីនា។
សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។
FRANCE-03

Comments system

Disqus Shortname