ភ្នំពេញ:
លោក ប៉ែន សមិទ្ធិ នាយកក្លឹបអ្នកកាសែតកម្ពុជា និងលោក
កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ
នឹងចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលា ស្តីពី សារៈប្រយោជន៍
នៃសេវាធានារ៉ាប់រងអាយុជីវិត ដែលនឹងប្រព្រឹត្តទៅ នៅម៉ោង ៩ ព្រឹក
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២ នៅសណ្ឋាគារ រាហ្វល ឡឺ រ៉ូយ៉ាល់
ក្នុងរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្លឹប អ្នកកាសែតកម្ពុជា ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ បានបង្ហាញថា ក.អ.ក និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត បានសហការរៀបចំ សិក្ខាសាលា សម្រាប់អ្នកសារព័ត៌មាន ស្តីពី "សារៈប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជិវិត"។ សិក្ខាសាលានេះ នឹងណែនាំពីសារៈប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជិវិត ដែលជាផលិតផល និងឧស្សាហកម្មថ្មី ទើបតែចាប់ផ្តើម នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២នេះ។
សេចក្តីប្រកាស បានលើកឡើងទៀតថា លោក ប៉ែន សមិទ្ធិ នាយកក្លឹបអ្នកកាសែតកម្ពុជា និងលោក កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្ត៍ភាសាខ្មែរ នឹងចែករំលែកបទពិសោធន៍របស់ខ្លួន អំពីររបៀបយកព័ត៌មាន ស្តីពី សារៈប្រយោជន៍ នៃសេវាធានារ៉ាប់រងអាយុជីវិត។
សិក្ខាសាលានេះ ក៏មានការចូលរួមពីនិពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នកាសែត ទស្សនាវដ្តី ទូរទស្សន៍ និងវិទ្យុ។
សូមរម្លឹកថា សេវាកម្មធានារ៉ាប់រងជីវិត ដែលបណ្តាក់ទុនសរុបប្រមាណ ៧ លានដុល្លារអាមេរិក ត្រូវបានប្រកាសបើកដំណើរការជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២៕