Wednesday, October 10, 2012

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាមទារ​ឱ្យ​តុលាការ​ផ្អាក​ដំណើរការ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​វិសាល​សុខ​

ភ្នំពេញ​ ៖​  បើ​ទោះជា​អ្នកគ្រប់គ្រង​ មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​វិសាល​សុខ​ ក៏​ដូច​ជា​វេជ្ជបណ្ឌិត​១​រូប​ទៀត​ បាន​ចូល​ ទៅ​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ ក្នុង​នាម​ជា​ចុងចោទ​ កាលពី​រសៀល​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១២​ ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដឹង​របស់​ជន​រង​គ្រោះ​ ចោទប្រកាន់​ថា​ ការ​វះកាត់​ក្រួស​ក្នុង​ ប្រមាត់​បណ្ដាល​ឱ្យ​សមាជិក​របស់​ខ្លួន​ ស្លាប់​ក៏​ដោយ​ ក៏​មក​ទល់​នឹង​ពេល​នេះ​ មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​វិសាល​សុខ​ នៅ​តែ​ដំ​ណើ​រការ​ដដែល​ ដូច្នេះ​ក្រុម​គ្រួ​ សារ​ជន​រង​គ្រោះ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ ការ​សម្របសម្រួល​ ឬ​ភាព​យុត្ដិធម៌​ណា​ មួយ​នៅឡើយ​ ។​
​ដើមហេតុ​នៃ​ការ​ប្ដឹង​ទៅ​លើ​នាយក​ គ្រប់គ្រង​លោក​វេជ្ជបណ្ឌិត​ ជា​ សំ​អាន​ អាយុ​៥៥​ឆ្នាំ​ និង​វេជ្ជបណ្ឌិត​ ឃាង​ យ៉ា​ណា​ អាយុ​៥៨​ឆ្នាំ​ ដោយ​ស្ដ្រី​ម្នាក់​មក​អយ្យការ​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្ដឹង​ពី​ បទ​មនុស្សឃាត​ដោយ​អ​ចេតនា​ ព្រម​ ទាំង​សុំ​ឱ្យ​តុលាការ​ផ្អាក​ដំណើរការ​មន្ទីរ​ ពហុ​ព្យាបាល​ខាងលើ​នេះ​ជា​បណ្ដោះអាសន្ន​ ដោយសារ​តែ​ខាង​ជន​រង​គ្រោះ​បាន​ស្លាប់​  បន្ទាប់​ពី​វះកាត់​ក្រួសក្នុងប្រមាត់​រយៈ​ ពេល​មួយ​ថ្ងៃ​ក្រោយមក​ ។​
​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​លើក​ ឡើង​នៅ​ក្នុង​បណ្ដឹង​របស់​ខ្លួន​ទៅ​កាន់​អយ្យ​ ការ​ថា​ ដោយសារ​ការ​មាន​ទំនុកចិត្ដ​ទៅ​ លើ​ក្រុម​គ្រូពេទ្យ​និង​វេជ្ជបណ្ឌិត​ ឃាង​ យ៉ា​ណា​ ដែល​បាន​ទៅ​ពិគ្រោះ​ជំងឺ​បញ្ហា​ ក្រួសក្នុងប្រមាត់​ ហើយ​លោក​វេជ្ជបណ្ឌិត​ ឃាង​ យ៉ា​ណា​ បាន​អះអាង​ថា​ ជំងឺ​នេះ​ អាច​ព្យាបាល​បាន​តាម​រយៈ​ការ​វះកាត់​ និង​ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ​ ដូច្នេះ​ ដោយ​មាន​ទំនុកចិត្ដ​ពី​វេជ្ជបណ្ឌិត​ ក៏​ដូច​ជា​អ្នកគ្រប់គ្រង​មន្ទីរ​ព្យាបាល​និង​ សម្ភព​វិសាល​សុខ​ ជន​រង​គ្រោះ​ក៏​បាន​ បើករថយន្ដ​មក​កាន់​មន្ទីរ​ពហុ​ព្យាបាល​ ជាមួយនឹង​ភរិយា​ ដើម្បី​ធ្វើការ​វះកាត់​ ក្រួសក្នុងប្រមាត់​ ។​
​ផ្ទុយ​ទៅ​វិញ​ បន្ទាប់​ពី​មានការ​វះកាត់​ រួចរាល់​ អាកា​រៈ​របស់​អ្នកជំងឺ​(​ជន​រង​គ្រោះ​)​ បាន​ហូរ​ឈាម​ចេញពី​កន្លែង​ស្នាម​វះកាត់​ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ ក៏​ដូច​ជា​ភរិយា​របស់​ ជន​រង​គ្រោះ​មានការ​ភ័យ​ស្លន់ស្លោ​ និង​ អង្វរករ​ឱ្យ​គ្រូពេទ្យ​ជួយ​ពិនិត្យ​ឡើង​វិញ​ ប៉ុន្ដែ​ក្រុម​គ្រូពេទ្យ​ពេល​ពិនិត្យ​និង​ដាក់​ថ្នាំ​ រួចរាល់​ ថែម​ទាំង​ពន្យល់​ប្រាប់​ទៅ​ក្រុម​ គ្រួសារ​ជន​រង​គ្រោះ​ថា​ មិន​អាច​ប៉ះពាល់​ ដល់​អាយុជីវិត​អ្វី​នោះ​ឡើយ​ ។​
​បើ​ទោះជា​មានការ​អះអាង​ដោយ​ វេជ្ជបណ្ឌិត​ដែល​បាន​វះកាត់​ទៅ​លើ​ជន​ រង​គ្រោះ​បណ្ដាល​ឱ្យ​ឈាម​ហូរ​ចេញពី​ កន្លែង​វះកាត់​ ហើយ​មិន​ប៉ះពាល់​ដល់​ អាយុជីវិត​ ប៉ុន្ដែ​ក្រោយមក​ ជន​រង​គ្រោះ​ បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​ ដូច្នេះ​ ការ​ស្លាប់​ នេះ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ធ្វើការ​ ចោទប្រកាន់​ទៅ​លើ​ក្រុម​វេជ្ជបណ្ឌិត​និង​ អ្នកគ្រប់គ្រង​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​ វិសាល​សុខ​ ធ្វេសប្រហែស​ចំពោះ​ការ​ ងារ​វិជ្ជាជីវៈ​ ទើប​ធ្វើ​ឱ្យ​សមាជិក​របស់​ខ្លួន​ បាន​ស្លាប់​នៅ​មន្ទីរ​ព្យាបាល​នេះ​ ។​
​នៅ​ដំណាក់កាល​អយ្យការ​ បើ​ទោះជា​ ពុំ​មាន​ប្រភព​ណាមួយ​បង្ហើប​ឱ្យ​ដឹង​ថា​ តើ​ចុងចោទ​ទាំង​២​ខាងលើ​ប្រឈម​នឹង​ការ​ ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​ អ​ចេតនា​នោះ​ក៏​ដោយ​ ប៉ុន្ដែ​ប្រភព​ឱ្យ​ជឿ​ ទុកចិត្ដ​បាន​ពី​តុលាការ​បញ្ជាក់​ថា​ នាយក​ គ្រប់គ្រង​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​ វិសាល​សុខ​ ព្រមទាំង​វេជ្ជបណ្ឌិត​ ឃាង​ យ៉ា​ណា​ បាន​ទទួលស្គាល់​ថា​ ការ​វះកាត់​ នេះ​ពិតជា​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ ពិតប្រាកដ​មែន​ ប៉ុន្ដែ​លោក​វេជ្ជបណ្ឌិត​ ចាត់​ទុក​ថា​ ជា​កំហុស​បច្ចេកទេស​ដែល​ ពុំ​មែន​ជា​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា​ ដូច​អ្វី​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ចោទប្រកាន់​នោះ​ ។​
​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ធ្លាប់​ ឱ្យ​ដឹង​ ផង​ដែរ​ថា​ កន្លង​ទៅ​ ខណៈ​ដែល​ជន​រង​គ្រោះ​ បាន​ស្លាប់​ ខាង​មន្ទីរ​ពហុ​ព្យាបាល​បាន​ សម្របសម្រួល​ដើម្បី​កុំឱ្យ​មានការ​ប្ដឹង​ ផ្ដល់​ផង​ដែរ​ ប៉ុន្ដែ​ការ​សម្របសម្រួល​នេះ​ មិន​បាន​ទទួលលទ្ធផល​ ទើប​ឈាន​ដល់​ ការ​ពាក្យ​ប្ដឹង​មក​កាន់​អយ្យការ​អម​សា​ លា​ដំបូង​រាជធានី​ភ្នំពេញ​ ។​
​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ជន​រង​គ្រោះ​លើ ​ អ្នកគ្រប់គ្រង​និង​វេជ្ជបណ្ឌិត​ ឃាង​ យ៉ា​ណា​ ក្នុង​បទ​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា​ នេះ​ នគរវត្ដ​មិន​អាច​ទាក់ទង​បាន​ទេពី​ លោក​វេជ្ជបណ្ឌិត​ទាំង​២​រូប​ខាងលើ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ខែតុលា​ឆ្នាំ​២០១២​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ប៉ុន្ដែ​ក្រុម​គ្រួសារ​ ជន​រង​គ្រោះ​មាន​ជំនឿ​ថា​ តំណាង​អយ្យ​ ការ​នឹង​ធ្វើការ​ពិនិត្យ​ស៊ើបអង្កេត​ក្នុង​ រឿង​នេះ​ ដើម្បី​ឈាន​ដល់​ការ​ផ្អាក​ដំណើរ​ ការ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​វិសាល​ សុខ​ រហូត​ដល់​មានការ​ស៊ើបអង្កេត​ចប់​ សព្វគ្រប់​ក្នុង​រឿង​ក្ដី​នេះ​ ។​
​ចំពោះ​កំហុសឆ្គង​បច្ចេកទេស​ ក៏​ដូច​ ជា​ភាព​ខ្វះ​ការ​ទទួលខុសត្រូវ​របស់​អ្នក​គ្រប់​ គ្រង​ និង​វេជ្ជបណ្ឌិត​ ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​ នៅ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​វិសាល​ សុខ​ មិនមែន​ត្រឹមតែ​កើត​ឡើងជា​លើក​ ទី​១​សម្រាប់​គ្រួសារ​ជន​រង​គ្រោះ​ប្ដឹង​នេះ​ ទេ​ កន្លង​ទៅ​ មាន​បញ្ហា​ជា​ច្រើន​ទៀត​ ប៉ុន្ដែ​ខាង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​ខាង​ក្រសួងសុខាភិបាល​ ហាក់​ ដូច​ជា​ពុំ​បាន​គិតគូរ​ពី​បញ្ហា​នេះ​ ដូច្នេះ​ អ្នកជំងឺ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ផង​ ដែរ​តាំងពី​បញ្ហា​សេវា​ព្យាបាល​មាន​តម្លៃ​ ខ្ពស់​ និង​ការ​ព្យាបាល​មិន​បាន​បំពេញ​ កាតព្វកិច្ច​ឱ្យ​សម​ស្រប​ទៅ​នឹង​តម្លៃ​ដែល​ អ្នកជំងឺ​ត្រូវ​ផ្ដល់​ ។​
​សាស្ដ្រាចារ្យ​១​រូប​ ក៏​បាន​លើក​ឡើង​ ផង​ដែរ​ថា​ ខ្លួន​ធ្លាប់​ទៅ​ព្យាបាល​ជំងឺ​ពោះ​ វៀន​ដុះ​ខ្នែង​នៅ​មន្ទីរ​ពហុ​ព្យាបាល​និង​ សម្ភព​វិសាល​សុខ​ ខណៈ​ដែល​អាការ​ជំងឺ​ ពោះវៀន​ដុះ​ខ្នែង​នេះ​ ធ្វើ​ឱ្យ​គាត់​ចុកពោះ​ ខ្លាំង​ ប៉ុន្ដែ​ទៅ​ដល់​មន្ទីរ​ពហុ​ព្យាបាល​ ក្រុម​ គ្រូពេទ្យ​និង​អ្នកគ្រប់គ្រង​មិន​បាន​យកចិត្ដ​ ទុកដាក់​ បង្ខំ​ឱ្យ​ដេកចាំ​ក្រុម​គ្រូពេទ្យ​ដែល​ កំពុង​រវល់​នៅ​ខាងក្រៅ​ ដែល​គាត់​គិត​ថា​ ប្រសិនបើ​មិន​បាន​ចាក​ចេញពី​មន្ទីរ​ពហុ​ ព្យាបាល​និង​សម្ភព​វិសាល​សុខ​ទាន់​ពេល​ វេលា​ ទៅ​វះកាត់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ទេ​នោះ​ គាត់​នឹង​រង​គ្រោះ​ ដូច្នេះ​អាច​នឹង​ មាន​អ្នកជំងឺ​ផ្សេង​ទៀត​ទទួល​ការ​ខកចិត្ដ​ ពី​អ្នកគ្រប់គ្រង​មន្ទីរ​ពហុ​ព្យាបាល​ខាងលើ​ ដូច​គាត់​ច្រើន​នាក់​ទៀត​ ៕

Comments system

Disqus Shortname