រាជធានីភ្នំពេញ ៖
ដោយសេចក្តីស្រឡាញ់ចូលចិត្តសិល្បៈបុរាណយ៉ាងជ្រាលជ្រៅ
និងកំពុងធ្វើការងារផ្នែកនេះផងនោះ លោកដួង សុខគា
ចង់ឃើញសិល្បៈបុរាណខ្មែររីកចម្រើន និងស្ថិតស្ថិរគង់វង្ស ។
ទន្ទឹមនេះ លោកចង់ឱ្យមហាជនទូទៅយកចិត្តទុកដាក់
និងលើកស្ទួយចំពោះអ្នកសិល្បៈជើងចាស់
ដោយកុំបោះបង់ពួកគាត់
ហើយពេញនិយមរាប់រកតែអ្នកសិល្បៈក្មេងៗនោះ ។
ក្នុងជំនួបជាមួយភ្នាក់ងារកោះសន្តិភាពនា
ពេលថ្មីៗនេះ លោកដួង សុខគា
តារាកំប្លែងស្ងួតរបស់ស្ថានីយទូរទស្សន៍ CTN
ព្រមទាំងមានទេពកោសល្យផ្នែកសិល្បៈបុរាណជាច្រើនទម្រង់ទៀត
នោះ ប្រាប់កោះសន្តិភាពថា លោកអាណិត
និងស្រឡាញ់អ្នកសិល្បៈបុរាណខ្លាំងណាស់ ដោយមើលឃើញថា
សិល្បៈបុរាណគឺមានតម្លៃខ្ពស់បំផុត
តែបែរជាមានមនុស្សតិចតួចណាស់ដែលចូលរួមធ្វើការងារបែបនេះ
ហាក់ដូចជាមើលមិនឃើញពីតម្លៃរបស់សិល្បៈបុរាណទាល់តែសោះ
ហើយបែរជាគិតថាអ្វីដែលថ្មីល្អទាំងអស់ទៅវិញ ។
លោកដួង សុខគា អ្នកខេត្តតាកែវ
ដែលល្បីរន្ទឺផ្នែកសិល្បៈបុរាណនេះបន្តថា
ភាគច្រើនយុវវ័យសម័យនេះចូលចិត្តចាប់យកអ្វីដែលថ្មី
ហើយទំនើប ព្រោះគេគិតថាវាឡូយ ។
អ្នកខ្លះមិនប្រើឈ្មោះខ្លួនឯងទេ
តែបែរជាយកឈ្មោះតារាបរទេសមកដាក់
ហើយភ្លេចថាខ្លួនឯងជាកូនខ្មែរ
។ថ្វីដ្បិតតែមានស្ថានីយទូរទស្សន៍ច្រើនពិតមែនតែមើលទៅហាក់
បីដូចជាមិនសូវមានចាក់ផ្សាយសិល្បៈអាយ៉ៃ យីកេ បាសាក់
ឬសិល្បៈបុរាណផ្សេងៗទៀត និងមានពេលវេលាច្បាស់លាស់ទេ ។
បើយើងគិតពីតម្លៃរបស់សិល្បៈបុរាណ
គឺវាមានតម្លៃធំណាស់ដែលបុព្វបុរសយើងបន្សល់ទុកឱ្យ ។
ដូច្នេះសម្រាប់លោក គឺលោកត្រូវតែខំប្រឹង
និងពុះពារការពារសិល្បៈខ្មែរពីជំនាន់មុនឱ្យនៅគង់វង្ស
ទោះបីជាលោកមិនអាចទូលភ្នំដ៏ធំមួយនេះរួចតែម្នាក់ឯងក៏
ដោយ
ក៏លោកនៅតែខំប្រឹងអភិរក្សដើម្បីឱ្យក្មេងជំនាន់ក្រោយយក
គំរូតាម ។ ទោះបីជាលោកចេះផ្នែកសិល្បៈសម័យក៏ពិតមែន
តែលោកមិនប្រកាន់យកទេ គឺលោកយកតែសិល្បៈបុរាណមួយមុខប៉ុណ្ណោះ
ព្រោះលោកគិតថា
បើសិនជាគេបោះបង់ចោលសិល្បៈបុរាណហាក់ដូចជាបោះបង់មាសទាំង
បង្គី ទាំងល្អី និងពេជ្រទាំងបាវចោល ។
លោកដួង សុខគា ឱ្យដឹងថា បច្ចុប្បន្ននេះ
អ្នកសិល្បៈក្មេងៗចេះអាយ៉ៃ យីកេ បាសាក់ក៏មានដែរ
តែវាស្ថិតនៅក្នុងកម្រិតទាបបំផុត
។សម្រាប់ការងាររបស់លោកដែលធ្វើការជាមួយអ្នកសិល្បៈជើងចាស់
មកដល់ពេលនេះ គឺដំណើរការល្អណាស់ ជាពិសេសនៅក្នុងកម្មវិធីសុខគា
លក្ខិណា ប៊ីអាយជី
គឺភាគរយនៃអ្នកដែលទស្សនាមានការកើនឡើងច្រើន
ហើយអ្នកសិល្បៈជើងចាស់ក៏មានការសប្បាយរីករាយក្នុងការចូល
រួមសម្តែងនៅក្នុងកម្មវិធីនេះដែរ
។អ្វីដែលពិសេសសម្រាប់លោកនោះគឺអ្នកសិល្បៈជើងចាស់បានណែនាំ
រូបលោកឱ្យយល់ដឹងអំពីសិល្បៈបុរាណបន្ថែមទៀត ។
នេះអាចចាត់ទុកជាការចំណេញសម្រាប់លោកផងដែរ
ហើយលោកក៏បានលើកទឹកចិត្តឱ្យពួកគាត់ខំប្រឹងបន្ថែមទៀតដើម្បី
ទុកបង្អួតកូនខ្មែរជំនាន់ក្រោយ
ជាពិសេសគឺទុកបង្អួតពួកបរទេស ។
ជាការពិតណាស់មានអ្នកសិល្បៈចាស់ៗមួយចំនួន
ក្នុងមួយជីវិតរបស់ពួកគាត់គឺបានខំប្រឹងប្រែងខ្លាំងណាស់
តែហាក់បីដូចជាមិនសូវមានអ្នកយល់ពីតម្លៃរបស់ពួកគាត់
ដោយអ្នកមួយចំនួនប្រៀបអ្នកសិល្បៈចាស់ៗទៅនឹងផ្លែននោងកាល
ណានៅខ្ចីគេយកទៅស្ល ពេលចាស់ទៅគេលែងត្រូវការ
ខុសពីផ្លែស្វាយកាន់តែទុំកាន់តែថ្លៃ
កាន់តែមានអ្នកត្រូវការច្រើន ។ ដូចនេះសម្រាប់រូបលោក
គឺលោកគិតថា លោកមិនចង់បោះបង់អ្នកណាចោលទេ
បើកាន់តែចាស់កាន់តែមានបទពិសោធន៍ ។លោកដួង សុខគា
បារម្ភថាបច្ចុប្បន្ននេះរូបលោកមានគេទទួលស្គាល់ច្រើន
មានគេអញ្ជើញទៅកម្មវិធីនេះ កម្មវិធីនោះច្រើន
តែនៅពេលលោកចាស់ទៅគេក៏មិនរវល់ជាមួយរូបលោកដែរ
ដូច្នេះលោកអាចនឹងមានអារម្មណ៍ថា ពិបាក ឬក៏បាក់ទឹកចិត្ត ។
ចំពោះអ្នកសិល្បៈបុរាណចាស់ៗវិញក្នុងមួយ
ជីវិតរបស់ពួកគាត់ខំប្រឹងតសូ៊សិក្សាស្វែងយល់រហូតដល់ចេះ
សិល្បៈបុរាណជាច្រើនទាំងបាសាក់ យីកេ អាយ៉ៃ គ្រប់ប្រភេទ
តែនៅពេលពួកគាត់មានវ័យកាន់តែជ្រេ គេលែងហៅ ។
អ្នកលេងភ្លេងការមួយចំនួនរស់បានដោយពឹងផ្អែកទៅលើរបរនេះតែ
មានម្ចាស់ដើមការមួយចំនួនសាញនឹងវ័យរបស់ពួកគាត់
ជាពិសេសគឺនារីៗ
និងបុរសដែលមានវ័យក្មេងៗច្រើនតែសាញជាមួយនឹងពួកគាត់ដែល
ជាមនុស្សចាស់ ។
ដូច្នេះចំណុចត្រង់នេះគឺអាចបំផ្លាញការងារទីផ្សាររបស់ពួក
គាត់ ព្រោះពួកគេត្រូវការតែក្មេង ពួកគេមិនគិតថា
ចាស់ៗគឺមានបទពិសោធន៍ច្រើនទេ។
មហាជនគួរតែអាណិតដល់ពួកគាត់
ផ្តល់ឱកាសឱ្យពួកគាត់ផង
មិនមែនឃើញគាត់ចាស់ស្រាប់តែរើសអើសពួកគាត់ទេ ។
អ្នកទាំងអស់គ្នាត្រូវគិតថា ពួកគាត់ចាស់ក៏ពិតមែន
តែពួកគាត់មានបទពិសោធន៍ខ្ពស់ជាងក្មេងទៅទៀត ។
ចុះបើអ្នកទាំងអស់គ្នាបោះបង់អ្នកសិល្បៈចាស់ៗចោលលែងរវល់
លែងត្រូវការពួកគាត់ដូចកាលពីមុន
តើពួកគាត់នឹងមានអារម្មណ៍យ៉ាងណា ?
តារាកំប្លែងរូបនេះ ថ្លែងថា «ចំណុចត្រង់នោះគ្រប់រូបគួរតែជួយពិចារណាថា ត្រូវទុកពួកគាត់ដែលជាអ្នកសិល្បៈបុរាណធ្លាប់មានបទពិសោធន៍ ចោល ឬក៏ជួយលើកស្ទួយពួកគាត់ឡើងវិញ ។ ចំណុចត្រង់នេះសម្រាប់រូបខ្ញុំដែលជាកូនខ្មែរ សូមសំណូមពរឱ្យទាំងអស់គ្នាជួយថែរក្សាសិល្បៈខ្មែរពី បុរាណឱ្យនៅគង់វង្សផង ព្រោះសិល្បៈខ្មែរគឺជាមាស ជាពេជ្រដ៏មានតម្លៃបំផុតសម្រាប់យើង និងប្រទេសជាតិយើងទាំងមូល» ។
តារាកំប្លែងរូបនេះ ថ្លែងថា «ចំណុចត្រង់នោះគ្រប់រូបគួរតែជួយពិចារណាថា ត្រូវទុកពួកគាត់ដែលជាអ្នកសិល្បៈបុរាណធ្លាប់មានបទពិសោធន៍ ចោល ឬក៏ជួយលើកស្ទួយពួកគាត់ឡើងវិញ ។ ចំណុចត្រង់នេះសម្រាប់រូបខ្ញុំដែលជាកូនខ្មែរ សូមសំណូមពរឱ្យទាំងអស់គ្នាជួយថែរក្សាសិល្បៈខ្មែរពី បុរាណឱ្យនៅគង់វង្សផង ព្រោះសិល្បៈខ្មែរគឺជាមាស ជាពេជ្រដ៏មានតម្លៃបំផុតសម្រាប់យើង និងប្រទេសជាតិយើងទាំងមូល» ។
លោកដួង សុខគា
បង្ហើបឱ្យដឹងអំពីគោលបំណងលោកសម្រាប់ទៅថ្ងៃអនាគតថា
លោកចង់រកទីតាំងមួយកន្លែងដែលស្ងប់ស្ងាត់សម្រាប់សាងសង់ផ្ទះ
ដើម្បីបង្កើតជាសមាគមជួយថែរក្សាអ្នកសិល្បៈចាស់ៗឱ្យបណ្តុះ
បណ្តាលក្មេងៗដែលចង់រៀនផ្នែកសិល្បៈបុរាណដោយមិនបង់ប្រាក់
ទេ ។ នេះគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះ
តែធាតុពិតគឺលោកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នឹងធ្វើនៅឡើយ
ទេ តែបើសិនជាអ្នកណាមានគំនិតលោកនឹងចូលរួមធ្វើជាមួយ ។
សម្រាប់បច្ចុប្បន្ននេះគ្រាប់ពូជនៅតែជាគ្រាប់ពូជ
ដីនៅតែជាដី
តែអ្វីដែលលោកភ័យខ្លាចនោះគឺខ្លាចគ្រាប់ពូជប្រើលែងកើត
បើសិនជាពន្យារពេលកាន់តែយូរនោះ។
លោកដួង សុខគា
មានស្រុកកំណើតនៅភូមិព្រៃខ្ជាយ ឃុំរវៀង ស្រុកសំរោង
ខេត្តតាកែវ ។ ឪពុករបស់លោកឈ្មោះដួង អ៊ាន (ស្លាប់)
និងម្តាយឈ្មោះអ៊ូច ម៉េត អាយុជាង៦០ឆ្នាំ។ លោកសុខគា
ជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រី៥នាក់
តែក្នុងចំណោមនោះមិនមានអ្នកណាជាអ្នកសិល្បៈដូចរូបលោកទេ
។បច្ចុប្បន្នលោកដួង សុខគា
គឺជាធនធានមនុស្សផ្នែកសិល្បៈវប្បធម៌ទទួលការកោតសរសើរ
ពីគ្រប់ទិសទី ហើយទៅអនាគតលោករឹតតែប្រសើរជាងនេះទៀត ៕