ភ្នំពេញៈ រហូតដល់ព្រលប់ថ្ងៃអង្គារ ទី១៦ ខែតុលា
ឆ្នាំ២០១២នេះ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរ រាប់រយនាក់
បានធ្វើដំណើរមកកាន់មុខព្រះបរមរាជវាំងជាបន្តបន្ទាប់
ក្នុងទឹកមុខប្រកបដោយទុក្ខសោក និងក្រៀមក្រំ នាំគ្នាកាន់កម្រងផ្កា និងផ្កាឈូក
ព្រមទាំងទានធូប មកអុជថ្វាយ គោរពដល់ព្រះវិញ្ញាណក្ខន្ធ
ព្រះមហាវីរក្សត្រខ្មែរ។
ប្រជាពលរដ្ឋដែលនាំគ្នាមកគោរពព្រះវិញ្ញាណក្ខន្ធនេះ មានទាំងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងមកពី តាមបណ្តាខេត្តនានាផងដែរ ទាំងក្មេងចាស់ ។ ការមកដល់របស់ពួកគេនេះ គឺគោលបំណងសម្តែងនូវ មរណទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ព្រះមហាវីរបុរសខ្មែរ ដែលប្រកបដោយការអភិវឌ្ឍគ្រប់វិស័យ និងសូមបួងសួងឲ្យព្រះវររាជបិតាឯករាជ្យបានយាងទៅសោយសុខក្នុងសុគតិភព៕(DAP)