បន្ទាប់ពីចូលកាន់អំណាច អស់រយៈពេ ល ជាងមួយឆ្នាំ ដោយការទទួលបានជោគជ័យ ក្នុងការបោះ ឆ្នោត នាយកមន្ត្រីថៃ លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា បានព្យាយាមពង្រឹង ជំហររបស់ខ្លួ នក្នុងការបង្កើន ទំនុកចិត្តពី សំណាក់អន្តរជាតិ។
ខណៈដែលគោលនយោបាយ ការបរទេសរបស់ មេដឹកនាំរូបនេះ
ស្ថិតក្នុងភាពសាកល្បងនៅឡើយនោះ ទំនាក់ទំនងរបស់លោកស្រី ជាមួយប្រទេស
ជិតខាងមានភាពយ៉ាងប្រាកដប្រជា។ ស្របពេលដែលប្រទេស ភូមា
កំពុងធ្វើកំណែទម្រង់ផ្នែកនយោបាយ និងសេដ្ឋកិច្ច ប្រទេសថៃ
បានផ្តោតការយកចិត្តទុកដាក់ យ៉ាងខ្លាំង ទៅលើបណ្តាប្រទេសនៅអាស៊ីអាគ្នេ យ៍ដីគោក ដោយធ្វើជាតំបន់គោលដៅសំខាន់រប ស់ខ្លួន។
ក្នុងពេលកាន់អំណាចរយៈពេលពីរបីខែ ដំបូង រដ្ឋាភិបាលរបស់លោកស្រី ត្រូវប្រឈមមុខនឹងបញ្ហាគ្រោះទឹ កជំនន់។ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ ធ្ងរ ដែលពុំធ្លាប់កើត មានអស់រយៈពេ លជាច្រើនទសវត្សរ៍នោះ
បានធូរស្រាលបន្តិចនាខែមករា ឆ្នាំ២០១២ កន្លងទៅនេះ រដ្ឋាភិបាលរបស់លោកស្រី
យ៉ីងឡាក់ បានចាប់ផ្តើមបង្កើតនូវយុទ្ធ នាការបំពេញតាមកា រសន្យារបស់ខ្លួន។ កិច្ចការសំខាន់ៗក្នុងនោះរួមមាន ការដំឡើងប្រាក់ខែ ការបង្កើតធានារ៉ាប់រងនូវតម្លៃ អង្ករជាដើម។
នៅពេលដែល កិច្ចការនានា ក្នុងប្រទេសកំពុងដំ ណើរការទៅមុខ លោកស្រី បានចំណាយពេលធ្វើដំណើរ ទៅបរទេសជាញឹកញាប់។ តួនាទីរបស់លោកស្រី ក្នុងកិច្ចការ ទំនាក់ទំនងការបរទេ ស កាន់តែមានភាពសំខាន់ឡើង។ ទំនាក់ទំនងការបរទេស របស់ថ្នាក់ដឹកនាំរូបនេះ ត្រូវបានធ្វើឡើង ដើម្បីបង្កើត នូវទំនាក់ទំនងយ៉ាង
សំខាន់ ជាមួយប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា និងភូមា។ ជាក់ស្តែងលោកស្រី
បានបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសទាំងពីរ ចាប់តាំងពីលោកស្រី
ចូលកាន់អំណាចជាលើកដំបូង។
នាយករដ្ឋមន្ត្រីថៃរូបនេះ បានធ្វើដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ នាខែកញ្ញា ឆ្នាំ២០១១ និងនៅទីក្រុង យ៉ាងហ្គូន នាខែធ្នូ ឆ្នាំ២០១១ បន្ទាប់មកស្រី បានបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសទាំងពីរ បន្តបន្ទាប់គ្នាសាជាថ្មី។
កម្ពុជាជាប្រទេសសំខាន់ជាងគេក្នុងទំនាក់ទំនងនយោ បាយការបរទេស
របស់ប្រទេសថៃ។ គួររំលឹកថា ជម្លោះប្រាសាទព្រះវិហារ
បានផ្ទុះឡើងក្នុងឆ្នាំ២០០៨ ក្នុងសម័យ របស់លោក Samak Sundaravej។
ក្រោយមកទំនាក់ទំនងរវាងកម្ពុជា និងប្រទេសថៃ ត្រូវធ្លាក់ចុះយ៉ាងខ្លាំង ក្នុ ងអំឡុង ឆ្នាំ២០០៩ ដល់២០១០ ក្រោមការ ដឹកនាំរបស់ គណបក្សប្រជា ធិបតេយ្យ ដែលដឹកនាំដោយ លោក Abhisit Vejjajiva។ ក្រុមអាវលឿង និងរដ្ឋមន្ត្រី ការបរទេសថៃរបស់លោ ក Abhisit គឺលោក Kasit Piromya បានប្រឆាំងកម្ពុជា ក្នុងការដាក់ ប្រាសាទព្រះវិហារ ជាសម្បតិ្តបេតិ កភណ្ឌពិភពលោក
របស់អង្គការយូណេស្កូ។ ក្នុងឆ្នាំ២០១១ មុនការបោះឆ្នោត ភាគីទាំងពីរមានជម្លោះ
ពាក់ព័ន្ធ នឹងបញ្ហាតំបន់ទំហំ ៤,៦គីឡូម៉ែត្រ ដែលក្នុងនោះក៏មានប្រាសាទព្រះវិ ហារផងដែរ។ ការប្រឈម មុខដាក់គ្នានេះ បានសម្លាប់មនុស្សមួយចំនួន រួមទាំងមនុស្ស ជាច្រើននាក់ត្រូ វរងរបួស ហើយមនុស្សរាប់ពាន់ នាក់ ផ្សេងទៀ តត្រូវផ្លាស់ទីលំនៅ។ គួរកត់សម្គាល់ថា នេះជាប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរមួយ មួយចាប់តាំង ពីការបង្កើត អាស៊ា នអស់រយៈពេល៤៥ឆ្នាំកន្លងទៅនេះ ។
ក្នុងការដឹកនាំរបស់លោកស្រី យ៉ីងឡាក់ ក្រោមឥទ្ធិពលនៃទំនាក់ទំនងមិត្តភាពរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថាក់ស៊ីន ជាមូលហេតុជំរុញ ឲ្យទំនាក់ទំ នងរបស់ប្រទេសទាំងពីរ ចាប់ផ្តើមមានស្ថិរភាព និង ប្រសើរឡើង។ ហើយជម្លោះនយោបាយនានាក៏បានស្ងប់ ស្ងាត់ ស្របពេលដែលកងទ័ពរបស់ប្រទេសទាំ ងពីរ ត្រូវដកចេញពីតំបន់ជម្លោះ។ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់ បន្ទាប់នោះគឺ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌ ទីក្រុងឡាអេ បានសម្រេចកាត់ប្រាសាទព្រះវិហា រមកជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនដែនដីនៅជុំវិញក្បែ រនោះទេ។ បញ្ហានេះកម្ពុជាបានស្នើទៅកាន់ តុលាការធ្វើសេចក្តីសម្រេច។ ក្នុងករណីតំបន់ជម្លោះនេះ ត្រូវបានកាត់មកប្រទេសកម្ពុជា នោះក្រុមអ្នកប្រឆាំងនឹងលោកថា ក់ស៊ីន អាចនឹងបង្កជាជម្លោះសា ជាថ្មី។ ទោះបីជាយ៉ាងនេះក្តី ទំនាក់ទំនងរវាងកម្ពុជា និងថៃ អាចមានសភាពស្ងប់សុខរហូត ដរាបណារដ្ឋាភិបាល បច្ចុប្បន្ន ដែ លគាំទ្រលោកថាក់ស៊ីននៅបន្តកាន់ អំណាច៕
ខណៈដែលគោលនយោបាយ ការបរទេសរបស់
ក្នុងពេលកាន់អំណាចរយៈពេលពីរបីខែ
នៅពេលដែល កិច្ចការនានា ក្នុងប្រទេសកំពុងដំ
នាយករដ្ឋមន្ត្រីថៃរូបនេះ បានធ្វើដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ នាខែកញ្ញា ឆ្នាំ២០១១ និងនៅទីក្រុង យ៉ាងហ្គូន នាខែធ្នូ ឆ្នាំ២០១១ បន្ទាប់មកស្រី បានបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសទាំងពីរ បន្តបន្ទាប់គ្នាសាជាថ្មី។
កម្ពុជាជាប្រទេសសំខាន់ជាងគេក្នុងទំនាក់ទំនងនយោ
ក្នុងការដឹកនាំរបស់លោកស្រី យ៉ីងឡាក់ ក្រោមឥទ្ធិពលនៃទំនាក់ទំនងមិត្តភាពរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថាក់ស៊ីន ជាមូលហេតុជំរុញ ឲ្យទំនាក់ទំ