ក្រុមសង្គមស៊ីវិលឲ្យដឹងថា នៅឆ្នាំ២០១២ នេះ
មានពលរដ្ឋតវ៉ានៅមុខតុលាការរាជធានីភ្នំពេញ
ទាមទារឲ្យតុលាការដោះលែងអ្នកទោសជាច្រើនដងច្រើនសារ។
ករណីដំបូង ជាការតវ៉ាឲ្យដោះលែងសកម្មជនដីធ្លីនៅតំបន់បឹងកក់ និងករណីទី២ ជាការតវ៉ាឲ្យដោះលែងលោក ម៉ម សូណង់ដូ។ មន្ត្រីរដ្ឋាភិបាល បានប្រកាសចំហហៅអ្នកដែលចូលរួមធ្វើការតវ៉ានៅមុខតុលាការថា ជាក្រុមមនុស្សប្រកាន់វប្បធម៌គាំទ្រអ្នកទោស។ ប៉ុន្តែ តំណាងអ្នកតវ៉ា និងសង្គមស៊ីវិលដែលឃ្លាំមើលការតវ៉ា បានច្រានចោលការលើកឡើងទាំងនេះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កាលពីសប្ដាហ៍មុន បានដាក់ងារឲ្យអ្នកដែលតវ៉ានៅមុខតុលាការ ដើម្បីឲ្យតុលាការដោះលែងជនជាប់ចោទថា ជាក្រុមមនុស្សដែលប្រើប្រាស់វប្បធម៌គាំទ្រអ្នកទោស និងព្យាយាមប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែ អ្នកតវ៉ា និងសង្គមស៊ីវិល បានហៅការចោទប្រកាន់របស់មន្ត្រីរដ្ឋាភិបាលថា ក្រុមមន្ត្រីកំពុងព្យាយាមលាបពណ៌ពលរដ្ឋ។
តំណាងពលរដ្ឋតំបន់បឹងកក់ដែលទើបតែចេញពីគុកព្រៃស មិនដល់ ៣ខែផងនោះ អ្នកស្រី ទេព វន្នី នៅថ្ងៃទី៩ តុលា មានប្រសាសន៍ថា ពលរដ្ឋបឹងកក់បានធ្វើសកម្មភាពតវ៉ាជាច្រើនដងច្រើនសារ ទាមទារឲ្យតុលាការដោះលែងតំណាងអ្នកភូមិបឹងកក់ បន្ទាប់ពីតុលាការសម្រេចចោទប្រកាន់អ្នកបឹងកក់ ដោយអយុត្តិធម៌។ អ្នកស្រីបន្តថា អ្នកបឹកកក់ មិនគាំទ្ររាល់ទង្វើទាំងឡាយណាដែលបំផ្លាញសង្គមនោះឡើយ។
អ្នកស្រី ទេព វន្នី បញ្ជាក់ថា កន្លងទៅមានអ្នកទោសជាច្រើនដែលតុលាការកាត់ទោស ដូចជាមន្ត្រីពុករលួយ ឈ្មួញគ្រឿងញៀន ចោរប្លន់ ប៉ុន្តែ អ្នកបឹកកក់ មិនដែលទៅតវ៉ាសុំឲ្យដោះលែងពួកគេនោះឡើយ៖ «គាត់ចេះតែបង្វែរ សាច់រឿង ដូចជាគាត់ចេះតែចោទពួកខ្ញុំថា ធ្វើតាមគណបក្សប្រឆាំងញុះញង់ធ្វើតាមជនបរទេស អីចឹងទៅ។ ឥឡូវហ្នឹងសួរថា ពួកខ្ញុំតវ៉ាចង់បានអី? ពួកខ្ញុំចង់បានដំណោះស្រាយ»។
អ្នកស្រី ទេព វន្នី បន្តថា បើអាជ្ញាធរអនុវត្តតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់ ពួកគាត់នឹងមិនតវ៉ាទៀតទេ។
ក្រុមសង្គមស៊ីវិល ឲ្យដឹងថា ការចូលរួមតវ៉ារបស់ពលរដ្ឋ ធ្វើឲ្យពួកគេខាតបង់ប្រាក់ចំណូល ជីវភាពធ្លាក់ចុះ និងជាញឹកញយត្រូវរងរបួសដោយសារការប៉ះទង្គិចជាមួយកម្លាំង សមត្ថកិច្ចទៀតផង។
ប្រធានផ្នែកបច្ចេកទេសអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា រាល់ការតវ៉ា ទាំងករណីទាមទារដោះលែងអ្នកបឹងកក់ និងលោក ម៉ម សូណង់ដូ សុទ្ធតែធ្វើឡើងដោយស្ម័គ្រចិត្ត ហើយពួកគាត់យល់ថា សំណុំរឿងទាំងនេះមិនយុត្តិធម៌។ លោកបន្តថា ភាគច្រើនអ្នកតវ៉ាជាជនរងគ្រោះដោយសារទំនាស់ដីធ្លី ហើយតំណាងពលរដ្ឋមួយចំនួន ត្រូវបានឈ្មួញអ្នកមានអំណាច ប្តឹងតុលាការចាប់អ្នកភូមិដាក់គុកជាដើម។
លោក អំ សំអាត បញ្ជាក់ថា បើសិនជាអាជ្ញាធរដោះស្រាយបញ្ហាទំនាស់ដីធ្លីចប់សព្វគ្រប់នោះ ក៏មិនមានហេតុផលណាមួយដែលនាំឲ្យពលរដ្ឋតវ៉ាទេ៖ «គាត់តវ៉ារឿង ដីធ្លី រឿងផ្ទះសម្បែងរបស់គាត់ បើដោះស្រាយចប់ហើយ គាត់តវ៉ាទៀត បានអាចថាបានគាត់ធ្វើការតវ៉ាដើម្បីគាំទ្រផ្នែកណាមួយ ឬគាំទ្រគណបក្សនយោបាយជាដើម។ តែបើបញ្ហាអត់ដោះស្រាយឲ្យគាត់ ហើយចោទថាគាត់តវ៉ាដើម្បីគណបក្សណា គណបក្សណា វាខុស បានន័យថា អាហ្នឹងគ្រាន់តែជាការគេចវេសពីកាតព្វកិច្ចរបស់ខ្លួនក្នុងការ ដោះស្រាយបញ្ហាដីធ្លីប៉ុណ្ណោះ»។
ការថ្លែងបែបនេះ បន្ទាប់ពីអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី កាលពីពេលកន្លងទៅ បានធ្វើសន្និសីទកាសែត ដោយលោកបានហៅក្រុមអ្នកតវ៉ាថា ជាក្រុមមនុស្សប្រកាន់វប្បធម៌គាំទ្រអ្នកទោស។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាខិតខំគោរពសិទ្ធិមនុស្សយ៉ាងប្រសើរ ប៉ុន្តែអ្នករិះគន់បែរជានិយាយថារដ្ឋាភិបាលរំលោភសិទ្ធិមនុស្សទៅ វិញ៖ «បង្កើតមួយចំនួនតូចវឹកវរ ខណៈពេលដែលរដ្ឋាភិបាលបាននឹងកំពុងពង្រឹងច្បាប់ គាត់ទៅគាំទ្រអ្នកហ្នឹងទៅវិញ ឥឡូវហ្នឹង វាទៅជាគាំទ្រអ្នកទោស អ្នកប្រព្រឹត្តិល្មើសច្បាប់ទៅវិញ។ ហ្នឹងជាវប្បធម៌គាំទ្រអ្នកទោសហើយ»។
ទោះយ៉ាងណាក្តី អ្នកតវ៉ាទាមទារឲ្យដោះលែងលោក ម៉ម សូណង់ដូ លោក ថោង ថុន មានប្រសាសន៍ថា លោកធ្វើការតវ៉ាដើម្បីទារយុត្តិធម៌ឲ្យលោក ម៉ម សូណង់ដូ។ លោកបន្តថា មន្ត្រីរដ្ឋាភិបាលមួយចំនួន ធ្វើបាបពលរដ្ឋតែត្រូវរួចទោស ផ្ទុយពីលោក ម៉ម សូណង់ដូ ដែលខិតខំជួយពលរដ្ឋបែរត្រូវជាប់ឃុំ។ លោកបញ្ជាក់ថា ពលរដ្ឋធ្វើការតវ៉ាដើម្បីយុត្តិធម៌សង្គមប៉ុណ្ណោះ មិនមានបំណងប្រឆាំងរដ្ឋាភិបាលនោះឡើយ។
សង្គមស៊ីវិលកត់សម្គាល់ឃើញថា មានមនុស្សជាច្រើនដែលធ្លាប់មានអំណាច និងឥទ្ធិពលនៅក្នុងសង្គម ហើយត្រូវជាប់ទោស ព្រោះប្រព្រឹត្តបទឧក្រិដ្ឋ ដូចជា លោក ម៉ឹក តារា និងលោក ហេង ពៅ ជាដើម។ អ្នកទាំងនោះជាប់ទោសម្នាក់ៗរាប់សិបឆ្នាំ ប៉ុន្តែមិនមាននរណាម្នាក់ចេញមុខតវ៉ាឲ្យដោះលែងនោះទេ ហើយពលរដ្ឋថែមទាំងស្វាគមន៍ និងលើកសរសើរស្នាដៃបង្ក្រាបបទឧក្រិដ្ឋរបស់រដ្ឋាភិបាលថែមទៀត។
ក្រុមអ្នកតាមដានបញ្ហាសង្គម យល់ឃើញថា អ្នកនៅតវ៉ាមុខតុលាការទាំងអស់ពិតជាគាំទ្រអ្នកទោសដូចការលើកឡើង របស់មន្ត្រីរដ្ឋាភិបាលប្រាកដមែន។ ប៉ុន្តែអ្នកទោសដែលពួកគេគាំទ្រជាក្រុមមនុស្សធ្វើការងារផ្នែក សង្គម អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងជាពិសេស អ្នកដែលរងនូវអយុត្តិធម៌ក្នុងជម្លោះដីធ្លី មិនមែនជាអ្នកដែលលួចប្លន់សម្លាប់មនុស្ស ឈ្មួញគ្រឿងញៀន ឬពុករលួយនោះឡើយ៕