ភ្នំពេញ:
ការសោយទីវង្គត់របស់សម្តេចឪនៅក្នុងព្រះជន្ម៩០ព្រះវស្សាជាដំណឹង
យ៉ាងក្រៀមក្រំបំផុតសម្រាប់
ប្រជាជនកម្ពុជានៅក្នុងប្រវត្តិសាស្ត្រកន្លះសតវត្សរ៍មកនេះ។ជា
អតីតព្រះមហាក្សត្រដែលធ្វើអោយប្រទេស
កម្ពុជាមានការរីកចម្រើននៅក្នុងសង្គមរាស្ត្រនិយម ជាបិតាឯករាជ្យ
សម្តេចឪបានទទួលការគោរពបំផុតពីប្រជានរាស្ត្រកម្ពុជាជាង១៤លាននាក់
។
ភ្លាមៗបន្ទាប់ពីដំណឹងនៃការសោយទីវង្គត់របស់ព្រះអង្គបាន
ផ្សព្វផ្សាយចេញពីក្រុងប៉េកាំងតាំងពីព្រឹក ព្រលឹមនោះ
ប្រជាជនកម្ពុជាបាននាំគ្នាបញ្ចេញទឹកចិត្តស្រឡាញ់ សោកស្តាយ
និងក្រៀមក្រំក្នុងបេះដូងយ៉ាងលឿនបំផុតតាមសារព័ត៌មានសង្គមដូចជា
Facebookជាដើម។
នេះដោយសារតែការរន្ឋត់ចិត្តខ្លាំងដោយសារតែកម្ពុជាបាត់បង់ព្រះវរ
ក្សត្រនិងបិតាឯករាជ្យជាតិ។
ព្រះមហាក្សត្រនិងសម្តេចនាយក
រដ្ឋមន្ត្រីបានយាងនិងចាកចេញទៅទទួលព្រះរាជសពសម្តេចឪ
កាលពីព្រឹកថ្ងៃច័ន្ទ
ខណ:គណរដ្ឋមន្ត្រីបានប្រកាសអំពីការរៀបចំរាជពិធីបុណ្យព្រះរាជសព។
ចំណែកទង់ជាតិប្រទេសកម្ពុជាក៏បានបង្ហូតពាក់កណ្តាលដងភ្លាមៗដើម្បី
ជាការកាន់ទុក្ខ។មនុស្សគ្រប់គ្នានៅកម្ពុជាសុទ្ឋតែខ្វល់ខ្វាយនិង
ឈឺចាប់បំផុតដោយសារតែការបាត់បង់គ្មានវិលវិញនូវក្សត្រមួយអង្គដែល
ពួកគេតែងតែគោរពនិងស្រឡាញ់បំផុត។
សម្តេចឪបានទទួលការគោរព
ខ្លាំងដោយសារតែសម័យសង្គមរាស្ត្រនិយម
ប្រទេសកម្ពុជាមានការរីកចម្រើនគួរអោយកត់សម្គាល់ហើយព្រះអង្គបានដណ្តើម
អែករាជភាពពីប្រទេសបារាំង។ បន្ថែមលើនេះ
ព្រះមហាវរក្សត្ររបស់យើងនិងសម្តេចហ៊ុនសែនបានរួមគ្នាកសាងសន្តិភាព
ដែលនាំមកនូវភាពរីកចម្រើននិងការអភិវឌ្ឍប្រទេសដូចសព្វថ្ងៃ។
គុណបំណាច់របស់ព្រះអង្គនិងសម្តេច ហ៊ុន សែន
ក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាលើកទីពីរនេះពិតជាមានតម្លៃ
មិនអាចកាត់ថ្លៃបានឡើយ
ហើយយើងទាំងអស់គ្នាមានអារម្មណ៍ជំពាក់គុណរបស់ព្រះអង្គក៏ដូចជាសម្តេច
ហ៊ុនសែនផងដែរ។
យើងគិតថាបើគ្មានការខិតខំអស់ពីកម្លាំងកាយពល
និងព្រះរាជបញ្ញាញាណរបស់សម្តេចឪនិងសម្តេច ហ៊ុន សែន
នៅក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ទេ
កម្ពុជានឹងមិនអាចមានសន្តិភាពព្រមទាំងការរីកចម្រើនដល់សព្វថ្ងៃឡើយ។
ទោះបីជាព្រះអង្គបានលាចាកយើងទាំងអស់គ្នាគ្មានថ្ងៃត្រឡប់វិញក្តី
ប៉ុន្តែព្រះរាជកិត្តិនាមរបស់ព្រះអង្គនិងស្នាដៃរបស់ព្រះអង្គដែល
បានសម្រេចជូនជាតិនៅតែក្រអូបនិងដិតជាប់បេះយើងទាំងអស់គ្នា។
ព្រះអង្គនឹងត្រូវបានចងចាំថាជាព្រះមហាវរក្សត្រនិងបិតាឯករាជ្យដែល
បានកម្ពុជាបាន ទទួលពីបារាំងនៅក្នុងឆ្នាំ១៩៥៣។
យើងទាំងអស់គ្នានៅតែចងចាំនូវអ្វីៗដែលព្រះអង្គបានកសាងចំពោះជាតិ។
ព្រះរាជកិត្តិនាមរបស់ព្រះអង្គ
នឹងត្រូវបានចារិកនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាហើយជនកម្ពុជាគ្រប់
ជំនាន់នឹងនៅតែសម្តែងការគោរពចំពោះព្រះអង្គ។
សូមព្រះមហាវរក្សត្រយាងទៅកាន់សុខគតភពជារៀងរហូត៕