Tuesday, October 2, 2012

យុវជនឈាមរាវដេកគុក ៦ សប្តាហ៍ពីបទលួចថតស្រីៗ ផ្លាស់សម្លៀក បំពាក់

យុវសិស្សដែលត្រូវបានកាត់ទោសជាប់ទ្រុងរូបនោះ មិនទាន់ស្គាល់អត្តសញ្ញាណ
អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេល
កន្លងទៅ បានបញ្ជាក់អោយដឹងថា ​ យុវសិស្សមិនទាន់បានបញ្ចប់ថ្នាក់វិទ្យាល័យម្នាក់ ត្រូវបានកាត់
ទោសអោយជាប់ទ្រុង ៦ សប្តាហ៍ ពីបទប្រព្រឹត្តិអំពើមិនសមរម្យ ពោលគឺ លួចថតក្រោមសំពត់ស្រី
ៗ ខណៈពេលពួកគេកំពុងផ្លាស់ប្តូរសម្លៀកបំពាក់ ។
គួររំឮកផងដែរថា​ យុវសិស្សដែលមិនទាន់បានបញ្ជប់ថ្នាក់វិទ្យាល័យរូបនេះ មិនទាន់ត្រូវបានបញ្ជាក់
អត្តសញ្ញាណអោយបានច្បាស់លាស់នៅឡើយទេ​  គ្រាន់តែបានដឹងថា​គេគឺជាសិស្សដែលកំពុងតែ
ធ្វើ់ការសិក្សានៅសកលវិទ្យាល័យជាតិ​សិង្ហបុរី។

         
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា​ការសំរេចកាត់
ទោសអោយយុវសិស្សម្នាក់នេះជាប់ទ្រុងទៅតាម បន្ទាប់ពីរកអោយឃើញថា គេបានលួចថតស្រីៗ
ផ្លាស់សម្លៀកបំពាក់​  នៅក្នុងហាងលក់សម្លៀកបំពាក់មួយកន្លែង  នាមជ្ឈមណ្ឌលទំនិញ Parkway
Shopping Centre ប្រទេសសិង្ហបុរី៕

Comments system

Disqus Shortname