បាត់ដំបង៖
លោកឧត្តមសេនីយ៌ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង
បាននាំកងកម្លាំង ក្រោមឱវាទមកពី បណ្តាលស្រុក ក្រុងទាំ១៤ ចូលរួមគោរព
ព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ
ដែលបានសោយទីវង្គត។ ដែលបានប្រារព្ធនៅទី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត
កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ដោយមានការចូលរួម ពីនាយ និងពលអាវុធហត្ថ
ប្រមាណ ជិត២០០នាក់។
កាលពីរសៀល ថ្ងៃ១៩ ខែតុលា ឆ្នាំ២០១២
លោកឧត្តមសេនីយ៌ត្រី ប៉ោ វណ្ណៈ មេបញ្ជាការ កងរាជ អាវុធហត្ថ ខេត្តបាត់ដំបង
បានដឹកនាំកងកម្លាំងទាំងអស់ ធ្វើពិធីដើម្បីចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ
ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ
ព្រះវររាជបិតា ឯករាជ្យ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបាន
សោយទីវង្គត កាលពីវេលាម៉ោង ១និង២០នាទី រំលងអាធ្រាត្រ ថ្ងៃ១៥ ខែភទ្របទ
ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនិង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
នៅសាធារណៈរដ្ឋ ប្រជាមា និតចិន ក្នុងទីក្រុងប៉េកាំង។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ
របស់កងកម្លាំងទាំងអស់ គឺដើម្បីចូលរួមរំលែក ព្រះមរណៈទុក្ខ ដ៏ក្រៀមក្រំ
រកទីបំផុត គ្មាន បន្ទាប់ពីមេបញ្ជាការរងបានអានសារាចរណែនាំ
របស់សាលាខេត្តបាត់ដំបងចេញ ដោយលោកអភិបាល ខេត្ត ប្រាជ្ញ ចន្ទ និងរំលែក
ព្រះរាជមរណៈទុក្ខរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២
ស្របតាមសារាចរ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៌ត្រី ប៉ោ វណ្ណៈ
បានផ្តាំផ្ញើដល់លោកមេបញ្ជាការមូលដ្ឋានតាមបណ្តាស្រុក-ក្រុង ទាំងអស់ថា
យើងត្រូវបង្ហូតទង់ជាតិត្រឹម១/៣ ពីលើមកក្រោម។ នាយនិងពលអាវុធហត្ថទាំងអស់
ត្រូវចូលរួមគោរព វិញាណក្ខន្ទដោយពាក់ស្លាកសញ្ញាកាន់ទុក្ខឲ្យបានគ្រប់ៗគ្នា
និងត្រូវលើកបដា និងតាំងព្រះឆាយាលក្ខណ៍ សម្តេចឪ ផងដែរ។(dap)