ភ្នំពេញ៖ បណ្តាមេដឹកនាំប្រទេស សឹង្ហបុរី បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ ប្រជាពលរដ្ឋកម្ពុជា និងថ្នាក់ ដឹកនាំ ចំពោះការបាត់បង់អតីតព្រះ មហាក្សត្រដ៏ចំណាន និងទីគោរពដ៏ខ្ពង់ខ្ពស់បំផុតដោយបានចាត់ទុកកា រចូលទិវង្គត សម្តេចព្រះនរោត្តម សី ហនុ គឺជាការបាត់បង់ មេដឹកនាំដ៏ឆ្នើ ម របស់កម្ពុជា។
បណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋា ភិបាល សិង្ហបុរី មានលោកប្រធានាធិបតី
Tony Tangkeng Yam លោកនាយករដ្ឋមន្រ្តី Lee Hsien Long
និងលោករដ្ឋមន្រ្តីការបរទេស K Shanmugam បានផ្ញើលិខិតដាច់ដោយឡែកពីគ្នា ផ្ញើជូន ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
លោកនាយករដ្ឋមន្រ្តី លី ស៊ានឡុង នៃប្រទេសសិង្ហបុរី បានថ្លែងថា ពលរដ្ឋសិង្ហបុរី ក៏ដូចជាថ្នាក់ ដឹកនាំ នឹងនៅតែបន្តចងចាំជានិច្ចដរាប នូវការគំាទ្ររបស់អតីតព្រះមហាកក្សត្រកម្ពុជា ដែលធ្លាប់បានប្រកាសទទួលស្គាល់ ឯករាជ្យភា្លមៗ របស់សិង្ហបុរីនាឆ្ នាំ១៩៦៥។ លោកបន្តថា “សឹង្ហបុរី នឹងមិនអាចបំភ្លេចព្រះបូនីជនី យដ៏មហាធំធេងរបស់ព្រះអង្គបានឡើយ ដែលបានយកព្រះបញ្ញាញាណដ៏ខ្ពង់ ខ្ពស់ ក្នុងការជម្រុញទំនាក់ទំនងមិត្ត ភាពរវាងប្រទេសទាំងពីរ”។
ដោយឡែកលោកប្រធានាធិបតី បានថ្លែងថា អតីតព្រះករុណា នរោត្តម សីហនុ ជារដ្ឋបុរសដែល មានគោរពដ៏ខ្ពង់ខ្ពស់ ដែលមានមនោសញ្ចេតនា និងហឫទ័យ ស្រឡា ញ់ប្រជារាស្រ្ត
និងប្រទេសជាតិព្រះអង្គ គ្រប់និងរាល់ដង្ហើមចេញចូលរបស់ទ្រង់។ ព្រះអង្គ
គឺជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់ប្រទេសកម្ពុជា អំឡុងសង្គ្រាមស៊ីវិល
និងជាមគ្គុទេសក៏ដ៏ចំណាន ដោយជំនះ
បាននូវឧបសគ្គនានាដើម្បីបុព្វហេតុជាតិមាតុភូមិ។
លោកប្រធានាធិបតី បានបញ្ជាក់ថា “សិង្ហបុរី សូមសំដែងនូវការដឹងគុណដ៏ជ្រាលជ្ រៅបំផុត ចំពោះសម្តេចឳ ដែលធ្លាប់ជាអតីតមេដឹកនាំម្នាក់ ក្នុងចំណោម មេដឹកនាំនៃ ប្រទេសដទៃ ទៀត ដែលបានគាំទ្រយ៉ាងពេញទំហឹង ចំពោះឯករាជ្យរបស់សិង្ហបុរី និងបន្តពូនជ្រុំទំនាក់ទំនងកាន់ តែជិតស្និទរវាងប្រទេសទាំងពីរថែ មទៀត។ ទំនាក់ ទំនង នឹងនៅ តែស្ថិតស្ថេរជា អមតៈ គ្មានថ្ងៃបំភ្លេចបាន”។
អតីតព្រះបិតាឯករាជ្យជាតិកម្ពុជា សម្តេចព្រះនរោត្តម សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់ បានយាងសោយទិវង្គត់ នាថ្ងៃទី១៥ខែតុលា នាទីក្រុងប៉េកាំង ប្រទេសចិន៕(DAPNEWS)
បណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋា
លោកនាយករដ្ឋមន្រ្តី លី ស៊ានឡុង នៃប្រទេសសិង្ហបុរី បានថ្លែងថា ពលរដ្ឋសិង្ហបុរី ក៏ដូចជាថ្នាក់
ដោយឡែកលោកប្រធានាធិបតី បានថ្លែងថា អតីតព្រះករុណា នរោត្តម សីហនុ ជារដ្ឋបុរសដែល មានគោរពដ៏ខ្ពង់ខ្ពស់ ដែលមានមនោសញ្ចេតនា និងហឫទ័យ ស្រឡា
លោកប្រធានាធិបតី បានបញ្ជាក់ថា “សិង្ហបុរី សូមសំដែងនូវការដឹងគុណដ៏ជ្រាលជ្
អតីតព្រះបិតាឯករាជ្យជាតិកម្ពុជា សម្តេចព្រះនរោត្តម សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់ បានយាងសោយទិវង្គត់ នាថ្ងៃទី១៥ខែតុលា នាទីក្រុងប៉េកាំង ប្រទេសចិន៕(DAPNEWS)