Sunday, October 7, 2012

ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ពាក់ព័ន្ធ អំពើប្លន់

Photo by DAP-NEWSស្វាយរៀងៈ នៅព្រឹកថ្ងៃអាទិត្យទី៧ ខែតុលា ឆ្នាំ ២០១២ នគរបាលខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួន បុរសពីរនាក់ ដោយសង្ស័យពីបទប្លន់ប្រដាប់អាវុធនៅភូមិល្កា ឃុំឈើទាល កាលពីយប់មិញនេះ។
យោងតាមប្រភពពីមន្រ្តីនគរបាលខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះ មាន ឈ្មោះ ហង្ស សារិន ភេទប្រុស មានទីលំនៅក្នុងភូមិខ្នា ឃុំគ្រូស ស្រុកស្វាយជ្រំ បានឃាត់ខ្លួននៅកន្លែង ស្នាក់នៅ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ គង់ សំអឿន ភេទប្រុស អាយុជាង ៤០ឆ្នាំ មានទីលំនៅ ក្នុងភូមិតានូ ឃុំចំបក់សស្រុកស្វាយជ្រំ ឃាត់ខ្លួននៅភូមិសង្ឃ័រ ក្រុងស្វាយរៀង ខណៈដែលជនសង្ស័យ រូបនេះ មកប្រកបមុខរបរជាជាងសំណង់។
មន្រ្តីនគរបាលរូបនោះបានបន្តថា ជនសង្ស័យទាំងពីរនាក់នេះត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរ បាលខេត្តស្វាយរៀង ដើម្បីសួរនាំ ដោយឡែកនគរបាលក៏បាននិងកំពុងសុំដីកាពីព្រះរាជអាជ្ញា ដើម្បីចុះ ទៅឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យឈ្មោះ គង់ សំអឿន ។
គួរបញ្ជាក់កាលពីវេលាម៉ោង៦ និង៣០នាទីយប់មិញនេះ មានអំពើប្លន់ប្រដាប់អាវុធបានកើតឡើង នៅភូមិ ល្កា ឃុំឈើទាល ស្រុកស្វាយជ្រំ ដោយអំពើប្លន់នោះ ក្រុមចោរប្លន់មានគ្នា ៤នាក់ ប្រដាប់ដោយអាវុធ AK៤៧ ពីរដើមនៅក្នុងដៃ ហើយផ្ទះដែលក្រុមចោរចូលប្លន់នោះ មានពីរផ្ទះ ដែលជាផ្ទះលក់មាស លក់ ទូរស័ព្វ និងផ្ទះមួយទៀត លក់គ្រឿងបន្លាស់ម៉ូតូ នៅភូមិកើតហេតុខាងលើ។
ទ្រព្យសម្បត្តិដែលបាត់បង់មានមាសចំនួន៨តម្លឹងកន្លះ ប្រាក់ដុល្លារ ៥០០ដុល្លារ លុយខ្មែរ៥លានរៀល និងទូរស័ព្វចំនួន ៤០គ្រឿងផងដែរ។
ក្នុងការប្លន់នោះក្រុមចោរបានបាញ់រះប្រមាណជាង២០គ្រាប់ ក៏ប៉ុន្តែមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់នោះទេ ហើយបន្ទាប់ពីប្លន់បានប្រមាណ៥នាទីនគរបាលប៉ុស្តិ៍ បានមកដល់កន្លែងកើត ហេតុក៏ប៉ុន្តែក្រុមចោបានរត់គេចខ្លួនអស់ទៅហើយ បើទោះបីជាកម្លាំងនគរបាល បានស្ទាក់តាមផ្លូវមួយ ចំនួនក៏ដោយ។
ក្នុងហេតុការណ៍នោះ គេឃើញលោកស្នងការថ្មី កឹង ឃន បានចុះទៅបញ្ជាកម្លាំងទាំងយប់ រហូតដល់ ម៉ោងប្រមាណជា ១០យប់ ទើបលោកត្រឡប់មកគេហដ្ឋានវិញ ហើយពេលព្រឹករលឹម គេក៏សង្កេតឃើញ លោកស្នងការថ្មីរូបនេះ បានចុះទៅកន្លែងកើតហេតុម្ដងទៀងផងដែរ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname