ភ្នំពេញ៖ បណ្តាប្រជារាស្រ្ត សិស្សានុសិស្ស និសិ្សត
ជាកូន ជាចៅ ចៅទួត ចៅលួតរាប់រយនាក់ នៅព្រឹកថ្ងៃអង្គារ នេះ
បានមកជួបជុំគ្នាគោរពដួងព្រះ វិញ្ញាណក្ខន្ធ សម្តេចឪ សម្តេតា សម្តេចតាទួត
នៅមុខព្រះបរមរាជវាំង បន្ទាប់ពីទទួលដំណឹងពីការយាង សោយទីវង្គតរបស់ព្រះអង្គ
នៅទីក្រុងប៉េកាំង។
ក្នុងទឹកមុខស្រងូតស្រងាត់ ដៃកាន់ធូប និងផ្កាភ្ញី កញ្ញា សុខ និរតី និស្សិតមួយរូបនៅភ្នំពេញ បាននិយាយទាំងសម្តីអួលដើមកថា នាងរកពាក្យអ្វីមកថ្លាថ្លែង អំពីទឹកចិត្តគោរពស្រឡាញ់ និងក្តីអាឡោះអាល័យជាទីបំផុតចំពោះការយាងចូលទិវង្គត របស់សម្តេចតាទួត នាគ្រានេះ។
និរតី បន្ត ថា កញ្ញាតែងតែឮ លោកពុកនិងអ្នកម៉ែ រំលឹកពីការដឹកនាំ របស់សម្តេតតាទួត ដែលធ្លាប់តែសម្បូរសប្បាយ និងសេចក្តីថ្កុំថ្កើង លើគ្រប់វិស័យ នាសម័យកាល ដែលព្រះអង្គដឹកនាំ ។
និរតី បាននិយាយបន្តថា កញ្ញានឹងនៅតែបន្តចងចាំជានិច្ចដរាបចំពោះ វីរភាពរបស់ព្រះអង្គ ក្នុងព្រះរាជបូជនីយកិច្ចទាមទារ ឯករាជ្យពីបារាំង និងការតតាំងក្តី ជាមួយប្រទេសថៃ លើរឿងក្តីប្រាសាទ ព្រះវិហារ នាទសវត្សរ៍ ឆ្នាំ១៩៦០។
ព្រះបរមសព នឹងត្រូវដឹកមកដល់រាជធានីភ្នំពេញ នាថ្ងៃ១៧ខែតុលាឆ្នាំ២០១២ វេលាម៉ោង៣រសៀល។ រាជរដ្ឋាភិបាល បានប្រកាសកាន់ទុក្ខរយៈពេល៧ថ្ងៃចាប់ ពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។(DAPNEW)