ក្រុម Animation ដែលប្រជុំដោយក្រុមតន្ត្រី
Rock របស់កម្ពុជា ហើយដែលទើបនឹងមានវត្តមាននៅលើទីផ្សារ
នឹងរួមគ្នាជាមួយនាង Joy តារាចម្រៀងដ៏ល្បីល្បាញ និងក្រុម Rania
របស់កូរ៉េ ចេញអាល់ប៊ុមចម្រៀងជាលើកដំបូងក្នុងពេលឆាប់ៗនេះ
ហើយវត្តមាននៃអាល់ប៊ុមនោះនឹងចូលរួមក្នុងការប្រកួតប្រជែងលើទី
ផ្សារសិល្បៈនៅកម្ពុជា ។
លោកប៊ុន ជំនិត អ្នកគ្រប់គ្រងក្រុមតន្ត្រី
Rock និងជាអ្នកគ្រប់គ្រងក្នុងផលិតកម្ម J tone បានឱ្យដឹងថា
ក្រុមហ៊ុន Artift Connection
ដែលមានមូលដ្ឋាននៅប្រទេសថៃនឹងអញ្ជើញក្រុមតន្ត្រី Rock
របស់ខ្លួនដើម្បីចេញអាល់ប៊ុមរួមគ្នាជាមួយនាង Joy សមាជិក
ក្រុម
RaNia របស់កូរ៉េ សម្រាប់ដាក់លក់លើទីផ្សារកម្ពុជា
ក្នុងពេលឆាប់ៗខាងមុខនេះ ដែលលោកគិតថា
ជាព័ត៌មានថ្មីសម្រាប់ទីផ្សារសិល្បៈនៅកម្ពុជា ។
លោកប៊ុន ជំនិត បន្តថា
ការត្រៀមចេញអាល់ប៊ុមថ្មីរួមគ្នាកម្ពុជា-កូរ៉េ
នេះគឺធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកផង
និងដើម្បីនាំនាង Joy
ដែលជាសមាជិកក្រុមកូរ៉េមកក្នុងទីផ្សារប្រទេសកម្ពុជាផង។ ក្រុម
Animation របស់យើងចូលទៅក្នុងទីផ្សារប្រទេសថៃ ឡាវ និងវៀតណាម
ផងដែរ ។ លោកមានជំនឿថា
ក្រោយពីវត្តមានអាល់ប៊ុមចម្រៀងរួមគ្នាជាមួយសមាជិកក្រុមកូរ៉េ
រួចហើយនោះ ក្រុមតន្ត្រីរបស់លោក
នឹងចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីទាំងក្នុង
និងក្រៅប្រទេសមិនខាន ។
នាង Joy គឺជាសមាជិកម្នាក់ក្នុងក្រុម RaNia
ដែលជាក្រុមមួយថ្មី និងកំពុងមានឈ្មោះល្បីល្បាញនៅកម្ពុជា ។ នាង
Joy មានឈ្មោះជាផ្លូវការ Jutamas Wichai កើតនៅថ្ងៃទី២០ កក្កដា
ឆ្នាំ១៩៩០ ជាជនជាតិថៃ ។ Joy
មិនគ្រាន់តែអាចនិយាយភាសាថៃបានយ៉ាងល្អនោះទេ
តែនាងអាចនិយាយភាសាកូរ៉េ និងអង់គ្លេស ចិន និងជប៉ុន
បានល្អឥតខ្ចោះទៀតផង ។
នាងបានបង្ហាញបទចម្រៀងជាលើកដំបូងជាមួយក្រុម RaNia គឺបទ Dr.Feel
Good ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនទាំងក្នុងប្រទេស
និងក្រៅប្រទេស ។
អាចចាត់ទុកថា ជាលើកទីមួយដែលផលិតកម្មកម្ពុជា រួមគ្នាជាមួយកូរ៉េ ផលិតចេញនូវអាល់ប៊ុមចម្រៀងថ្មី ៕
អាចចាត់ទុកថា ជាលើកទីមួយដែលផលិតកម្មកម្ពុជា រួមគ្នាជាមួយកូរ៉េ ផលិតចេញនូវអាល់ប៊ុមចម្រៀងថ្មី ៕