Tuesday, March 6, 2012

ទាហាន​​​យេម៉ែនយ៉ាង​តិច​​​78នាក់​ស្លាប់​​ក្នុងការ​ប្រយុទ្ធ​​​គ្នាជាមួយ​​អាល់​កៃ​ដា​


ទាហានយេម៉ែន​ដែល​ចូលរួមប្រយុទ្ធ​​ប្រឆាំងអាល់​កៃ​ដា​




ប្រភព​មន្ទីរពេទ្យ​​​​​រាយការណ៍​​ថា ទាហានយេ​ម៉ែន​​​យ៉ា​ងតិច​​​​៧៨នាក់ បានត្រូវ​ស្លាប់​​កាលពី​ថ្ងៃ​ទី​​​​​៤ មីនា ក្នុងការប្រយុទ្ធ​​​​គ្នាជាមួយ​ពួក​សកម្ម​ប្រយុទ្ធ​​​​ដែលមាន​​ទំនាក់​ទំនង​ ​ជាមួយ​អាល់កៃ​ដា​​នៅភាគ​​ខាងត្បូង​យេម៉ែន​។​ យោង​តាម​​ក្រុម​គ្រូពេទ្យ​​​​​នៃមន្ទីរពេទ្យ​​យោធា​មួយនៅទីក្រុង​​​​អាដេន ​​ថា ​​ទាហានជា​ច្រើន​​​សិប​នាក់​​ក៏ត្រូវ​​របួស​ដែរ ហើយ​តុល្យ​ការ​​​​អាច​ធ្ងន់ធ្ងរ​​​ជាង​នេះទៀត ។

ការប្រយុទ្ធ​​​គ្នាផ្ទុះឡើង​​​​ក្រោយ​​ការ​​វាយប្រហារ ​​ប្រើ​រថយន្ត​បង្កប់​គ្រឿង​​ផ្ទុះ​​​​៣​ប្រឆាំង​​នឹង​ប៉ុស្តិ៍​​​ជួរមុខ​​​ ​២​កន្លែង​​​របស់​កងទ័ព​​យេម៉ែន​​នៅទីក្រុង​​​​ហ្សីន​ជីបា​រ​ កាលពីព្រឹក​​ថ្ងៃទី​​​៤ មីនា ។ យោង​តាម​ប្រជាជន និង​​អាជ្ញាធរ​​​មូល​ដ្ឋាន​​ថា ​ពួកជន​​អត្តឃាត​​ស្ថិតក្នុង​​​ក្រុម​មាន​ឈ្មោះ​​ថា ​អាន​សារ ​​អាល់​​​សារីយ៉ា ដែលត្រួត​ត្រា​​​ទីក្រុង​​​ហ្ស៊ីន​​​ជី​បារ​ ឡោមព័ទ្ធ​​ដោយ​​​​កងទ័ព​​យេ​ម៉ែន​។ ​​ពួក​បះបោរ​​​​​អ៊ិស្លាម​​​​ក៏ធ្វើការ​​​វាយ​ប្រហារ​​​​ផងដែរ ​​​ប្រឆាំង​ទីតាំង​យោធា​​២កន្លែង​ទៀត ​ហើយ​ចាប់​បាន​​​ទាហាន​​រដ្ឋាភិបាល​​ជាច្រើននាក់ ៕​

Comments system

Disqus Shortname