យោងទៅតាមប្រភពមានកាសែតអង់គ្លេស The Sun
ចេញផ្សាយកាលពីថ្ងៃទីចន្ទទី៥ មីនា ឆ្នាំ២០១២ បានឱ្យដឹងថា
ម្ចាស់ពានរង្វាន់អូស្ការតារាចម្រៀងអង់គ្លេសអាដែលី
បានសម្រេចជួលអង្គរក្សស្រីម្នាក់មកយាមគេហដ្ឋានដ៏ស្កឹមស្កៃរបស់
នាង បន្ទាប់ពីនាងមានអារម្មណ៍ថា មានខ្មោចលងជារៀងរាល់យប់ ។
នាងអាដែលី បាននិយាយប្រាប់មិត្តភក្តិរបស់នាងថា
ចាប់តាំងពីខ្ញុំមកស្នាក់នៅទីនេះវាហាក់ដូចមានអ្វីមួយមក
បន្លាចធ្វើឱ្យខ្ញុំព្រឺក្បាល
ហើយខ្ញុំស្ទើរតែមិនហ៊ានដើរក្នុងផ្ទះនេះម្នាក់ឯងទេ នៅពេលយប់ ។
បន្ថែមទៅនឹងការជួលអង្គរក្សយាមនៅក្នុងផ្ទះ តារាចម្រៀងវ័យ២៣ឆ្នាំ រូបនេះមានជួលសន្តិសុខ២នាក់បន្ថែមទៀតយាមនៅទ្វាររបងផ្ទះដោយ ឱ្យប្រាក់ឈ្នួលម្នាក់ៗជាង២ម៉ឺនដុល្លារក្នុងមួយខែ បន្ទាប់ពីមានមនុស្សចំឡែកដើរក្រវែលផ្ទះរបស់នាង ។ គួររំលឹកដែរថា តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងដ៏ល្បីរបស់អង់គ្លេសរូបនេះបានមករស់នៅ ក្នុងគេហដ្ឋានដ៏ប្រណីតមានតម្លៃជាង១១លានដុល្លារនៅភាគខាងត្បូង នៃប្រទេសអង់គ្លេស។ តារាចម្រៀងវ័យក្មេងនេះ គឺជាម្ចាស់បទ Rolling in The Deep និង Someone Like You តាមរយៈបទទាំងពីរនេះធ្វើឱ្យនាងល្បីឈ្មោះតែម្តង ៕