តាមព័ត៌មាន ពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១២ នេះថា Will.I.Am ដែលជាតារា Rap អាមេរិក ដ៏ល្បីល្បាញនិង 2NE1ដែលកំពុងទទួល ការគាំទ្រយ៉ាងខ្លាំង
ពីសំណាក់យុវវ័យនោះ បានបង្ហាញបទចម្រៀងថ្មី ដែលខ្លួន សហការគ្នា នៅក្នុងក្លឹបកំសាន្ត ដ៏ល្បីមួយ ក្នុងក្រុងស៊េអូល ដែលជាបទចម្រៀង បែបញាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យប្រិយមិត្ត គាំទ្រមានចំណាប់អារម្មណ៍ជាខ្លាំង ។
គួរបញ្ជាក់ថា បទចម្រៀងថ្មីរបស់ 2NE1 ដែលខ្លួនបានធ្វើការជាមួយ Will.I.Am នឹងចេញលក់ ក្នុងពេលឆាប់ខាងមុខនេះ ៕