គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៣ ខែមីនា នេះថា លោក បាន គីម៉ូន បានបញ្ជាក់តាមសារយ៉ាងច្បាស់លាស់មួយទៅកាន់ប្រទេសស៊ីរី ឲ្យ
អាជ្ញាធរប្រទេសនេះត្រូវតែបើកទូលាយ ដល់សហគមន៍អ្នកផ្តល់ជំនួយមនុស្ស ធម៌ ដោយ គ្មានលក្ខខណ្ឌចូលទៅក្នុងប្រទេសនេះ។ នេះបើតាមការ បញ្ជាក់របស់លោកបាន គីម៉ូន នៅក្នុង កិច្ចប្រជុំនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាបូរីញូយ៉ក ដោយលោកបាន កត់ សម្គាល់ទៀតថា រដ្ឋាភិបាលស៊ីរី ដូចជាខ្លាចចំពោះវត្តមាន របស់លោកប្រធានាផ្នែកផ្តល់ ជំនួយ មនុស្សធម៌របស់យូអិន ទៅកាន់ប្រទេសរបស់ខ្លួននោះ។
លោក បាន គីម៉ូន បានប្រាប់សន្និសិទកាសែតពេលនោះទៀតថា វាពិតជាមិនអាចទទួលយក បាននោះទេ និង ពុំអាចអត់ទ្រាំបាននោះទេចំពោះអ្វីដែលរដ្ឋាភិបាលស៊ីរី បានរារាំងសូម្បីតែ ការផ្តល់ជំនួយមនុស្សធម៌នៅប្រទេស ស៊ីរីនោះ។ លោក បាន គីម៉ូន បាននិយាយថា ប្រទេស ស៊ីរី បានបដិសេធចំពោះការដឹកនាំជំនួយពីសំណាក់ លោកស្រី ប្រធានទីភ្នាក់ជំនួយយូអិន វ៉ាឡឺរី អាម៉ូស ហើយពេលនេះលោកកំពុងតែព្យាយាមបញ្ចុះបញ្ចូល ប្រធានាធិបតី បាហ្សា អាល់ អាស្សាដ ឲ្យយល់ព្រមទទួលយក៕