Sunday, March 4, 2012

ក្រុមសិស្សវិទ្យាល័យ បាក់ទូក និងវត្តកោះ ដេញវាយ កាប់ចាក់គ្នា យ៉ាងអណា ធិបតេយ្យ

Photo by DAP-NEWSក្រុមសិស្សវិទ្យាល័យ បាក់ទូក និងវិទ្យាល័យវត្តកោះ ជាច្រើននាក់ កាលពីវេលាម៉ោង ៧៖៣០យប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១២ បានបង្កភាព អនាធិបតេយ្យយ៉ាងខ្លាំង តាមបណ្តា ផ្លូវក្នុង សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដោយពួកគេទាំងនោះ ជិះម៉ូតូដេញ វាយ កាប់ ចាក់គ្នា មិនដឹងថា មានទំនាស់អ្វីនោះទេ ។
សេចក្តីរាយការណ៍ពីសាក្សីដែលបានឃើញហេតុការណ៍ ខាងលើនេះ បានឲ្យដឹងថា
ក្រុមសិស្សវិទ្យាល័យ បាក់ទូក និងវិទ្យាល័យ វត្តកោះ បានជិះម៉ូតូសុទ្ធតែ ស៊េរីទំនើប ប្រដាប់ដោយ ដំបង កាំបិត និងដុំថ្ម បានដេញប្រហារគ្នា ដោយមិនខ្លាចញញើត និងសមត្ថកិច្ចនោះ ឡើយ ។
សេចក្តីរាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយការដេញ វាយកាប់ចាក់ គ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួន សិស្សជើងខ្លាំង ចំនួន៤នាក់ ក្នុងនោះពីរនាក់មក ពីវិទ្យាល័យ បាក់ទូក និងពីរនាក់ទៀតមក ពីវិទ្យាល័យវត្តកោះ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបាន ឲ្យដឹងថា សិស្សពីរនាក់រៀននៅ វិទ្យាល័យ វត្តកោះ ដែលត្រូវឃាត់ខ្លួននោះ រួមមានទីមួយឈ្មោះ ប៉ង រដ្ឋា អាយុ១៨ឆ្នាំ និងទី២ ឈ្មោះ ឡេង ចាន់ដារ៉ុ អាយុ១៨ឆ្នាំដូចគ្នា។ ដោយឡែក សិស្សវិទ្យាលបាក់ទូក នោះរួមមានទី១ ឈ្មោះ សូ ប៉េងលីន និងសាំង ខេមរ៉ា ។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបាន កោះហៅ ឪពុកម្តាយ និងអាណាព្យាបាល មកទទួល ដោយបានធ្វើកិច្ចសន្យា ត្រឹមត្រូវ។
បច្ចុប្បន្ននេះ គេសង្កេតឃើញ ភាពអណាធិបតេយ្យ បានកើតឡើង ពីសំណាក់ក្រុម សិស្សវិទ្យាល័យ ជាច្រើននាក់ ដែលធ្វើសកម្មភាព ដេញវាយកាប់ចាក់គ្នា តាមដងផ្លូវ ដោយមិនខ្លាចញញើត នឹងសមត្ថកិច្ចនោះឡើយ៕
Photo by DAP-NEWS

Comments system

Disqus Shortname