Sunday, February 19, 2012

កំពុងដើរមើល អន្ទាក់ដាក់ទន្សាយ ស្រាប់តែជាន់មីនស្គរ ផ្ទុះរងរបួសធ្ងន់

បុរសវ័យ៥០ឆ្នាំម្នាក់ បានរងរបួសធ្ងន់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១២ បន្ទាប់ពីបុរស រូបនេះ ខណៈកំពុងដើរមើលអន្ទាក់ដាក់ ទន្សាយ ស្រាប់តែជាន់មីនស្គរ បណ្ដាលឱ្យ ផ្ទុះនៅចំណុចព្រំដែនកម្ពុជា-ថៃ ចម្ងាយ ៣០០ម៉ែត្រពីប៉ុស្ដិ៍នគរបាលប្រាសាទត្បែង ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មា ស្រុក ថ្មពួក ខេត្ដបន្ទាយមានជ័យ ។
មន្ដ្រីនគរបាលវរការពារព្រំដែនគោក លេខ៨០៧បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ែត ឈុន អាយុ៥០ឆ្នាំ ត្រូវបានកម្លាំងនគរ បាលដឹកបញ្ជូនទៅសង្គ្រោះជាបន្ទាន់ បន្ទាប់ ពីជាន់មីនស្គរ ខណៈកំពុងដើរមើលអន្ទាក់ ដាក់សត្វទន្សាយ ៕

Comments system

Disqus Shortname