យោងទៅតាមប្រភពព័ត៌មានពីកាសែតអង់
គ្លេសដេលី ម៉េល ចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១៧ កុម្ភៈ
ឆ្នាំ២០១២ បានឱ្យដឹងថា ៖ គូស្វាមីអាមេរិក៧គូ
បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ស្រាតនៅក្នុងតំបន់រមណីយដ្ឋាន
មាត់សមុទ្រមួយកន្លែងនៅក្នុងប្រទេសហ្សាម៉ាអ៊ីក។
ការរៀបការនេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃអង្គារ
ទី១៤ កុម្ភៈ ឆ្នាំ២០១២ ចំថ្ងៃនៃក្តីស្រឡាញ់ Valen-tine’s
Day ។ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍នេះ
គូស្វាមីមួយគូបានបង្ហាញចំណាប់អារម្មណ៍ថា ៖
យើងស្រឡាញ់គ្នាស្រាតបាន
ហេតុអ្វីបានជាយើងមិនអាចរៀបការស្រាត
បាន?
គូស្វាមីមួយគូនេះ បាននិយាយបន្តទៀតថា ៖
ការរៀបការស្រាតបែបនេះ
វាអាចជួយឱ្យយើងចងចាំអនុស្សាវរីយ៍បានល្អជាងការរៀបការធម្មតា
។
ចំណែកគូស្វាមីមួយគូទៀតបាននិយាយថា៖
ខ្ញុំសប្បាយចិត្តនឹងការរៀបការស្រាតបែបនេះខ្លាំងណាស់
បើទោះជាវាមើលទៅ ហាក់ដូចជារឿងព្រេងក៏ដោយ ។
ទោះបីជាគេរៀបការគ្មានសម្លៀកបំពាក់បែបនេះក្តី
តែកូនកំលោះ-ក្រមុំទាំង៧គូនោះបានយកបាច់ផ្កាបិទបាំងកន្លែងសំខាន់ៗរបស់
ពួកគេមិនឱ្យឃើញនោះទេ ។
បើតាមសម្តីស្ត្រីម្នាក់ដែលបម្រើការនៅក្នុងរមណីយដ្ឋាននោះបានឱ្យ
ដឹងថា ៖
នេះគឺជាលើកទី១ហើយដែលការរៀបអាពាហ៍ពិពាហ៍ស្រាតនៅ
ក្នុងរមណីយដ្ឋានឆ្នេរសមុទ្រហ្សាម៉ាអ៊ីកគិតចាប់តាំងពីឆ្នាំ២០០៣ ។
ស្ត្រីរូបនោះបានប្រាប់ឱ្យដឹងទៀតថា ពិធីរៀបអាពាហ៍ពិពាហ៍ស្រាតនេះ
ពុំមានការតវ៉ាពីអ្នកធ្វើដំណើរកម្សាន្តនៅលើឆ្នេរនោះទេ ។
លោក Portia Simpson
នាយករដ្ឋមន្ត្រីរបស់ប្រទេសហ្សាម៉ាអ៊ីក
ពុំមានប្រតិកម្មទៅនឹងការរៀបការស្រាតនេះទេ
រីឯរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ប្រទេសនេះបាននិយាយថា ៖
ការរៀបការគ្មានសម្លៀកបំពាក់បែបនេះ វាគឺជារឿងមួយចម្លែក
ក៏ប៉ុន្តែជាផ្នែកមួយទាក់ទាញអ្នកទេសចរបានច្រើនដែរ ៕