គរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ពោធិ៍សាត់
ចាប់បានបក្ខពួកជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់ ដែលបានធ្វើសកម្មភាពលបកាប់
សម្លាប់កូនប្រុសមន្ត្រីនគរបាលស្រុកភ្នំក្រវាញ់
ខណៈជនរងគ្រោះកំពុងដេកនៅលើគ្រែក្រោមផ្ទះ។
ជនសង្ស័យ ឈិន វុឌ្ឍី អាយុ ២៤ឆ្នាំ រស់នៅភូមិកំពែង ឃុំព្រងិល
ស្រុកភ្នំក្រវាញ ដែលជាបក្ខពួកកាប់ សម្លាប់កូនមន្រ្តីនគរបាល
ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បានកាលពីព្រឹកថ្ងៃទី១៧
ខែកុម្ភៈ ខណៈ ពួកគេកំពុងអង្គុយផឹកស៊ី។
ខែកុម្ភៈ ខណៈ ពួកគេកំពុងអង្គុយផឹកស៊ី។
បន្ទាប់ពីឃាត់ខ្លួន និងសាកសួរជនសង្ស័យរូបនេះ បានសារភាពថា
រូបគេមិនមែនជាអ្នកសម្លាប់ជន រងគ្រោះនោះទេ គ្រាន់តែស្ថិតនៅកន្លែងកើតហេតុ
រីឯមិត្តភក្តិរបស់ខ្លួន ដែលកំពុងរត់គេច ទើបជាជនដៃដល់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួន
សមត្ថកិច្ចឆែកឆេររកឃើញកាំបិតខ្វែវ២ ដែលជា
អាវុធរបស់ក្រុមជនសង្ស័យធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះ។
ដោយឡែកជនសង្ស័យជាបក្ខពូក និងជនដៃដល់ ដែលកំពុងរត់គេចខ្លួន
សមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ និងកំពុងតាមចាប់ ខ្លួនបន្តទៀត។
ក្រោយពេលទទួលបានចម្លើយសារភាពជនសង្ស័យ ឈិន វុឌ្ឍី ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្ត។
គួរបញ្ជាក់ថា កូនប្រុសមន្រ្តីនគរបាលស្រុកភ្នំក្រវាញម្នាក់
ត្រូវបានក្រុមជនសង្ស័យមួយក្រុមមានគ្នា ៤នាក់
លបកាប់ស្លាប់ខណៈកំពុងដេកនៅលើគ្រែក្រោមផ្ទះ
បន្ទាប់ពីរាំធុងបាស់ក្នុងពិធីមង្គលការបងស្រី ខ្លួន នាវេលាម៉ោង
១០យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិ ក្របៅជ្រុំ
ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
យោងតាមបមន្រ្តីនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខឿន
សុភក្តី អាយុ ២៣ឆ្នាំ ជាកូនប្រុស របស់មន្រ្តីនគរបាលស្រុកភ្នំក្រវាញ
ត្រូវបានក្រុមឃាតកមិនស្គាល់អត្តសញ្ញាណលបកាប់ ជាច្រើនកាំបិត
បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណៈកំពុងដេកលើគែ្រក្រោមផ្ទះ
បន្ទាប់ពីរាំធុងបាស់ ក្នុងពិធីមង្គលការបងស្រីរបស់ខ្លួន។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា
នៅយប់ថ្ងៃកើតហេតុនៅផ្ទះជនរងគ្រោះមានពិធីមង្គល ការបងស្រីរបស់ខ្លួន
លុះយប់ឡើងមានពិធីរាំធុងបាស់ ក្រោយពេលរាំធុងបាស់ជនរងគ្រោះបានទៅដេក
នៅលើគ្រែក្រោមផ្ទះ លុះវេលាម៉ោងជាង១០យប់ថ្ងៃដដែលនោះ
ស្រាប់តែសាច់ញាតិជនរងគ្រោះ ប្រទះឃើញជនរងគ្រោះដេក ស្លាប់លើគ្រែឈាមហូររហាម
ថែមទាំងមានស្នាមរបួសជាច្រើនកាំបិត បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់៕(DAPNEWS)