តាមការបង្ហាញរបស់ក្រុមហ៊ុន Sabay បានឱ្យដឹងថា រហូតមកដល់ពេលនេះ Sabaymusic បានចុះហត្ថលេខា ជាមួយនឹងតារាចម្រៀងល្បីៗ ចំនួន៣រូបហើយ រួមមានកំពូលតារាចម្រៀង កំពុងមានឈ្មោះបោះសម្លេង នៅលើពិភពលោក នាង Adele ,តារាចម្រៀងរ៉េប ដ៏មានប្រជាប្រិយភាព លោក Pitbull និង ពូឃ្លាំងផងដែរ ។
ការចុះហត្ថលេខា ទទួលសិទ្ធិពីតារាចម្រៀងទាំង៣ខាងលើ បង្ហាញថា Sabaymusic នឹងក្លាយជាក្រុមហ៊ុន មួយ ដែលមានសិទ្ធិលក់ នូវអាល់ប៊ុមចម្រៀង របស់ពួកគេ ទៅតាមកិច្ចសន្យា មិនតែប៉ុណ្ណោះ Sabayក៏អាច ប្រើសិទ្ធិនេះ ដើម្បីការពារ មិនឱ្យមានការថតចម្លងឌីសចម្រៀង ក្លែងក្លាយ ដែលជាចម្រៀងរបស់ តារាចម្រៀងជាតិ អន្តរជាតិ ទាំង៣ដួងខាងលើ នៅប្រទេសកម្ពុជាផងដែរ ៕