Tuesday, May 8, 2012

បើក​​សេវា​កម្ម​«​​ស្ត្រី​បម្រើ​​​តាម​ផ្ទះ​​ស្រាត»​ស្ថិត​​​ក្នុង​ការ​​ឃ្លាំមើល​​ពី​​ប៉ូលិស​

សារព័ត៌​មាន​​បរទេស​​ផ្សាយ​ឱ្យ​ដឹងថា ប៉ូលិស​​ក្នុង​រដ្ឋតិចសាស់​​ដែល​​ជា​រដ្ឋ​អភិរក្ស​និយម​​​​នៅ​​ សហរដ្ឋអាមេរិក​កំពុង​ចាប់​អារម្មណ៍​​លើ​សេវា​កម្ម​​​ថ្មី​និង​​បង្កើត​​ការ​ ល្បី​រន្ទឺ​​នៅក្នុង​រដ្ឋ​ គឺ​សេវា​កម្ម «ស្ត្រី​បម្រើតាម​​ផ្ទះ​ស្រាត» ​ ដោយ​សេវា​កម្ម​​ខាងលើ​​​ត្រូវ​បាន​បង្ហាញ​​ឱ្យ​ដឹង​តាម​រយៈ​​ម្ចាស់​​​ជំនួញ ​​សេវា​កម្ម​​ស្ត្រី​​បម្រើ​​តាម​ផ្ទះ​​«ហ្វេន​តាស៊ី សឺវីស» ។​​

ពិតជាចំលែកមែន!!!
ទោះបីជា​យ៉ាង​ណា​ សកម្ម​​ភាព​ខាងលើ​​​​ត្រូវ​បាន​​សមត្ថ​កិច្ច​បញ្ជាក់​ថា​ ជាការ​ផ្ទុយ​​នឹង​​ច្បាប់​​ រួមទាំង​អាច​ទទួល​​ការ​​​ពិន័យ​ជា​​ប្រាក់​​ប្រហែល​​​២.០០០​​ដុល្លារ​ ។ ប៉ុន្តែ​​​លោក​ស្រី​​​មេលី​ហ្សា​ ប៊័រ​រ៉េត ជាម្ចាស់​​ជំនួញ​​បញ្ជាក់​ថា ការងារ​ខាង​លើ​​គ្មាន​​​លក្ខណៈ​​​សិច​ចូល​ពាក់​ព័ន្ធ​​​ទេ​ ។​  ​អតិថិជន​​នឹងចំណាយ​ប្រាក់​១០០​ដុល្លារ​ក្នុង​​១ម៉ោង​សម្រាប់​ជួល​​អ្នក​ បម្រើ​​តាម​ផ្ទះ​ស្រាត​​​ទៅបម្រើ​ការក្នុង​ម្នាក់​ និង​១៥០​ដុល្លារ ក្នុង​មួយ​​ម៉ោង​​​សម្រាប់​២នាក់ តែ​គ្មាន​​សិទ្ធិ​​ប៉ះពាល់​​ខ្លួន​​ប្រាណ​​​នាង​ឡើយ​ ។​
លោក​ស្រី​បាន​បន្តទៀតថា បច្ចុប្បន្ន​​ជំនួញ​​​​​ប្រទេស​នេះ​របស់​លោក​ស្រី​​​កំពុង​ដំណើរ​ការ​ល្អ​ និ​ង​មាន​​ការមមាញឹក​លើការ​សម្ភាសន៍​​​ទទួល​​បុគ្គលិក​​ថ្មី ព្រោះ​​បច្ចុប្បន្ន​​​មាន​បុគ្គលិក​​តែ៣នាក់ ៕

Comments system

Disqus Shortname