ខេត្តកោះកុង ៖
ដំរីឈ្មោលមួយក្បាលដែលតែងតែចេញពីក្នុងព្រៃមករារាំងការធ្វើ
ចរាចរ និងបានយកប្រមោយវាយបំបែកកញ្ចក់រថយន្តកាលពីថ្ងៃទី៤ ឧសភា
២០១២ និងថ្ងៃបន្តបន្ទាប់តាមបណ្តោយផ្លូវលេខ៤៨
ក្នុងភូមិសាស្ត្រឃុំអណ្តូងទឹក ស្រុកបទុមសាគរ
ដែលមកទល់ពេលនេះបង្កការខូចខាតរថយន្តចំនួន៥គ្រឿង
និងជាន់គោងាប់២ក្បាល ហើយ
បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង
ចំពោះសុវត្ថិភាពនៃការធ្វើដំណើរតាមដងផ្លូវខាងលើ ។
ដោយមើលឃើញការបង្កគ្រោះថ្នាក់ពីសត្វដំរី
ព្រៃនៅលើដងផ្លូវជាតិបែបនេះ លោកអភិបាលខេត្តកោះកុង
បានចេញលិខិតមួយច្បាប់កាលពីរសៀលថ្ងៃទី១០ ឧសភា នេះ ជូនកញ្ញាស៊ូ
សុវណ្ណហ្គោឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ
ជួយចាត់វិធានការជាបន្ទាន់ចំពោះសត្វដំរីមួយក្បាលនេះ
ដើម្បីជៀសវាងការបង្កបញ្ហាដល់អ្នកធ្វើដំណើរបន្តទៀត។
ប៉ុន្តែគេពុំទាន់ទទួលបានការឆ្លើយតបពីនាយិកាអង្គការសម្ព័ន្ធ
មិត្តសត្វព្រៃយ៉ាងណានោះ នៅឡើយទេ ។