រូបថត៖ REUTERS
រដ្ឋាភិបាលស៊ីរីបានបដិសេធថាពួកទាហានខ្លួនមិនបានសម្លាប់រង្គាល
មនុស្សយ៉ាងតិចណាស់៩២នាក់ដែលមួយភាគបីជាពួកកុមារកាលពីថ្ងៃ
សុក្រនៅក្នុងក្រុងហ៊ូឡា Houla ទេ។
លោកជីហាដ ម៉ាកឌីស៊ី Jihad Makdissi អ្នកនាំពាក្យនៃក្រសួងការបរទេសស៊ីរីបានហៅការចោទប្រកាន់ប្រឆាំង នឹងរដ្ឋាភិបាលនៃប្រទេសស៊ីរីថាជា«រលកសមុទ្រស៊ូណាមី tsunami នៃការភូតកុហក»។លោកបានបន្ទោស«ពួកភេរវជន»ប្រដាប់អាវុធធុនធ្ងន់ ដោយលោកបានអះអាងថាពួកគេបានវាយប្រហារក្រុមទាហាន។
ពួកអ្នកសង្កេតការណ៍អ.ស.ប.បាននិយាយថាកាំភ្លើងធំនិងកងរថក្រោះ បានត្រូវប្រើប្រាស់ដើម្បីបាញ់ផ្តក់លើក្រុងហ៊ូឡា Houla ដែលឋិតនៅទិសពាយ័ព្យក្រុង ហូមHoms នៅភាគកណ្តាលប្រទេសស៊ីរី។
លោក ម៉ាកឌីស៊ីMakdissi បាននិយាយថាពួកទាហានបានតបតដើម្បីការពារទីតាំងរបស់ពួកគេ ក៏ប៉ុន្តែបានបដិសេធថាពួកគេមិនបានប្រើកាំភ្លើងធំនិងរថក្រោះនោះ ទេ។
ការសម្លាប់រង្គាលនៅ ហ៊ូឡាHoula ត្រូវបានកត់សម្គាល់ថាជាការវាយប្រហារដ៏ប្រល័យបំផុតចាប់តាំង ពីការបះបោរប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីបានចាប់ផ្តើមប្រមាណ១៥ខែមុន នេះ។
អង់គ្លេស៖ ទីភ្នាក់ងារព័ត៌មាន AP បានផ្សាយពីក្រុង ឡុងដ៍Londres ថាលោក វិល្លៀម ហេគWilliam Hague រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានមានប្រសាសន៍ថាលោកនឹងកោះហៅអ្នក ការទូតជាន់ខ្ពស់បំផុតរបស់ស៊ីរីនៅក្នុងប្រទេសអង់គ្លេសឱ្យទៅកាន់ ក្រសួងការបរទេសដើម្បីតវ៉ាអំពីការវាយប្រហារលើភូមិមួយចំនួនដែលបាន បណ្តាលឱ្យមនុស្សមួយចំនួនស្លាប់។
អាហ្វហ្កានិស្ថាន៖ លោកប្រធានាធិបតីអាហ្វហ្កានិស្ថានហាមីដ កាហ្សាយHamid Karzai បានបញ្ជាឱ្យមានការស៊ើបអង្កេតអំពីការវាយប្រហារតាមអាកាសមួយរបស់ ក្រុមចម្រុះដែលពួកមន្ត្រីបាននិយាយថាបានបណ្តាលឱ្យគ្រួសារមួយមាន សមាជិក៨នាក់ស្លាប់នៅក្នុងខេត្តប៉ាទិកាPaktia នៅភាគខាងកើតប្រទេសដែលនៅទីនោះក្រុមទាហានរដ្ឋាភិបាល អាហ្វហ្កានិស្ថាននិងពួកទាហានអន្តរជាតិខិតខំព្យាយាមបង្ក្រាបការ បះបោរដោយពួកតាលីបាន។
ម៉ាលី៖ ពួកឧទ្ទាម ទួរេគTuareg និងនិកាយអ៊ីស្លាមសកម្មប្រយុទ្ធមួយក្នុងប្រទេសម៉ាលីបាននិយាយថា ពួកគេបានរួមកម្លាំងគ្នាដើម្បីបង្កើតរដ្ឋឯករាជ្យអ៊ីស្លាមមួយនៅ ផ្នែកខាងជើងប្រទេស។
ចរជី៖ មនុស្សរាប់ម៉ឺននាក់បានធ្វើការប្រជុំមហាជន នៅក្នុងរដ្ឋធានីតៈប៊ីលីស៊ីTbilisi នៃប្រទេស ចរជីGeorgie ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដល់ការប្រឹងប្រែងរបស់ពួក ប្រឆាំងដើម្បីដកគណបក្សគ្រប់គ្រងប្រទេសរបស់លោកប្រធានាធិបតី មីខេល សាកាស្វ៊ីលីMikhail Saakashviliនៅក្នុងការបោះឆ្នោតក្នុងពេលខាងមុខនេះ។
ស៊ុយអែដ៖ អ្នកចម្រៀងស្រីជនជាតិស៊ុយអែដSuede ឈ្មោះ Loreen បានឈ្នះក្នុងការប្រកួតចម្រៀង Eurovisionឆ្នាំ២០១២ក្នុងក្រុងបាគូ Baku ប្រទេសអាហ្សេបៃហ្សង់Azerbaijan។
ប៉ាគិស្ថាន៖ ពួក មន្ត្រីប៉ាគិស្ថានបាននិយាយថាគ្រាប់បែកមួយគ្រាប់់ដែលបានត្រូវ បញ្ជាពីចម្ងាយបានផ្ទុះនៅជិតរថយន្ត១២កៅអីមួយគ្រឿងរបស់ប៉ូលីសនៅ ភាគនិរតីប្រទេសកាលពីថ្ងៃអាទិត្យបណ្តាលឱ្យអ្នកនៅជិតទីនោះ បីនាក់ស្លាប់ហើយបានធ្វើឱ្យមនុស្សយ៉ាងតិចណាស់ម្នាក់ទៀតត្រូវ របួស។