Tuesday, May 8, 2012

អាមេរិក​កម្ទេច​គម្រោង​​វាយ​ប្រហារ​​អត្តឃាត​ប្រឆាំងយន្ត​ហោះ​​មួយ

សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃទី​៧​ឧសភា​​​ថា​ បាន​​កម្ទេច​គម្រោង​​វាយ​ប្រហារ​​អត្ត​ឃាត​​ដោយ​គ្រាប់​បែក​​​​ថ្មីមួយ​ ប្រឆាំងយន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​​មួយគ្រឿង​​រៀបចំ​​ឡើង​​ដោយ​សាខា​អាល់​ កៃដា​​​នៅ​​យេម៉ែន​​ ២ឆ្នាំ​កន្លះ​​ ក្រោយ​​ការប៉ុនប៉ង​​វាយ​ប្រហារ​ដូចគ្នា​​នោះ​ដែររបស់​​ក្រុម​​​ដដែល​នេះ​​​ ដែលត្រូវ​​កម្ទេច​ទាន់ពេល ។​

អ្នក​ទទួល​​​ខុសត្រូវ​​ខាង​​ប្រឆាំងភេរវកម្ម​​ម្នាក់​ ​របស់​​ប៉ូលិស​សហព័ន្ធ​អាមេរិក​ FBI  ​ថ្លែង​ថា គ្រឿង​​ផ្ទុះ​មួយ​​គ្រោង​ប្រើ​​​ដោយ​ជនអត្តឃាត​ម្នាក់​​ក្នុង​​យន្ត​ហោះ​​ ដឹកអ្នក​ដំណើរ​​​មួយ​គ្រឿង​​ត្រូវ​​​បាន​រឹបអូស​នៅឯបរទេស​តែមិន​បញ្ជាក់​​ថា ​នៅ​ប្រទេស​ណា​មួយ​ឡើយ ។​
អ្នកទទួល​​ខុសត្រូវ​​រូបនេះ​​បន្ត​ថា​ ស្ថាន​ភាព​​​ដែល​ភ្នាក់​ងារ​CIAកម្ទេច​​​គម្រោង​ការ​នោះ​​ពុំ​ត្រូវ​​ បានបញ្ជាក់​​ឡើយ រួចក៏​ពុំ​មាន​​យន្ត​ហោះដឹក​​អ្នក​ដំណើរ​ណាមួយ​របស់​អាមេរិក​ឬ​សម្ព័ន្ធ​​ មិត្ត​មាន​​គ្រោះ​​ថ្នាក់​​ដែរ​ ។​
ក្រុម​​​សាខាអាល់កៃដា​​នៅ​​ឧបទ្វីប​​អារ៉ាប់​​ AQPA មាន​ទីតាំងនៅ​​​យេម៉ែន​​ពីមុន​មក ធ្លាប់​​ប៉ុនប៉ង​​​ធ្វើ​ឱ្យ​​ផ្ទុះ​​យន្ត​ហោះ​​​​ដឹកអ្នក​ដំណើរ​​ទាំងឡាយ​​​ ​មកកាន់​​សហរដ្ឋអាមេរិក ​។​
​អ្នក​ទទួល​ខុសត្រូវ​​​ខាង​ប្រឆាំង​ភេរវកម្ម ​​​អាមេរិក​​ដដែល​ពន្យល់​ថា​ វិធី​​សាស្ត្រ​​ធ្វើ​ប្រតិបត្តិ​ការ​​នៃគម្រោង​​វាយប្រហារ​​​ថ្មី​ដែល​ត្រូវ ​កម្ទេច​គឺ​ដូចគ្នា​​នឹង​វិធី​​​ដែល​ជន​​នីហ្សេរីយ៉ា​​​​ម្នាក់​អាយុ​​ ២៣ឆ្នាំ​​ធ្វើ​ដំណើរ​​​ពីយេម៉ែន​​​​ប៉ុនប៉ង​​​ធ្វើ​ឱ្យគ្រឿង​​ផ្ទុះ​ដែល​​​ គេ​លាក់​ក្នុង​ខោ​ស្លីប​​​​ផ្ទុះ​ក្នុង​យន្ត​ហោះ​​មួយ​នាថ្ងៃបុណ្យណូអែល​ ឆ្នាំ២០០៩ដែរ ។
ក្នុង​យន្ត​ហោះ​​​ដែល​ហោះ​មកពី​ក្រុង​អាម​ស្ទ័រ​​ដាម​ ទៅ​កាន់ក្រុង​ DETROIT ជាមួយ​​មនុស្ស​​ជិះ​២៩០​​នាក់​ យុវជន​ឈ្មោះ​អ៊ូម៉ារ ហ្វារុក​ អាប់​ឌុល​​​​មូតា​ល់​ឡាប​ ជនជាតិ​​​​នីហ្សេរីយ៉ា​​ ពេល​ធ្វើ​ឱ្យ​​គ្រឿង​ផ្ទុះ​​របស់​គេផ្ទុះ​វា​មិន​​ដំណើរការ​ពេញ​លេញ​​ ហើយ​រូប​​គេត្រូវ​ពួក​អ្នក​ដំណើរ​ចាប់​​​​​ក្របួច ។ ជន​​​នេះ​ត្រូវ​កាត់​ទោស​កាលពី​​ថ្ងៃទី​១៦ កុម្ភៈ ដាក់​គុក​​អស់​មួយ​ជីវិត ៕

Comments system

Disqus Shortname