មេដឹកនាំគណបក្ស នរោត្តម រណឫទ្ធិ និង ហ៊្វុនស៊ិនប៉ិច
បានចុះហត្ថលេខារួមគ្នាទៅជាបក្សតែ១ ជាថ្មីទៀត
បន្ទាប់ពីគណបក្សរាជានិយមទាំងពីរនេះ បានបែកបាក់អស់រយៈពេលប្រមាណ
៥ឆ្នាំមកហើយនោះ។
ចលនាច្របាច់បញ្ចូលគ្នាទៅជាបក្សតែ ១ រវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ បានលេចជារូបរាង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ នាវិមានសន្តិភាព។
ចលនានេះមានសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាដោយមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាអ្នកសម្របសម្រួល។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ មានបន្ទូលក្រោយពិធីចុះហត្ថលេខាថា ក្រោយរួបរួមគ្នាភាគីទាំងពីរបានព្រមព្រៀងគ្នាប្រើឈ្មោះគណបក្ស ហ៊្វុនស៊ិនប៉ិច ដដែល ហើយព្រះអង្គជាព្រះប្រធានគណបក្ស និងលោក ញឹក ប៊ុនឆៃ ជាអនុប្រធានគណបក្ស។
ព្រះអង្គមានបន្ទូលថា ព័ត៌មានលំអិតនឹងដឹងច្បាស់បន្ទាប់ពីគណបក្សទាំងពីរធ្វើសមាជក្រោយ ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣៖ «ចាប់ពីពេលនេះតទៅ យើងទាំងអស់គ្នាខំប្រឹងប្រែងបង្ហាញឲ្យឃើញថា យើងទាំងអស់គ្នាជាអ្នកស្នេហាជាតិ រួបរួមគ្នាជាធ្លុង១ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ដើម្បីដោះស្រាយបញ្ហាជាតិ។ នៅពេលនោះខ្ញុំយល់ថា ម្ចាស់ឆ្នោតលោកនឹងធ្វើការវិនិច្ឆ័យដោយគតិបណ្ឌិត និងយុត្តិធម៌»។
សម្ដេចក្រុមព្រះមានបន្ទូលបន្តថា ក្រោយរួបរួមគ្នាគណបក្សរាជានិយមទាំង២ នឹងមិនបែកបាក់ទៀតទេ ហើយបក្សទាំង២ នឹងជួយគ្នាទៅវិញទៅមកក្នុងពេលបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកការរួបរួមគ្នាជាថ្មីរវាងគណបក្សរាជានិយមទាំង២ ថាជាប្រវត្តិសាស្ត្រមួយ និងអះអាងថា គណបក្សនេះនឹងមិនឈ្លោះគ្នាទៀតទេនៅថ្ងៃអនាគត។
លោកមានជំនឿថា ក្រោយការរួបរួមជាគណបក្សហ៊្វុនស៊ិនប៉ិចតែ១ នឹងនាំឲ្យគណបក្សនេះកើនសំឡេងក្នុងការបោះឆ្នោតសកលអាណត្តិទី៥ ឆ្នាំ២០១៣៖ «ការរួបរួមក្នុងរង្វង់គ្រួសារ ធ្វើការគ្រួសារល្អ ការរួបរួមក្នុងគណបក្សក៏ធ្វើឲ្យគណបក្សល្អ ហើយការរួបរួមនៅក្នុងសង្គមជាតិ ក៏ធ្វើឲ្យជាតិយើងខ្លាំង អាចនឹងដោះស្រាយអ្វីៗបានទាំងអស់។ គ្មានការបែកបាក់ទៀតទេ ព្រោះការបែកបាក់ធ្វើឲ្យបក្សយើងចុះខ្សោយ ធ្វើឲ្យឈាមយើងស្រកចុះ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានគាំទ្រការបញ្ចូលគ្នាទៅជាបក្សតែ១ រវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ។ លោកបន្តថា ចលនារួបរួមជាគណបក្សហ៊្វុនស៊ិនប៉ិចតែ១ អាចនាំឲ្យគណបក្សរាជានិយមកើនសំឡេងក្នុងការបោះឆ្នោតសកលអាណត្តិ ទី៥ ឆ្នាំ២០១៣។
លោក គល់ បញ្ញា៖ «បើបានគាត់ធ្វើមុនការបោះឆ្នោតឃុំ-សង្កាត់ ក៏ល្អដែរ គាត់អាចជួយពិនិត្យមើលលទ្ធភាពដាក់ពង្រាយបេក្ខជននៅតាមឃុំសង្កាត់ សាកល្បងឲ្យគ្នាទៅវិញទៅមក។ តែឥឡូវដាក់បេក្ខជនរួចហើយ។ អ៊ីចឹងសំរាប់បោះឆ្នោតឃុំ-សង្កាត់ គាត់អាចជួយគ្នាបានបន្តិចបន្តួច។ ដូច្នេះសំខាន់ការបោះឆ្នោតសកលអាណត្តិទី៥ ឆ្នាំ២០១៣ ខាងមុខ។ ខំប្រឹងជួយគ្នាទៅទើបល្អ»។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ ដែលប្រសូត្រចេញពីផ្ទៃតែ១ បានចែកផ្លូវគ្នាដើរកាលពីឆ្នាំ២០០៦ បន្ទាប់ពីមានជម្លោះផ្ទៃក្នុងធ្ងន់ធ្ងរមិនអាចផ្សះផ្សាបាន។
ទោះយ៉ាងណា សំរាប់អ្នកវិភាគស្ថានការណ៍នយោបាយឯករាជ្យគ្មានជំនឿថា បក្សហ៊្វុនស៊ិនប៉ិច ទើបច្របាច់បញ្ចូលគ្នានេះ អាចមានពលរដ្ឋគាំទ្រច្រើនទៀតទេ ព្រោះពលរដ្ឋអស់ជំនឿនឹងគណបក្សហ៊្វុនស៊ិនប៉ិចថ្មី ដែលជាបក្សគាំទ្របក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច៕