Sunday, May 20, 2012

"ថៅកែ Facebook" រៀបអាពាហ៏ពិពាហ៏!

ក្រោយពីរយះពេលប្រហែល9ឆ្នាំដែលមានទំនាក់ទំនងស្នហាជាមួយគ្នា CEO Facebook
Mark Zuckerberg បានសំរេចចិត្ត "រៀបអាពាហ៏ពិពាហ៏"។
ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណេតជាពិសេស( Facebooker​ ) មានការសប្បាយចិត្តយ៉ាងខ្លាំងនៅ
ពេលបានទទួលដំណឹងល្អរបស់"ថៅកែ Facebook"។ Mark Zuckerberg បានរៀបការជាមួយមិត្តស្រី
Priscilla Chan ក្រោយពីបានស្រលាញ់គ្នាអស់រយះពេលប្រហែល9ឆ្នាំ។

រូបថតរៀបការដែលកូនកំលោះដាក់បង្អួតនៅក្នុងFacbook
ពិធីរៀបការរបស់ពួកគេត្រូវបានប្រារព្ធឡើងនៅយប់ថ្ងៃទី19/5 នៅឯសហរដ្ឋអាមេរិច គឺត្រូវនឹងព្រឹក
ព្រលឹមថ្ងៃនេះ(តាមម៉ោងនៅកម្ពុជា)។ ពិធីរៀបការនេះបានប្រារព្ធឡើងដោយសម្ងាត់ក្នុងផ្ទះល្វែង
( Apartment )របស់កូនកំលោះនៅឯPalo Alto, Californiaដែលមានភ្ញៀវ(ស្និទ្ធិស្នាល)ចូលរួមប្រហែល
100នាក់។
ចំនុចដែលចាប់អារម្មណ៏គឺMark Zuckerberg ទើបតែធ្វើខួបកំណើតនៅថ្ងៃទី14/5 គឺចំថ្ងៃដែលមិត្តស្រី
Priscilla Chan ទើបតែបញ្ចប់ការសិក្សាជំនាញពេទ្យនៅមហាវិទ្យាល័យCalifornia។ នេះពិតជាសប្តាហ៏
ពោរពេញដោយស្នាមញញឹមនិងមានន័យសំរាប់គូស្នេហ៏Mark Zuckerberg និងPriscilla Chanមែន៕

Comments system

Disqus Shortname