រាជធានីភ្នំពេញ ៖
ចោរទាក់ឆ្កែម្នាក់ក្នុងចំណោមបក្សពួក២នាក់បានត្រូវកម្លាំង
ប្រជាការពារសង្កាត់ព្រែកលៀប
សហការជាមួយប្រជាការពារសង្កាត់បាក់ខែងចាប់ខ្លួនបាន
កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺថ្ងៃទី៦ ឧសភា
នៅពេលជិះម៉ូតូយ៉ាម៉ាហាស្ពាក ពណ៌ខ្មៅ មួយគ្រឿង
ធ្វើសកម្មភាពទាក់ឆ្កែតាមផ្លូវជាតិលេខ៦
ហើយជិះម៉ូតូទៅបុកក្បាលស្ពានលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប
ខណ្ឌឫស្សីកែវ ។
បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចដកហូតបានឆ្កែងាប់២ក្បាល
ម៉ូតូមួយគ្រឿង ព្រមទាំង ឧបករណ៍សម្រាប់ទាក់ឆ្កែ ។
ជាមួយនឹងការចាប់ខ្លួននោះ
ប្រជាពលរដ្ឋបានបញ្ចេញកំហឹងនាំគ្នាវាយទ្រមខ្លួន
និង
រងរបួសផងដែរ គឺជាបាបកម្មជាក់ស្តែង
ព្រោះយល់ថាឆ្កែរបស់ពួកគេចិញ្ចឹមស្រឡាញ់ដូចជាសមាជិកគ្រួសារ
តែបែរជាទាក់យកទៅលក់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។
ជនដែលត្រូវចាប់ខ្លួននេះ ឈ្មោះសេង សុខជា ភេទប្រុស អាយុ៣១ឆ្នាំ
មានទីលំនៅតាមមាត់ច្រាំងទន្លេសាប ក្នុងភូមិសាមគ្គី
សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ចំណែកជនម្នាក់ដែលរត់រួចឈ្មោះឈឹម ផល្លី
មានទីលំនៅក្នុងសង្កាត់ឫស្សីកែវដូចគ្នា ។
លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀបឱ្យដឹងថា
នៅវេលាទៀបភ្លឺនោះ ខណៈប្រជាការពារសង្កាត់ព្រែកលៀប
និងសង្កាត់បាក់ខែង
ជិះល្បាតក្នុងមូលដ្ឋានក៏ប្រទះជនពីរនាក់កំពុងជិះម៉ូតូធ្វើសកម្មភាព
ដើរទាក់ឆ្កែ
ហើយពួកគេបើកម៉ូតូគេចខ្លួនក៏ជ្រុលជិះទៅបុកក្បាលស្ពានហើយត្រូវចាប់
ខ្លួនបានម្នាក់និងម្នាក់ទៀតរត់រួច។
នៅយប់នោះប្រជាពលរដ្ឋដែលធ្លាប់បាត់ឆ្កែ
បានបញ្ចេញកំហឹងនាំគ្នាចោមរោមវាយយ៉ាងចាស់ដៃ និងមានរបួសពេញខ្លួន
បើកុំតែប្រជាការពាររារាំងកុំអីតុលាការរាស្រ្តកាត់ទោសប្រហារ
ជីវិតដូចឆ្កែដែលពួកគាត់ទាក់នោះបាត់ទៅហើយ ។
លោកចៅសង្កាត់បានបន្តទៀតថា
នៅក្នុងមូលដ្ឋានសង្កាត់ព្រែកលៀប
ប្រជាពលរដ្ឋតែងតែបាត់ឆ្កែជាញឹកញាប់
ហើយឱ្យតែបើកវេទិការសាធារណៈប្រជាពលរដ្ឋតែងតែលើកឡើងពីសកម្មភាព
ចោរដើរទាក់ឆ្កែ។
ទន្ទឹមនោះគណៈបញ្ជាការឯកភាពសង្កាត់បានជំរុញការល្បាតនៅក្នុងមូលដ្ឋាន
ដើម្បីទប់ស្កាត់ និងបង្ក្រាបក្រុមចោរទាក់ឆ្កែរាល់យប់។
កន្លងមកទោះបីប្រទះឃើញក៏ដេញចាប់មិនដែលបានដែរ
ដោយក្រុមនេះជិះម៉ូតូទំនើបនិងជំនាញខាងបើកម៉ូតូ
ទើបតែលើកនេះជិះទៅបុកក្បាលស្ពានត្រូវអស់លក្ខណ៍ដោយបាបកម្ម ។
លោកឧកញ៉ាសំរិទ្ធ សាម៉ន
ប្រធានប្រជាការពារសង្កាត់ព្រែកលៀបឱ្យដឹងថា
កន្លងមកប្រជាការពារសង្កាត់ចំនួន២នាក់បានរងរបួសដោយសារដេញប
ង្ក្រាបចោរទាក់ឆ្កែ ហើយជួបគ្រោះថ្នាក់ចរាចរណ៍ ។
បន្ទាប់ពីចាប់បានចោរទាក់ឆ្កែម្នាក់នេះមកនៅស្នាក់ការប្រជាការពារ
សង្កាត់ព្រែកលៀបនាព្រឹកថ្ងៃទី៦ ឧសភា
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារប្រជាពលរដ្ឋនាំគ្នាមកមើល
ក្នុងសភាពស្អប់ខ្ពើមបំផុត ។
ជនឈ្មោះសេង សុខជា និយាយថា
នៅវេលាម៉ោង១២យប់ថ្ងៃទី៥ ឧសភា
ខ្លួនរួមជាមួយបក្សពួកម្នាក់ឈ្មោះឈឹម ផល្លី
បានជិះម៉ូតូដើរទាក់ឆ្កែតាមផ្លូវជាតិលេខ៦នៅឃុំព្រែកតាមាក់
និងឃុំស្វាយអាត់ ស្រុកមុខកំពូល ដោយទាក់បានឆ្កែចំនួន២ក្បាល
ហើយវិលត្រឡប់មកផ្ទះវិញ
តែនៅពេលធ្វើដំណើរតាមផ្លូវជិះម៉ូតូបុកក្បាលស្ពាន
ក៏ត្រូវប្រជាការពារឃាត់ខ្លួនបានតែម្តង ។
នៅយប់នោះពេលដើរធ្វើសកម្មភាព
ប្រទះឃើញអ្នកភូមិចំនួន៤នាក់ជិះម៉ូតូ២គ្រឿងដើរទាក់ឆ្កែដូចគ្នាដែរ
គឺឈ្មោះចាយ ឈ្មោះណេ ឈ្មោះអាវិតហៅយួន និងឈ្មោះឡយ ។
ជននេះបានសារភាពទៀតថា
កន្លងមកខ្លួនតែងតែជិះម៉ូតូធ្វើសកម្មភាពដើរទាក់ឆ្កែដោយមួយ
ថ្ងៃទាក់បាន១ឬ២-៣ក្បាលយកទៅលក់នៅផ្សារដើមគ
ឱ្យចៅកែឆ្កែបាន១គីឡូក្រាមចំនួន៣៥០០រៀល ឬ៤.០០០រៀល ។
គួរបញ្ជាក់ថា
សាច់ឆ្កែនៅផ្សារ១គីឡូក្រាមថ្លៃ១២.០០០រៀល
និងលើសពីនេះនៅតាមផ្សារធំតូចលក់ដាច់បំផុត
ជាហេតុធ្វើឱ្យជនមួយចំនួនបង្កើតមុខរបរខុសច្បាប់
គឺដើរទាក់ឆ្កែ
នឹងធ្វើឱ្យមានការក្តៅក្រហាយពីម្ចាស់ឆ្កែដែលខំចិញ្ចឹមដើម្បីការពារ
ផ្ទះ និងខ្លះទៀតស្រឡាញ់ឆ្កែដូចជាសមាជិកគ្រួសាររបស់ខ្លួនដែរ ។
គួរកត់សម្គាល់ថា ឆ្កែចិញ្ចឹមដែលមានម្ចាស់
គេចាត់ទុកថាវាជាសមាជិកគ្រួសារមួយ
និងជាសត្វចិញ្ចឹមជាទីស្រឡាញ់របស់ម្ចាស់វា។
វាមិនចេះនិយាយមែន ប៉ុន្តែវាចេះស្តាប់
វាចេះទទួលបញ្ជាពីម្ចាស់របស់វា ដែលម្ចាស់វាទុកចិត្ត
អាចជួយការពារបាននូវទ្រព្យសម្បត្តិ
និងសុវត្ថិភាពក្នុងគ្រួសារ។
ចំណែកចោរទាក់ឆ្កែវិញជាមនុស្សដែលគួរឱ្យស្អប់ខ្ពើមបំផុត
ប្រសិនបើម្ចាស់គេតាមទាន់វិញ ច្បាស់ជាទ្រមខ្លួនមិនខាន
គឺទ្រមខ្លួនល្មមឱ្យរាងចាលផងដែរ ។
មានតែម្ចាស់ហាងលក់សាច់ឆ្កែទេ ដែលមានសេចក្តីសុខ
និងបានចំណេញកប់ក្តោងពីចោរទាំងនោះ ដែលទាក់យកឆ្កែទៅលក់ឱ្យ។
ប៉ុន្តែសម្រាប់ចោរទាក់ឆ្កែវិញ ពេលម្ចាស់គេតាមទាន់ម្តងៗ
អន់ជាងឆ្កែអត់ម្ចាស់ទៅទៀត ។
ក្រុមអ្នកវិភាគនិយាយថា
ថៅកែហាងលក់សាច់ឆ្កែទាំងឡាយ
ច្រើនតែទិញឆ្កែពីចោរយកមកកាប់សាច់លក់
វាខុសពីថៅកែកាប់សាច់ជ្រូក ដែលទិញជ្រូកពីអ្នកចិញ្ចឹមលក់។
ដូច្នេះ ថៅកែហាងលក់សាច់ឆ្កែខ្លះនោះ មិនខុសពីធ្វើ «
ថៅកែចោរ»ឡើយ និងទទួលនូវបាបកម្ម មិនចាំបាច់ជាតិក្រោយទេ ។
សូមបញ្ជាក់ថា
នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ទី២ និងសង្កាត់បឹងទំពុន
ខណ្ឌចំការមន សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ
ស្ទើរតែលែងមានឆ្កែព្រុសទៅហើយ ព្រោះឆ្កែនៅតំបន់ទាំងនេះ
ត្រូវចោរទាក់ឆ្កែ ទាក់យកស្ងាត់ភូមិទៅហើយ ។
ម្ចាស់ឆ្កែម្នាក់ដែលបាត់ឆ្កែ៤ក្បាល បាននិយាយថា
បើចាប់បានចោរទាក់ឆ្កែជាក់ស្តែង
គួរតែយកអន្ទាក់ឆ្កែទាក់.កចោរវិញ
ហើយបើកម៉ូតូអូសតាមក្រោយឱ្យដូចចោរទាក់ឆ្កែដូច្នេះដែរ
ទើបបាត់ខឹង ៕