Monday, May 7, 2012

ខឹង​ប្រពន្ធ​មិន​ឱ្យ​រួម​រ័ក​​ចង.ក​សម្លាប់​ខ្លួន​

ខេត្ត​ពោធិ៍សាត់ ៖ ​បុរសម្នាក់​​ ខណៈ​ពេល​កំពុង​​ដេក​ជា​មួយ​ប្រពន្ធ​​សុខៗ​ស្រាប់តែ​ចុះ​មក​ដី​លួច​ចង.ក​ធ្វើ ​អត្ត​​ឃាត​​រហូតដល​់ស្លាប់​​ ដោយ​មិន​ដឹងពី​មូល​ហេតុ​ច្បាស់​លាស់ ។ ករណី​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈានចូល​​ថ្ងៃទី​៧ ឧសភា ​២០១២ នៅ​ឃុំ​ស្វាយ​ស ស្រុក​​ក្រគរ ​ខេត្តពោធិ៍​សាត់ ។
​ប៉ូលិស​ស្រុ​ក​ក្រគរ​ឱ្យ​ដឹងថា ​បុរ​សដែល​​ធ្វើ​អត្ត​ឃាត​​នេះ​ឈ្មោះ
​ប៉ាង ​លាភ ភេទប្រុស ​អាយុ​​៣៩​ឆ្នាំ ​មាន​ប្រពន្ធ​និង​កូន​​៣​នាក់​រស់​នៅភូមិ-ឃុំ​កើតហេតុ​ខាងលើ ។ ​ជនរងគ្រោះ​​បាន​ចង.ក​នឹង​ក្រមា​ក្រោម​ផ្ទះ​កម្ពស់​ជាងមួយ​ម៉ែត្រ​បណ្តាល​ ឱ្យ​ស្លាប់​ ។ មន្ត្រី​ប៉ូលិស​​បន្ត​ថា ​បើ​តាម​ចម្លើយ​​ពី​ប្រពន្ធ​និយាយថា ​ខ្លួន​​ និង​ប្តី​​ពុំ​មានរឿង​ឈ្លោះ​ប្រកែក​​អ្វី​នឹងគ្នាទេ ហើយ​​ក៏ពុំបាន​ដឹង​រឿង​របស់​ប្តីតូច​ចិត្ត​ជាមួយ​អ្នក​ណា​ដែរ ។

Comments system

Disqus Shortname