Friday, May 11, 2012

ស្លាប់មនុស្ស ទាំងអស់នៅក្នុង ហេតុការណ៍ ធ្លាក់យន្ដហោះ នៅឥណ្ឌូនេស៊ី

ស៊ីហ្សេរ៉ុកៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅរាត្រី ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១២ ថា អ្នកនៅលើយន្ដហោះរស្ស៊ី ទាំងអស់ស្លាប់គ្មានសល់ម្នាក់ ។
អ្នកដំណើរនៅលើយន្ដហោះរស្ស៊ី ដែលបានធ្លាក់នៅតំបន់ភ្នំ ក្នុងប្រទេសឥណ្ឌូនេស៊ី បានស្លាប់ទាំងអស់ ខណៈដែល យន្ដហោះបន្ទាបខ្លួនបុកនឹងជម្រាលភ្នំ ។
គួរបញ្ជាក់ថា អ្នកដំណើរនៅលើយន្ដហោះរុស្ស៊ីមានចំនួន៤៦នាក់ រួមទាំងនាវឹកបានបាត់បង់ជីវិតអស់ គ្មានសល់ ក្រោយពីក្រុមជួយសង្គ្រោះបានរកឃើញកន្លែងយន្ដហោះធ្លាក់ នៅតំបន់ភ្នំ សាឡាក់ ស្ថិតនៅក្នុងទីក្រុង ប៊ូហ្គ័រ ភាគខាងត្បូង ទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី ។

ទីភ្នាក់ងារសង្គ្រោះអ្នករងគ្រោះបានបញ្ជាក់ថា ”យើងបានចូលដល់កន្លែងកើតហេតុ ហើយអ្នកដែលនៅលើយន្ដ ហោះបានស្លាប់ទាំងអស់គ្មាននរណាម្នាក់នៅរស់ឡើយ ” ។
ប្រភពព័ត៌មាននានាបានចុះផ្សាយថា យន្ដហោះដឹកអ្នកដំណើររបស់រស្ស៊ីឈ្មោះ Superjet 100 បានបាត់ចេញពី ប្រព័ន្ធរ៉ាដាកាលពីរសៀលថ្ងៃពុធ ហើយទើបរកឃើញ និងដឹងថាយន្ដហោះនោះធ្លាក់នៅក្នុងតំបន់ភ្នំ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ។
www.dap-news.comប្រភពព័ត៌មានដំបូងក៏បានឱ្យដឹងថា យន្ដហោះខាងលើបានចាកចេញពីអាកាសយានដ្ឋានហ្សាកាតា មិនបានប៉ុន្មាន នាទីផងក៏បាត់ពីប្រព័ន្ធរ៉ាដាតែម្ដង ៕

Comments system

Disqus Shortname