អាជ្ញាធរចិន
ហាមដាច់ខាតមិនអនុញ្ញាតឱ្យគូស្នេហ៍រួមមេត្រីនៅក្នុងកន្ត្រកយោង
ឡើយ ។ នេះបើយោងតាមប្រភពពីគេហទំព័រឆាយណាដេលី ចេញផ្សាយថ្ងៃទី៦
ឧសភា ឆ្នាំ ២០១២ ។
ប្រភពបន្តថា សេចក្តីប្រកាសនេះធ្វើឡើង
បន្ទាប់ពីគូស្នេហ៍វ័យក្មេងមួយគូ
ត្រូវបានគេប្រទះឃើញកំពុងរួមរ័កគ្នានៅក្នុងកន្ត្រកយោងមួយ
នៅតំបន់ទេសចរណ៍ Yaoshan Mountain ដែលជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល
និងគួរឱ្យទាក់ទាញមួយ ស្ថិតនៅខេត្ត Henan ប្រទេសចិន ។
ដោយឡែក ការជិះកន្ត្រកយោងនៅតំបន់ទេសចរណ៍នេះ
គឺជាសេវាកម្មមួយដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាភ្ញៀវ
ទេសចរដែលមកកម្សាន្ត ។
ដូច្នេះដើម្បីរក្សានូវសុវត្ថិភាពអាយុជីវិតរបស់ពួកគេ
ក៏ដូចជារក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ
អាជ្ញាធរបានដាក់ស្លាកសញ្ញាមួយដោយព្រមានថា «
គូស្នេហ៍ទេសចរវ័យក្មេងទាំងឡាយ
មិនត្រូវបង្កាត់ភ្លើងស្នេហ៍ក្តៅរោលរាលរួមមេត្រីក្នុងកន្ត្រកយោង
ជាដាច់ខាត » ។ ការប្រព្រឹត្តទង្វើមិនគប្បីនេះ
អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត
ពេលកំពុងធ្វើដំណើរក្នុងលំហអាកាសដែលមានកម្ពស់ខ្ពស់បែបនេះ ។
ជាពិសេស បង្កឱ្យបរិយាកាសនៅតំបន់ទេសចរណ៍ Yaoshan Mountain
នេះក្លាយជាតំបន់អនាធិបតេយ្យ និងអាប់ឱនដល់កិត្តិយសប្រទេសជាតិ ៕