បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ
ខេត្តបន្ទាយមានជ័យឃាត់ខ្លួនពីបទប្រើល្បិចឆបោក
កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៧ ខែឧសភា
ឆ្នាំ២០១២ត្រង់ចំណុចក្បាលស្ពានសែសិន ស្ថិតនៅភូមិសែសិន សង្កាត់ព្រះពន្លា
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈធ្វើដំណើរតាមរថយន្តក្រុង(សូរិយា)
ដល់ក្បាលស្ពានសែសិន។
លោក ម៉ែន ភីរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបន្ទុកយុត្តិធម៌បានឱ្យដឹងថា៖ នៅវេលាម៉ោង១៣និង១០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ លោកឧត្ដមសេនីយទោ រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលបណ្តឹងពីម្ដាយជនរងគ្រោះតាមទូរស័ព្ទថា គាត់បាត់កូនស្រី ដោយសង្ស័យថាមានបុរសម្នាក់ប្រើល្បិចល្បួងយកមកខេត្តបន្ទាយមានជ័យ ទើបបញ្ជាកងកម្លាំងឃាត់ស្ទាក់ស្រាវជ្រាវរកជនសង្ស័យរហូតឈាន ដល់រកឃើញនារីម្នាក់ឈ្មោះ អុន សុភួង អាយុ៣៩ឆ្នាំ រស់នៅភូមិទួលត្នោត ឃុំគគី ស្រុកគៀនស្វាយ ខេត្តកណ្ដាល ត្រូវបានបុរសម្នាក់ឈ្មោះ អ៊ុន សុភា អាយុ៤៩ឆ្នាំ រស់នៅភូមិស្វាយដង្គំ ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ល្បួងនាំមក។ លោក ម៉ែន ភីរម្យ បន្តឱ្យដឹងទៀត៖ តាមការសារភាពពីឈ្មោះ អ៊ុន សុភា បញ្ជាក់ថាខ្លួនបានក្លែងបន្លំជាអនិកជនមកពីសហរដ្ឋអាមេ រិក ដោយប្រើឈ្មោះ ហាក់ ទៀងឡុង ដើម្បីរៀបការជាមួយ ឈ្មោះ អុន សុភួង ដោយធានាយកក្រុមគ្រួសាររបស់នាងទាំងអស់ទៅរស់នៅសហរដ្ឋអាមេរិក។ ហើយប្រើល្បិចឱ្យនាង និងក្រុមគ្រួសារប្រមែប្រមូលប្រាក់និងសម្ភារៈក្នុងផ្ទះលក់ឱ្យជនកំហូចបានប្រមាណ ៣ម៉ឺនដុល្លារ។ ក្រោយពីបានប្រាក់គ្រប់ចំនួន ឈ្មោះ អ៊ុន សុភា ហៅហាក់ ទៀងឡុង បានប្រើល្បិចលួងលោមនឹងឆបោក នាំទាំងនារីរងគ្រោះដែលជាកូនស្រីរបស់ស្រ្តីដើមបណ្ដឹងមកជា មួយដើម្បីរកផលប្រយោជន៍។ បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កសាងសុំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។ លោកឧត្ដមសេនីយទោ រ័ត្ន ស៊្រាង សំណូមពរដល់បងប្អូន ដែលមានបំណងចងទៅរស់នៅសហរដ្ឋអាមេរិកត្រូវមានការប្រុងប្រយ័ត្ន ចំពោះកលល្បិចជនខិលខូច ក្រែងមានការចាញ់ការបោកបញ្ឆោតដូចជនរងគ្រោះខាងលើ៕