Sunday, May 20, 2012

ស៊ុក សុភា លុបគម្រោង ភ្ជាប់ពាក្យ​ តែត្រៀមពិធីរៀបការ

www.dap-news.comភ្នំពេញៈ បន្ទាប់ពីតារាសម្តែង រូបស្រស់សង្ហារ និងជាថៅកែភោជនីយដ្ឋាន ស៊ុក សុភា ចំការដូង លោក ស៊ុក សុភា បានចេញមុខប្រកាសថា ខ្លួនកំពុងតែត្រៀមរៀបចំ ពិធីភ្ជាប់ពាក្យ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ តែការប្រកាសមិនទាន់បានប៉ុន្មានផង អនាគតគូដណ្តឹងរបស់លោក នាង ហ្សារីណា បែរជាបង្ហោះនៅក្នុង គេហទំព័រ Facebook របស់នាងថា គម្រោងភ្ជាប់ពាក្យ ត្រូវបានលុបចោល តែកំពុងតែត្រៀមពិធីរៀបចំមង្គលការជំនួសវិញ។
បន្ទាប់ពី ស៊ុក សុភា បានចេញមុខប្រកាស ដោយចំហរថា ពេលនេះ លោកកំពុងតែ ត្រៀមរៀបចំពិធីភ្ជាប់ជាមួយ អនាគតគូដណ្តឹង ជាអាណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី គឺ ស្រីស្រស់សោភា ហ្សារីណា ដែលទើបតែមានបានកូនស្រី ដ៏ស្រស់ស្អាតមួយឈ្មោះថា ស៊ូហ្សាណា ស៊ុក ជាចំណងដៃស្នេហា របស់ពួកគេនោះ តែថ្មីៗនេះបានធ្វើឲ្យមហាជនជាច្រើន ដែលកំពុងតែត្រៀមអបអរសាទរ ថ្ងៃល្អរបស់ពួកគេទាំងពីរ មានការងឿងឆ្ងល់ថា ហេតុអីបានជាពួកគេ លុបចោលគម្រោងនេះ តែបែរជាប្រកាសថា ត្រៀមរៀបចំពិធីមង្គលការជំនួសទៅវិញ ។
ទន្ទឹមនឹងមានការងឿងឆ្ងល់នេះដែរ ក៏មាន Friend ជាច្រើនបាន Comment គាំទ្រទៅការលុបចោលគម្រោងភ្ជាប់ពាក្យ របស់នាងនឹង នៅតែមានការគាំទ្រ និងទន្ទឹងរង់ចាំមើលថ្ងៃរៀប អាពាហ៍ពិពាហ៍របស់ពួកគេយ៉ាងអន្ទះសារ។
ជុំវិញចម្ងល់ទាំងអស់នេះដែរ អនាគតភរិយារបស់ លោក ស៊ុក សុភា បានឆ្លើយនៅក្នុង Comment ថា ”មូលហេតុដែលពួកខ្ញុំទាំងពីរ សម្រេចលុបចោល គម្រោងនេះ គឺដោយសារតែមិនចង់ រៀបចំពិធីពីរដង និងអញ្ជើញភ្ញៀវពីរដងទេ គឺចង់ធ្វើពិធីភ្ជាប់ពាក្យ និងពិធីរៀបមង្គលការក្នុងថ្ងៃតែមួយតែម្តង ហើយចំពោះបញ្ហា កំណត់ថ្ងៃរៀបការ គឺពួកខ្ញុំមិនទាន់បានគិតថា ថ្ងៃណានៅឡើយទេ តែនៅពេលដែលកំណត់រួចហើយ ខ្ញុំនឹងប្រកាសជាសាធារណៈ ប្រាប់ដល់បងប្អូនក៏ដូចជាមិត្តភក្តិ របស់នាងទាំងអស់គ្នា” ។
ទោះបីជាយ៉ាងណា ឆ្លងតាមរយៈការស្វែងយល់ចិត្តគ្នា រហូតឈានដល់ បានកូនមួយនេះ ស៊ុក សុភា បានអះអាងពីភាពជឿជាក់ មួយរយភាពរយ ទៅលើគូនេហ៍របស់ លោក ថា ពិតជាអាចចាប់ដៃគ្នា សាងអនាគតដ៏ត្រចះត្រចង់បាន ប៉ុន្តែជាធម្មតាទេ សម្រាប់សុភមង្គល ក្នុងក្រុមគ្រួសារ យើងមិនអាចមើលឃើញ ពីពេលវេលាខាងមុខ ថាយ៉ាងណានោះទេ ។
ស៊ុក សុភា បានលើកជាឧទាហរណ៍ថា “មានក្រុមគ្រួសារខ្លះ មានកូន៣ទៅ៤នាក់ ហើយ ក៏នៅមានការបែកបាក់ ការលែងលះ នៅក្នុងជីវិតមនុស្សតែងតែមាន ប៉ុន្តែសម្រាប់ខ្ញុំ ទោះជាយ៉ាងម៉េចក៏ដោយ ខ្ញុំនឹងព្យាយាម មិនឲ្យពេលវេលាបែបនេះកើតឡើង ចំពោះខ្ញុំទាំងពីរនាក់” ។
ចំណែកបុរសសង្ហារ ដែលសម្បូររោមដើមទ្រូង លោក ស៊ុក សុភា មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចទាក់ទង ដើម្បីឲ្យលោកបកស្រាយ ទាក់ទងនិងបញ្ហានេះបានទេ ដោយសារតែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។
គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ លោក ស៊ុក សុភា បានចេញមុខប្រកាស ជាសាធារណៈថា លោកនឹងត្រៀមរៀបចំពិធីភ្ជាប់ពាក្យ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ជាមួយនឹងគម្រោងរៀបអាពាហ៍ពិពាហ៍ ក្នុងឆ្នាំនេះដូចគ្នា ជាមួយនារីរូបស្រស់ ហ្សារីណា តែមិនទាន់ទាំងបានមួយអាទិត្យផង គម្រោងនេះ ក៏ត្រូវបានលុបចោល ហើយត្រៀមពិធីរៀបការជំនួសទៅវិញ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname