រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដេស
ពណ៌ខ្មៅមួយគ្រឿង បានជ្រុលទៅបុកគូទរថយន្តកាមរីគូទហើម
ពណ៌ស្ករមួយគ្រឿង ដែលបើកបរដោយជនជាតិកូរេ៉
ខណៈពេលរថយន្តឈប់បន្តកន្ទុយគ្នានៅភ្លើងស្តុបក្បែរសណ្ឋាគារអាំង
ទែរកុងទីណង់តាល់
បណ្តាលឱ្យបុរសវ័យចំណាស់ជនជាតិកូរ៉េម្នាក់ជិះក្នុងរថយន្តរង
របួសថ្លោះចង្កេះ ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ឧសភា
នៅលើមហាវិថីម៉ៅសេទុង កែងផ្លូវលេខ២០៥ ក្នុងសង្កាត់ទំនប់ទឹក
ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា
រថយន្តកាមរីគូទហើម ពណ៌ស្ករ ជិះគ្នា៤នាក់ ជាជនជាតិកូរ៉េ
បើកតាមមហាវិថីម៉ៅសេទុង
ពីជើងទៅត្បូងក្នុងទិសដៅស្របគ្នានឹងរថយន្តមែរសឺដេស ពណ៌ខ្មៅ
ខណៈមកដល់ភ្លើងស្តុបមេឃងងឹតរកកល់ធ្លាក់ភ្លៀង
ទើបធ្វើឱ្យអ្នកដំណើរតាមដងផ្លូវប្រញាប់ប្រញាល់គ្រប់គ្នា។
ចំណែករថយន្តកាមរីបានបើកទៅឈប់បន្តពីក្រោយរថយន្តពីរគ្រឿងទៀត
ដែលឈប់នៅពីខាងមុខដោយជាន់ហ្វ្រាំងឈប់រង់ចាំភ្លើងស្តុបធ្វើឱ្យ
រថយន្តមែរសឺដេស
ដែលបើកលឿនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្តកាមរី
បណ្តាលឱ្យបុរសម្នាក់វ័យចំណាស់ជាងគេជិះក្នុងរថយន្តជាជនជាតិ
កូរ៉េថ្លោះចង្កេះ ។ ចំណែករថយន្តមែរសឺដេសស្រុញខាងមុខ
រីឯរថយន្តកាមរីក្រពឹតកាងក្រោយ និងរលាត់ថ្នាំ ។
ក្រោយពេលកើតហេតុ
ជនរងគ្រោះបានទៅព្យាបាលនៅមន្ទីរពេទ្យ
ហើយភាគីទាំងពីររង់ចាំអ្នកបកប្រែមកដល់ទើបនិយាយចរចាគ្នាដោយ
មិនប្តឹងផ្តល់សមត្ថកិច្ចទេ
ហើយម្ចាស់រថយន្តកាមរីបានឱ្យម្ចាស់រថយន្តមែរសឺដេសយករថយន្ត
របស់ខ្លួនទៅជួសជុលឡើងវិញ ៕