យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា
នៅមុនពេលកើតហេតុ គេឃើញរថយន្ត លុច្សស៊ីស RX-300 ពណ៌ស្លែ ពាក់ស្លាក់លេខ
ភ្នំពេញ 2S-9688
បើកបរដោយបុរសជនជាតិចិន ក្នុងទិសដៅពី ត្បូងទៅជើង
តាមបណ្តោយផ្លូវម៉ៅសេទុង លុះដល់ចំណុចកើតហេតុគេមិនដឹងថា មូលហេតុអ្វីនោះទេ
បានជាបុរសរូបជ្រុលចង្កូតទៅបុករបាំងចែកទ្រូងផ្លូវទាំងកម្រោលតែម្តង។
បន្ទាប់ពីបើករថយន្តបុករបាំងចែកទ្រូងផ្លូវហើយ បុរសជនជាតិចិន បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ទុករថយន្តចតយ៉ាងច្រងាងៗនៅលើទ្រូងផ្លូវ៕