Monday, May 21, 2012

រថយន្ត​​​ស្ព័រទំនើប អាច​បើក​បរ​បាន​ទាំង​នៅ​លើ​គោក និង​នៅ​ក្នុង​ទឹក

សារ​ព័ត៌មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ​ផ្សាយ​ថា ​លោក​ម៉ាក​ វីត អ្នក​បង្កើត​រថយន្ត​ស្ព័រ​​​ដ៏​ស្រស់​ស្អាត «​ស៊ី​ឡៃ​អន​» ​ប្រកាស​លក់​សមិទ្ធ​ផល​ពី​ការ​ចេញ​ម៉ូដ​ និង​ផលិត​​ដោយ​រូប​លោក​ផ្ទាល់​ ក្នុង​តម្លៃ​២៥៩.៥៩៩​ដុល្លារ ​។ ​រថយន្ត​នោះ មិន​ត្រឹម​តែ​​​អាច​បើក​លើ​ដង​ផ្លូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បើក​នៅ​លើ​ផ្ទៃ​ទឹក​បាន​ផង​ដែរ ។
រថយន្ត​​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ក្នុង​​ចំណោម​២៥​ គ្រឿង​អាច​បើក​បាន​លឿន​បំផុត​ ចាប់​ផ្តើម​សាង​សង់​តាំង​ពី​ឆ្នាំ​២០០៦ ឬ​រយៈ​ពេល​៦​ឆ្នាំមុន ដោយ​កែច្នៃ​ពី​ម៉ាស៊ីន​ម៉ាក​«​ម៉ា​ស្តា​១៧៤HP» មាន​ល្បឿន​នៅ​ដង​ផ្លូវ​ប្រហែល​១៨៧​គីឡូ​ម៉ែត្រ ក្នុង​មួយ​ម៉ោង ។
ប្រសិន​បើ​ម្ចាស់​​​កែ​ច្នៃ​គ្រឿង​យន្ត​បន្ត​អាច​បង្កើន​​ល្បឿន​បាន​ដល់​២៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ៕

Comments system

Disqus Shortname