ស៊ីរី៖ កាល​ពី​ថ្ងៃ​សុក្រ​ ក្រុម​បាតុករ​ស៊ីរី​បាន​ធ្វើការ​ប្រជុំ​មហាជន​ប្រឆាំង​នឹង​រដ្ឋាភិបាលនៅ​ពេល ​ដែល​ពួក​សកម្មជន​បាន​បន្ទោស​កង​កម្លាំង​សន្តិសុខ​ចំពោះ​ការ​ស្លាប់​នៃ​ មនុស្ស​យ៉ាង​តិច​ណាស់​៩​នាក់​នៅ​ក្នុង​ការ​វាយប្រហារ​ដែល​នៅ​តែ​បន្ត​ធ្វើ​ ឱ្យ​រង្គោះ​រង្គើ​ដល់​កិច្ច​ឈប់​បាញ់​គ្នា​មួយ​ដែល​មិន​​មាំទាំ។​
នៅ​ពេល​ដែល​ពិធី​សូត្រធ៌ម​បាន​ចប់​កាល​ពិ​ថ្ងៃ​សុក្រ​ក្នុង​ប្រទេស​ស៊ីរី ​ ក្រុម​បាតុករ​បាន​នាំ​គ្នា​ដើរ​តាម​ផ្លូវ​ក្នុង​ក្រុង​ធំៗ​ដោយ​មាន​រួម​ បញ្ចូល​ក្រុង​ដាម៉ាស់​និង​ក្រុង អាឡេផូ​(Aleppo)​ អំពាវនាវ​ឱ្យ​ប្រធានាធិបតី​ បាសាទ អាល​អាសាទ (Bashar al-Assad)​ចុះចេញ​ ពី​តំណែង​។​ពួក​សកម្មជន​ស៊ីរី​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​បួន​ នាក់​បាន​ត្រូវ​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​បាតុកម្ម​នា​ ផ្នែក​ផ្សេងៗ​របស់​ប្រទេស។

ស.រ.អ៖ យាន​អវកាស​ពាណិជ្ជកម្ម​ SpaceX Dragon ​បាន​ចូល​ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ក្លាយ​ទៅ​ជា​យាន​អវកាស​ ឯកជនទី​មួយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្ថានីយ៍​អវកាស​អន្តរជាតិ​។នេះ​ជា​ លើក​ដំបូង​ហើយ​ដែល​ក្រុម​ហ៊ុន​ឯកជន​មួយ​​បាន​បង្ហោះ​យាន​អវកាស​មួយ​ទៅ​កាន់​ ស្ថានីយ៍​អវកាស​ដោយ​ចាប់​ផ្តើម​ដំណាក់​ការ​ថ្មី​មូយ​​នៅ​ក្នុង​កម្មវិធី​ អវកាស​របស់​ស.រ.អ.​នៅ​ក្រោយ​ប្រទេស​អាមេរិក​បាន​ឈប់​ប្រើប្រាស់​កង​យាន​ អវកាស​ចម្លង​របស់​ផង​ខ្លួន​កាល​ពី​ឆ្នាំ​ទៅ​មិញ។​
អេហ្ស៊ីប៖ ការ​រាប់​សន្លឹក​ឆ្នោត​ដំបូង​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដោយ​សេរី​លើក​ទី ​មួយ​នៃ​ប្រទេស​អេហ្ស៊ីប​បង្ហាញ​ថា​លោក​ មូហាម៉ាត មួស៊ី (Mohammed Morsi) ​នៃ​ក្រុម​​ ប្រាដឺហូត (Brotherhood) នាំ​មុខ​គេ​ហើយ​លោក​ អាមេត សាហ្វីក (Ahmed Shafiq) ​អតីត​នាយក​រដ្ឋមន្ត្រី​និង​ជា​អ្នក​មិន​យក​សាសនា​ជា​ធំ​មាន​សន្លឹក​ឆ្នោត​ គាំទ្រ​ច្រើន​បំផុត​ទី​ពីរ។​ការ​បោះឆ្នោត​ជា​ថ្មីដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ ថ្ងៃ​ទី​១៦​និង​១៧ខែ​មិថុនានឹង​ផ្តល់​ឱ្យ​ប្រជារាស្ត្រ​អេហ្ស៊ីប​នូវ​ជម្រើស ​មួយ​រវាង​បេក្ខជន​ដែល​មក​ពី​មាគារ​នយោបាយ​ផ្សេង​គ្នា។
អាហ្វហ្កានិស្ថាន ៖លោក​ប្រធានាធិបតី​បារាំង​ ប្រាំងកូ ហូឡែន (Francois Hollande)​បាន​មាន​ប្រសាសន៍​ថា​លោក​គ្រោង​នឹង​ដក​ទាហាន​ប្រយុទ្ធ​ទាំង​អស់​ ២ពាន់​នាក់​របស់​ប្រទេស​លោក​ចេញ​ពី​ប្រទេស​អាហ្វហ្កានិស្ថាន​មិន​ឱ្យ​ហួស​ពី ​ដំណាច់​ឆ្នាំ​នេះ​ទេ​ ក៏​ប៉ុន្តែ​ថា​ប្រទេស​បារាំង​នឹង​បន្ត​គាំទ្រ​ប្រទេស​នេះ​ដែល​ដាច់ដាច​ ដោយសារ​សង្គ្រាម​ត​ទៅ​ទៀត។
​ប៉ាគិស្ថាន៖ ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ទ្បាន​ ក្រុង​មួយ​គ្រឿង​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ប៉ាគិស្ថាន​​កាល​ពីថ្ងៃ​ សុក្រ​ បណ្តាល​ឱ្យ​មនុស្ស​៧នាក់​ស្លាប់។
​ពួក​ប៉ូលីស​បាន​និយាយ​ថា​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ត្រូវ​របួស​នៅ​ ក្នុង​ការ​វាយ​ប្រហារ​នេះ​ដែល​បាន​កើត​មាន​ទ្បើង​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ ស្រុក​ដាច់​ស្រយាល​
ខាហ្ស៊ី អាមេត (Kazi Ahmed) ​នៃ​ខែត្រ​ ស៊ីន (Sindh) ។​ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ទ្បាន​ bus​ មួយ​គ្រឿង​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ប៉ាគិស្ថាន​​កាល​ពីថ្ងៃ​សុក្រ​ បណ្តាល​ឱ្យ​មនុស្ស​៧នាក់​ស្លាប់។
ចិន៖ កាល​ពី​ថ្ងៃ​សុក្រ​ ប្រទេស​ចិន​បាន​ដាក់​ពាក្យ​តវ៉ា​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ដើម្បី​ ប្រឆាំង​នឹង​ការ​ដក​ពន្ធដារ​របស់​ស.រ.អ.​លើ​ទំនិញ​ចិន​ដែល​រដ្ឋាភិបាល​ក្រុង
វ៉ាស៊ីតោន​ចាត់​ទុក​ថា​បាន​ទទួល​ការ​ផ្តល់​ប្រាក់​ជំនួយ​មិន​ យុត្តិធ៌ម។ជម្លោះ​នេះ​មាន​ទាក់​ទិន​នឹង​ផលិតកម្ម​២២​មុខ​ដែល​មាន​រួម​បញ្ចូល ​ដែក​ថែប​និង​ថ្មពិលព្រះ​អាទិត្យ​ដែល​មាន​តម្លៃ​នាំ​ចេញ​ប្រចាំ​ឆ្នាំ​ទៅ​ កាន់​ស.រ.អ.​ចំនួន​៧​ពាន់​៣រយ​លាន​ដុល្លារ។
ទួរគី៖ពួក​ជន​ដែល​ជាប់​សង្ស័​យ​ថា​ជាអ្នក​វាយ​ប្រហារ​អត្តឃាត​បានបំផ្ទុះ ​គ្រាប់​បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​នៅ​ជិត​ស្ថានីយ៍​ប៉ូលីស​មួយ​កន្លែង​ ក្នុង​ផ្នែក​កណ្តាល​នៃ​ប្រទេស​ទួរគី​បណ្តាល​ឱ្យ​ប៉ូលីស​ម្នាក់​ស្លាប់​និង​ បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ជិត​២០​នាក់​ត្រូវ​របួស។
ក្រិក៖ នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ​នៃ​ប្រទេស​ក្រិក​បាន​និយាយ​ថា​ពួក​ប្រទេស​ជិត​ ខាង​ក្នុង​ទ្វីប​​អឺរ៉ុបចង់​ឱ្យ​ប្រទេស​ក្រិក​ឋិត​នៅ​ក្នុង​តំបន់​ ប្រើប្រាស់​ប្រាក់​អឺរ៉ូ​ត​ទៅ​ទៀត​ ក៏​ប៉ុន្តែ​ថា​រដ្ឋាភិបាល​ក្រុង​ អាតែន ​ត្រូវ​តែ​ធ្វើ​តាម​ផែនការ​ចំណាយ​ត្បិតត្បៀត​ដែល​ខ្លួន​បាន​យល់​ព្រម​ជា​ ថ្នូរ​នឹង​ការ​ផ្តល់​ប្រាក់​ជំនួយ​សង្គ្រោះ​ថ្មីៗ​ដែល​មាន​ទឹក​ប្រាក់​រាប់​ ពាន់​លាន​ដុល្លារ។