Tuesday, May 15, 2012

បុរស​ជប៉ុន​បង្កើត​ឯ​តទគ្គ​កម្ម​ក្នុង​សៀវ​ភៅ​«​គីន​ណេស​ប៊ុក​»​រត់​ដូច​សត្វ​ស្វា

ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាលពី​ថ្ងៃទី​ ១៤ ឧសភា​ ​ផ្សាយ​​ថា​ ​លោក​ភេន​នីស៊ី​​ អ៊ីតូ​ ជន​ជាតិ​ជប៉ុន​អាយុ​២៩​ឆ្នាំ​ អាច​បង្កើត​ឯត​ទគ្គកម្ម​ចម្លែក​នៅ​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​ប្រវត្តិ​ សាស្ត្រ​«​គីន​ណេស​ប៊ុក​»​ពីការ​រត់​បាន​ដូច​«ស្វា​» ។
គេអាច​រត់​លឿន​ដូច​ស្វា​តាមរយៈ​ការ​ហ្វឹក​ហាត់​រត់​ដូ ​ច​ស្វា​តាំង​ពី​អាយុ​៨​ឆ្នាំ​កន្លះ​​នៅ​ក្នុង​ភូមិ​របស់​គេ​ និងបាន​វិវឌ្ឍន៍ទៅ​រក​ការរត់​លឿន​​​នៅ​ពេល​អាយុ​១៦​ឆ្នាំ​ ​ដោយបច្ចុប្បន្ន​នៅ​តែ​មាន​អត្ត​ចរិត​ចូលចិត្ត​រត់​ដូចស្វា​​ដដែល​ ។ ​
ប្រភព​បញ្ជាក់​ថា​ បច្ចុប្បន្ន​លោកអីុ​តូ​ នៅមិន​ទាន់​មាន​ការ​ងារ​ធ្វើ​ និងត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​ការ​សម្តែង​អាការៈ​រត​់​ដូចសត្វ​ស្វា​ ជាការ​ងារ​ពិសេស​ រួម​ទាំង​ស៊ី​ឈ្នួល​​បង្រៀន​ដល់​​មនុស្ស​ដែល​ចង់​ចេះ​រត់​ដូ​ច​ស្វា​ ។ ​​លោក​អីុ​តូ​​សង្ឃឹម​ថា​ ការរត់​ដូច​ស្វា​​របស់​គេ​នឹងក្លាយ​ជាកីឡា​ដ៏​ពិសេស​មួយ​ក្នុង​ពេល​អនាគត​​​ ​៕

Comments system

Disqus Shortname