ខេត្តប៉ៃលិន ៖ បុរសម្នាក់សន្លប់បាត់ស្មារតី
ខណៈរូបគាត់ត្រឡប់មកពីសាខោអាវដែលហាលយកទៅទុកក្នុងខ្ទម
ចាំចម្ការក្រោមដើមឈើធំមួយ ពេលមេឃកំពុងមានភ្លៀងរលឹមស្រិចៗ
ដោយត្រូវរន្ទះបាញ់រលាកទ្រូងខ្លោចដូចគេដុត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ
ទី៩ ឧសភា ២០១២
នៅក្នុងចម្ការដំឡូងមីរបស់ថៅកែម្នាក់ក្នុងភូមិទំនប់
ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ជនរងគ្រោះឈ្មោះសៀវ គា អាយុ៥១ឆ្នាំ ជាកម្មករ
មានស្រុកកំណើតនៅភូមិអង្គជា ឃុំជ្រនៀង ស្រុកបារាយណ៍
ខេត្តកំពង់ធំ
សព្វថ្ងៃធ្វើជាកម្មករចាំចម្ការដំឡូងមីនៅកន្លែងកើតហេតុ
។ឈ្មោះឈិន ឈន ភេទស្រី អាយុ២៦ឆ្នាំ ជាកូនស្រីនិយាយថា
ពួកគេចេញពីស្រុកកំណើតទាំងគ្រួសារ
មករស់នៅខេត្តប៉ៃលិនជិតមួយឆ្នាំហើយ
ធ្វើជាកម្មករចាំចម្ការដំឡូងមីឱ្យថៅកែឈ្មោះម៉ៅ ។
វេលាម៉ោង៣និង៣០នាទីរសៀល មានភ្លៀងធ្លាក់យ៉ាងខ្លាំង ។
ដូច្នេះឪពុករបស់នាងរត់ទៅសាខោអាវរបស់
កូនៗ និងខោអាវរបស់គាត់ ដែលដាក់ហាលយកទៅទុកនៅក្នុងរោង ។
ពេលនោះឪពុករបស់នាងសម្ងំនៅក្នុងរោង
លុះពេលភ្លៀងរាំងជិតដាច់គ្រាប់
ស្រាប់តែនាងឃើញផ្លេកបន្ទោរបញ្ចេញពន្លឺខៀវលាយលឿងខុសប្លែកពី
ធម្មតាចំលើដើមឈើ និងខ្ទមដែលឪពុកនាងកំពុងតែជ្រក
ហើយក៏ឮសូររន្ទះបាញ់ផាំង ។
នាងក្រឡេកមើលទៅឃើញឪពុកដេកដួលផ្កាប់មុខនៅក្នុងរោងចាំ
ចម្ការ ក៏ស្រែកប្រាប់បងប្អូន ។
ពួកនាងនាំគ្នាស្ទុះរត់ទៅលើកផ្ងារមើលឃើញឪពុករងរបួសខ្លោច
ដើមទ្រូងដូចគេដុត និងសន្លប់បាត់ស្មារតី ។
ក្រោយពីរន្ទះបាញ់មួយសន្ទុះអ្នកធ្វើការនៅ
អង្គការដោះមីនចំនួនបីនាក់បានបើករថយន្តទៅមើលជនរងគ្រោះ ។
ពួកគេមិនដឹងធ្វើយ៉ាងណាក៏នាំគ្នារឹតដើមទ្រូងបុរសនោះរហូត
ដល់គាត់មានដង្ហើមដកបន្តិចម្តងៗ
ហើយជួយលើកដាក់លើរថយន្តបញ្ជូនទៅ
សង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្ត ។តាមរបាយការណ៍ពីសាលាខេត្តប៉ៃលិនឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០១២មក រន្ទះបានប្រល័យជីវិតមនុស្ស២នាក់ និងលើកនេះរបួសម្នាក់ទៀត ៕
សង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្ត ។តាមរបាយការណ៍ពីសាលាខេត្តប៉ៃលិនឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០១២មក រន្ទះបានប្រល័យជីវិតមនុស្ស២នាក់ និងលើកនេះរបួសម្នាក់ទៀត ៕