ភ្នំពេញ :
ប្រសិនបើអ្នកឃើញមានម៉ូតូធំៗជាច្រើនគ្រឿងបើកបរឆ្វែលឆ្វាត់
នៅក្នុងរាជធានីភ្នំពេញនៅចុងសប្តាហ៍ ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យនេះ
សូមកុំមានការភ្ញាក់ផ្អើលឲ្យសោះ។
ក្រុមអ្នកជិះម៉ូតូសំឡេងលាន់សូរងូងៗនេះគ្រាន់តែមកចូលរួម
កម្មវិធីតាំងពិព័រណ៍ម៉ូតូធំនៅឯកោះពេជ្រ ដើម្បីជំរុញការ
«បើកបរដោយសុវត្ថិភាព ទើបអាចថែរក្សាជីវិតឲ្យគង់វង្ស»។
កម្មវិធីនេះត្រូវបានផ្តួចផ្តើមធំដោយក្លឹបអ្នកជិះម៉ូតូ កម្ពុជា។
អ្នកនាង ថេ សុខា អ្នករៀបចំកម្មវិធីពិព័រណ៍ម៉ូតូធំនេះឲ្យដឹងថា នៅថ្ងៃនោះនឹងមានម៉ូតូធំៗ រចនាម៉ូដប្លែកៗ ប្រហែលជា២៥០គ្រឿងមកជួបជុំគ្នានៅកោះពេជ្រ។ ម៉ូតូធំខ្លះគឺនៅក្នុងប្រទេសកម្ពុជាស្រាប់ ប៉ុន្តែមួយផ្នែកធំមកពីបរទេសមានប្រទេសវៀតណាម ប្រទេសថៃ និង ប្រទេសម៉ាឡេស៊ី។
អ្នករៀបចំកម្មវិធីវ័យ២៤ឆ្នាំ រូបនេះថ្លែងថា៖ «យើងចង់ជំរុញឲ្យអ្នកបើកបរត្រូវតែប្រុងប្រយ័ត្នអំពី សុវត្ថិភាពរបស់ខ្លួន។ តើត្រូវធ្វើយ៉ាងណាដើម្បីបើកបរឲ្យមានសុវត្ថិភាព នោះគឺពួកគេត្រូវតែពាក់មួកសុវត្ថិភាព និងកុំបើកបរហួសល្បឿនកំណត់»។
កម្មវិធីតាំងពិព័រណ៍ម៉ូតូធំនៅកោះពេជ្រដែលមានរយ:ពេលពីរថ្ងៃ នេះ នឹងធ្វើនៅកណ្តាលវាលតែម្តង គឺចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១១យប់ ដោយមានអមនូវកម្មវិធីប្លែកៗ ដូចជាការប្រកួតជិះម៉ូតូយឺត ការជិះម៉ូតូបែបបត់បែនហក់លោត ការប្រកួតលាងម៉ូតូ ឬ ការបរិភោគហែមបឺកហ្គឺប្រណាំងគ្នាជាដើម។ សាធារណជនអាចចូលរួមទស្សនាដោយសេរី។
ទន្ទឹមនឹងការផ្សព្វផ្សាយអំពីសុវត្ថិភាពទេសចរណ៍នេះដែរ អ្នកនាង សុខា រំពឹងថាកម្មវិធីពិព័រណ៍ម៉ូតូធំនេះនឹងចូលរួមមួយផ្នែកលើកស្ទួយ វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ពីព្រោះកម្មវិធីនេះបានទាក់ទាញភ្ញៀវបរទេសជាច្រើនធ្វើដំណើរមក កាន់ស្រុកខ្មែរតាមច្រកព្រំដែននានា ដើម្បីមកចូលរួមសប្បាយទាំងអស់គ្នា។
អ្នកនាង សុខា ថ្លែងថា៖ «ម្យ៉ាងកម្មវិធីពិព័រណ៍ម៉ូតូធំនេះនឹងជំរុញឲ្យមានទេសចរណ៍ជា លក្ខណ: ម៉ូតូចូលមកប្រទេសកម្ពុជា។ អ្នកជិះម៉ូតូធំៗនឹងជិះម៉ូតូរបស់ខ្លួនពីប្រទេសថៃ ម៉ាឡេស៊ី និង វៀតណាមឆ្លងកាត់តាមព្រំដែនចូលមកស្រុកយើង»។ នាងថា៖ «នៅឆ្នាំក្រោយៗទៀត យើងនឹងរៀបចំកម្មវិធីឲ្យធំៗ ពេលនោះអ្នកដែលបានមកចូលរួមនៅលើកនេះនឹងដឹងអំពីកម្មវិធីរបស់ យើង ដូច្នេះចំនួនអ្នកចូលរួមនឹងកាន់តែកើនឡើងច្រើនមកពីបរទេសមិន ខាន»។
កន្លងមក ប្រជាជនខ្មែរមួយចំនួនតែងតែមានការថ្នាំងថ្នាក់ចិត្តចំពោះម៉ូតូ ធំៗ ពីព្រោះអ្នកបើកបរម៉ូតូធំៗទាំងនោះតែងតែបើកបរលឿនៗដែលធ្វើឲ្យ អ្នកបើកបរផ្សេងទៀតស្ទើរលស់ព្រលឹង ហើយសំឡេងរបស់វាក៏លាន់ឮខ្លាំងគួររំខានផងដែរ។ ប៉ុន្តែអ្នកនាងសុខា ចង់ឲ្យប្រជាជនដែលមិនពេញចិត្តនឹងអ្នកជិះម៉ូតូធំៗគួរប្តូរផ្នត់ គំនិតនេះចេញ។
«អ្នកជិះម៉ូតូធំទាំងអស់មិនមែនសុទ្ធតែអាក្រក់នោះទេ។ យើងចង់បញ្ចាក់ថា យើងជិះម៉ូតូធំៗមែន ប៉ុន្តែយើងមិនមែនឈ្លើយ បំប៉ោងសំឡេងរំខានបរិយាកាស ឬ ផឹកស៊ីអាឡូអាឡាឡើយ។ តែផ្ទុះទៅវិញ យើងជាអ្នកខ្វល់ខ្វាយពីសង្គមមែនទែន។ យើងធ្វើកម្មវិធីសប្បុរសធម៌ជាច្រើន។ មិនដែលមានស្ថាប័នណា ដូចក្លឹបអ្នកជិះម៉ូតូរបស់យើងទេ។ ដោយគ្រាន់តែរយ:ពេល៨ខែ យើងរៀបចំកម្មវិធីសប្បុរសធម៌រៃអង្គាសរកថវិកាជួយប្រជាជនខ្មែររហូត ដល់ទៅ៤០លើកឯណោះ»។ នេះជាសម្តីបញ្ជាក់បន្ថែមរបស់អ្នករៀបចំកម្មវិធីរូបនេះ។
ជាក់ស្ដែង ការរៀបចំកម្មវិធីតាំងពិព័រណ៍ម៉ូតូ នៅកោះពេជ្រលើកនេះ ក៏ដើម្បីប្រមូលថវិកាដែរ ដោយមូលនិធិដែលប្រមូលបាននឹងប្រគល់ជូនទៅអង្គការ Operation Smile កម្ពុជា ដែលតែងធ្វើការវះកាត់មាត់ឆែបជូនដល់កុមារកម្ពុជាផងដែរ៕