Wednesday, May 16, 2012

សត្វ​ជ្រឹង​និងឆ្កែ​​​​​ជាមិត្ត​ដ៏ជិត​​ស្និទ្ធ​នឹងគ្នា

ក្នុង​ទិដ្ឋភាព​ដែល​បង្ហាញ​នេះ គឺ​​សត្វ​ជ្រឹងនិង​ឆ្កែ​​កំពុង​​ក្លាយ​​ជាមិត្ត​ភក្តិ​ដ៏​ជិត​ស្និទ្ធ​​នឹង​ គ្នា និង កំពុងត្រូវបានម្ចាស់​​​ពួកវា​បណ្តើរ​ឱ្យ​ហាត់​ប្រាណ​​​នៅទី​សាធារណៈ ។​ នាង​​ឡូរី​ភីខុក​ ជន​ជាតិ​​​អង់គ្លេស​​​​បាន​នាំជ្រឹង​​​ «វីលឡូ​» អាយុ​​១​ឆ្នាំ និង​ឆ្កែ «ម័រ​​លីន» ​ដើរ​ហាត់​ប្រាណ ។​
​ការ​ហាត់​ប្រាណ​ របស់​សត្វទាំង​ពីរ​ បាន​​កើត​ឡើង​​​​ក្នុង​​​ពេល​​ដែល​​បក្សី​វីលឡូ ​ហើរមក​ទំ​លើ​ខ្នង​​សត្វឆ្កែ​​​​ដែលឥរិយាប​ថរបស់ពួក​​​វា​ទាំង​ពីរ​​​ហាក់​ ដូច​​ជា​​ល្អូក​ល្អិន​ ហើយ​នៅ​ពេល​ឆ្កែ​​ ម័រ​​​លីន  ចាប់​​ផ្តើមបោល​​​បក្សី​វីលឡូ​​ ក៏​សំកាំង​ស្លាប​​​​ហាក់​​​ដូច​ជា​​មាន​សេចក្តី​សុខ ៕

Comments system

Disqus Shortname