ភ្នំពេញៈ ប្រទេសកម្ពុជា កំពុងធ្វើសេចក្តីព្រាងច្បាប់
ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យា (cyber
law) ជាអ្វីដែលមន្ត្រីរដ្ឋាភិបាល បកស្រាយថា
ដើម្បីការពារមិនឲ្យ«ក្រុមមនុស្សអាក្រក់»
ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត។
ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល
មានការបារម្ភខ្លាចក្រែងច្បាប់នេះ
ត្រូវបានគេប្រើដើម្បីបំបិទសំឡេងប្រឆាំង។
លោក ឯក ថា អ្នកនាំពាក្យម្នាក់ នៅអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ច្បាប់នេះ មានគោលបំណង ដាក់កម្រិតលើប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែធានាថា «អត្ថប្រយោជន៍ទូទៅត្រូវបានការពារ»។
លោក បន្តថា៖ «រដ្ឋាភិបាលឥឡូវនេះ កំពុងធ្វើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យា ជាលើកដំបូង ដែលមិនធ្លាប់មាន ពីព្រោះដោយសារតែប្រព័ន្ធបច្ចេកវិទ្យា កាន់តែច្រើន និងទំនើបៗដូចជា Twitter, YouTube អីុមែល និងគ្រប់ប្រភេទនៃសកម្មភាពបច្ចេកវិទ្យា»។ លោកបានបន្តថា រដ្ឋាភិបាលត្រូវការការពារមិនឲ្យមនុស្សអាក្រក់ ផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានគ្មានមូលដ្ឋាន ដែលធ្វើឲ្យមានការយល់ខុសដល់សាធារណជន និងប៉ះពាល់សន្តិសុខជាតិឬសង្គម។
ក្នុងអំឡុងកិច្ចប្រជុំពីថ្ងៃអង្គារ រវាងលោកឧបនាយករដ្ឋមន្រ្តី សុខ អាន និងឯកអគ្គរដ្ឋទូតអឺរ៉ុប លោក Jean-Francois Cautain អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស រាយការណ៍ថា ច្បាប់ cyber law ត្រូវបានពិភាក្សា។ លោក ឯក ថា បានចង្អុលបង្ហាញ អំពីឧទាហរណ៍មួយ ដែលលើកដោយលោក សុខ អាន ដែលបង្ហាញអំពីតម្រូវការឲ្យមានច្បាប់នេះថា ៖ «ឧទាហរណ៍ មានសារតាមទូរស័ព្ទដៃមួយថា មានការប៉ះទង្គិចហិង្សាមួយ នៅជិតស្ពានមិត្តភាពកម្ពុជា‑ជប៉ុន រវាងក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកគាំទ្រគណបក្សសមរង្ស៊ី កាលពីល្ងាចម្សិលមិញ ប៉ុន្តែវាមិនពិតទាំងស្រុងទេ»។
លោក សុខ អាន បានថ្លែងថា៖ «អ្នកទាំងនោះប្រើបច្ចេកវិទ្យាទំនើប ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ដូច្នេះយើងត្រូវការច្បាប់មួយដើម្បីដាក់បញ្ញត្តិពួកគេ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១១ ភ្នំពេញ ប៉ុស្តិ៍ រាយការណ៍ ពាក់ព័ន្ធនឹងកំណត់ហេតុនៃកិច្ចប្រជុំមួយ ដែលពេលនោះ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើឲ្យក្រុមហ៊ុនសេវាអីុនធឺណិត ដូចជាក្រុមហ៊ុន Metfone និងក្រុមហ៊ុន Ezecom ធ្វើការបិទចំពោះ blog KI-Mediaដែលបានដាក់បង្ហាញ អំពីការពិភាក្សា និងខ្លឹមសារ ពាក់ព័ន្ធនឹងកម្ពុជា លើព្រឹត្តិការណ៍នានា ដែលរិះគន់ខ្លាំងក្លា ទៅលើមន្រ្តីរដ្ឋាភិបាល។
ការប្រើប្រាស់អីុនធឺណិត កំពុងរីកដុះដាល ក្នុងប្រទេសកម្ពុជា។ គេហទំព័ររបស់ Internet World Stats បានដាក់កម្រិត នៃភាពរីកដុះដាលអីុនធឺណិត ក្នុងប្រទេសកម្ពុជា នៅកម្រិត ៣,១ ភាគរយ ដែលខ្ពស់ជាងស្ថិតិរបស់ធនាគារពិភពលោក ដែលមានចំនួន ០,៥ ភាគរយ កាលពីឆ្នាំ ២០១០។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អូ វីរៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រដ្ឋាភិបាលធ្លាប់បានធ្វើការងារលើច្បាប់ត្រួតពិនិត្យអ៊ីនធឺណិត នេះ ប៉ុន្តែមិនទាន់បានធ្វើសេចក្តីព្រាងនៅឡើយទេ។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ថាជាតម្រូវការឲ្យមានឮច្បាប់មួយ ដែលនឹងអាចប្រើ ដើម្បីបំបិទសំឡេងរបស់ក្រុមប្រឆាំង លោក អូ វីរៈ ថ្លែងថា៖ «យើងមានការប្រុងប្រយ័ត្ន អំពីរបៀបដែលត្រូវប្រើច្បាប់ និងការរំលោភបំពាន»។ លោកបន្តថា៖ «ក្រសួងព័ត៌មានកំពុងប្រាប់យើងថា ប្រជាជនច្រើនជាងមុនបានទទួលព័ត៌មានតាមអ៊ីនធឺណិតច្រើន ជាងតាមកាសែត ហើយបើវាពិតមែន អ៊ីធឺណិតនឹងក្លាយជាផ្នែកសំខាន់មួយសម្រាប់សកម្មជន និងអ្នកតស៊ូមតិ»។ លោកថា៖«វាគួរឲ្យភ្ញាក់ផ្អើលណាស់ ដូច្នេះច្បាប់ណាដែលដាក់កម្រិត វានឹងក្លាយជាការគំរាមកំហែងមួយ»។
Phu Leewood អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានថ្លែងថា ស្ថាប័ននេះកំពុងធ្វើការងារដឹកនាំ លើសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
លោក ចែម សង្វា អគ្គនាយក នៅនាយកដ្ឋានអធិការកិច្ច ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្លែងថា កម្ពុជាបានផ្លាស់ប្តូរបទពិសោធជាមួយប្រទេសក្នុងតំបន់ ដើម្បីរៀនពីគេក្នុងការធ្វើសេចក្តីព្រាងច្បាប់នេះ។ លោកបន្តថា៖ «ច្បាប់នេះនឹងជួយការពារមិនឲ្យមានបទឧក្រិដ្ឋដូចជា ភេរវកម្ម ឬការពារមិនឲ្យជនអាក្រក់លួចព័ត៌មានសម្ងាត់របស់រដ្ឋ»។
លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងថា ច្បាប់ cyber អាចប៉ះពាល់ទៅលើការអភិវឌ្ឍ។ លោកបន្តថា៖ «វាមិនមែនជាគំនិតល្អទេសម្រាប់រដ្ឋាភិបាល ក្នុងការបញ្ឈប់អត្ថប្រ- យោជន៍នៃអីុនធឺណិត ដោយការបង្កើតច្បាប់បែបនេះ។ លោកបន្តថា៖«វានឹងជាការធ្វើឲ្យអន់ថយលទ្ធិប្រជាធិបតេយ្យ៕ PS